ជាន់​បន្លា​ជីវិត​ឆ្អែត​ហើយ ៣ ឆ្នាំ​បន្ទាប់ អ្នក​កើត​ឆ្នាំ ៣ នឹង​ដើរ​ជួប​ជង្រុក​ទ្រព្យ​ធំ

ពេល​ខ្លះ​ជីវិត​មនុស្ស​យើង​ម្នាក់ៗ ត្រូវ​ការ​តែ​ឱកាស ១ ទៅ​ ២ សារ​ប៉ុណ្ណោះ សម្រាប់​ផ្លាស់ប្តូរ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន ប្រសិន​ជា​អ្នក​ចេះ​ចាប់​យក​វា​ឲ្យ​បាន​ល្អ។ ដោយឡែក​ងាក​មក​ហោរាសាស្រ្ត​ក្នុង​អត្ថបទ​នេះ យើង​ប្រមើល​មើល​ ៣ ឆ្នាំ​ទៅ​មុខ គឺ​គេ​បាន​កត់​ឈ្មោះ​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដែល​អាច​មាន​ឱកាស​មាស​ឱកាស​ប្រាក់ អាច​ដើរ​ប៉ះ​ជង្រុក​ទ្រព្យ​ធំ ហើយ​បើ​កាយ​យក​បាន នោះ​នឹង​អាច​បត់​ជីវភាព ១៨០ ដឺក្រេ​មិន​ខាន៖

អ្នក​កើត​ឆ្នាំ​សេះ - មមី

1

ជា​មនុស្ស​បុិនប្រសព្វ ឈ្លាសវៃ តែ​ក៏​បាន​ជួប​ការ​លំបាក​ច្រើន​ណាស់​ដែរ កាល​ពី​នៅ​ក្មេង​ខ្ចី។ មនុស្ស​នេះ មាន​ចរិត​ធ្វើ​អ្វី​មួយ​រាង​ប្រញាប់ប្រញាល់ ហើយ​ជួន​ខ្លះ​មិន​សូវ​បាន​គិត​ល្អិតល្អន់​ទេ ទើប​ងាយ​ឲ្យ​ការ​សម្រេច​ចិត្ត​ខ្លះ ទទួល​រង​បរាជ័យ។

ទោះ​ជា​យ៉ាង​ណា ពួក​គេ​ក៏​រៀនសូត្រ​ពី​បរាជ័យ​ទាំង​អស់​នោះ មក​ក្លាយ​ជា​បទពិសោធន៍​ជីវិត​បាន​ជា​ច្រើន​មក​វិញ​ផង​ដែរ។ ពេលវេលា​ផ្លាស់ប្តូរ​អនាគត​សម្រាប់​ពួក​គេ គឺ​បាន​ចូល​មក​ដល់​ហើយ ចាប់​ពី​ឆ្នាំ ២០២៣ ដល់ ២០២៦ នឹង​មាន​ឱកាស​ជួប​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន ដោយ​បាន​របស់​ធំ​ចូល​ផ្ទះ​ជាប់ ពោល​គឺ​អាច​ទិញ​បាន​ផ្ទះ ទិញ​បាន​ឡាន នៅ​ចន្លោះ​ប៉ុន្មាន​ឆ្នាំ​នោះ​ឯង។

អ្នក​កើត​ឆ្នាំ​វក – ស្វា

Anh 3 Cong Danh Va Su Nghiep Cua Tuoi Than

ម្ចាស់​ឆ្នាំ​វក មិន​សូវ​បាន​ជួប​សំណាង​ប៉ុន្មាន​ទេ ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​ទោះ​ខំ​ខ្លាំង​ប៉ុណ្ណា ក៏​មិន​សូវ​ឃើញ​ផ្លែផ្កា​ធំ​ដែរ​ក្នុង​ជីវិត។ ទោះ​ជា​យ៉ាង​ណា កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ ព្រោះ​បើ​ឆន្ទៈ​នៅ​មាន ទំនុក​ចិត្ត​នៅ​បន្ត​រក្សា​ក្នុង​ចិត្ត ហើយ​ចាស់​ទុំ​ជាង​មុន​បន្តិច នោះ​លាភ​ធំ នឹង​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ចាំ​មើល​ចុះ ចន្លោះ​ឆ្នាំ ២០២៣ ដល់ ២០២៦ ដ្បិត​បើ​ជួប​ច្របូកច្របល់​បន្តិច តែ​ក៏​លាយឡំ​ដោយ​លាភ​សំណាង​ធំ​ជា​ច្រើន។ ជា​ពិសេស​ចាប់​ពី​ឆមាស​ទី ២ ពាក់​កណ្តាល​ឆ្នាំ​នេះ​ត​ទៅ អ្នក​នឹង​មាន​ឱកាស​ដ៏​អស្ចារ្យ ចូល​មក​ក្នុង​ជីវិត អាច​ជួយ​ឲ្យ​រីក​ចម្រើន​ជាង​មុន ទាំង​ជីវិត​ការងារ ស្នេហា។ រួច​ត​ទៅ​មុខ នឹង​ជួប​តែ​រឿង​ល្អ គ្មាន​ការ​បោះ​ជំហាន​ថយ​ក្រោយ​ឡើយ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Tuoi Suu 1

បុគ្គល​កើត​ឆ្នាំ​ឆ្លូវ មាន​ភាព​ឧស្សាហ៍​ព្យាយាម​ខ្ពស់ ថ្វី​ដ្បិត​បើ​ជីវិត​មិន​សូវ​ជា​រលូន ជួប​ការ​លំបាក ឧបសគ្គ​ធំ​តូច​ជា​រឿយៗ តែ​ពួក​គេ​មិន​បោះបង់​ឡើយ។ មនុស្ស​នេះ រមែង​មាន​ការ​គិត​សុទិដ្ឋិនិយម វិជ្ជមាន​ជាប់​ខ្លួន​ជានិច្ច ហើយ​តែងតែ​លួង និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។

ឆ្លង​កាត់​បន្លា​ជីវិត​ច្រើន​ហើយ ពេលវេលា​ប្រមូល​គុណ​ផល​នៃ​ផ្លែផ្កា​ក៏​បាន​ចូល​មក​ដល់។ អាស្រ័យ​នេះ ទ្រព្យ​ធំ​តូច​ទាំង​ឡាយ ក៏​នឹង​រីក​ជុំ​ទិស។ ឋានៈ​មុខមាត់​ក៏​រីក​ធំ មាន​គេ​គោរព​ជាង​មុន​ដែរ នៅ​ចន្លោះ​ឆ្នាំ ២០២៣ ដល់ ២០២៦៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក