ឆ្នាំ​ផ្សេង​មិន​ដឹង​ទេ តែម្ចាស់​ឆ្នាំ ៣ នេះ បេះដូង​រឹង​ណាស់ ​ដាច់​ខាត​មិន​វិល​រក​ស្នេហ៍​ចាស់​ឡើយ

ស្នេហា​ពេល​ខ្លះ មុន​និង​ក្រោយ​ក៏​អាច​ជា​វិល​ទៅ​រក​ស្នេហ៍​ចាស់ ឬ​យើងនិយមហៅថា Ex ប្រសិន​ជា​ពួក​គេ​ទាំង​សង​ខាង​នៅ​មាន​អារម្មណ៍​សល់​ឲ្យ​គ្នា។ យ៉ាង​ណា​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម ទោះក្នុងលោក​ខ្សត់​ប្រុស​ ខ្សត់ស្រី​ប៉ុណ្ណា ក៏ដាច់ខាត​ពួក​គេ​នឹង​មិន​វិល​ទៅ​រក​ស្នេហ៍​ចាស់​ជា​ដាច់​ខាត៖

៣) អ្នក​កើត​ឆ្នាំ​ជ្រូក – កុរ

3

សម្រាប់​អ្នក​កើត​ឆ្នាំ​ជ្រូក ជា​មនុស្ស​ដែល​រមែង​មាន​ភាព​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​ខ្លាំង​ណាស់​ក្នុង​ការ​សម្រេច​ចិត្ត​ណា​មួយ។ យ៉ាង​ណា​ការ​ប្តេជ្ញាចិត្ត​លើ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ គឺ​រឹង​ដូច​ថ្ម ពោល​បើ​ដក​ចិត្ត​ពី​នរណា​ម្នាក់​ហើយ ពួក​គេ​មិន​ចេះ​ត្រលប់​ទៅ​វិញ​ទេ បើ​ទោះ​បី​គេ​ព្យាយាម​មក​ធ្វើ​ល្អ ប្រើ​ពាក្យ​ផ្អែមល្ហែម​ចង់​អូស​ទាញ​ចិត្ត​អ្នក​បែប​ណា​ក៏​ដោយ។ អស់​ធំ ពួក​គេ​ត្រឹម​រាប់​អាន​ជា​មិត្ត រួចគ្មាន​អារម្មណ៍​សល់​ជាមួយ​អ្វីទាំងអស់។

ដោះលែង គឺប្រៀបដូចនឹងកែវ នឹងកញ្ចក់ ដែលប្រេះស្រាំទៅលើដី គ្មានថ្ងៃ គិតចង់ត្រូវរ៉ូវ រួចបើចៃដន្យជួបគ្នានៅខាងក្រៅ បើគេមិនហៅមុន ក៏មិនខ្ចីហាមាត់ ទៅហៅគេនោះដែរ ស៊ូដើរចេញ ឬដើរគេចធ្វើមនុស្សមិនស្គាល់។ ជាងនេះ ទោះទាល់ ទោះជួបបញ្ហាធំប៉ុណ្ណា បើថាខ្លួនឯងអាចដោះស្រាយបាន ក៏មិនទៅរកគេជាទីពឹងពាក់ និយាយរួមម្ចាស់ឆ្នាំកុរ ចិត្តដាច់ខ្លាំងណាស់ បើប៉ះជាមនុស្សស្រីផង សឹងរបងផ្ទះ ក៏មិនចង់ដើរកាត់។

២) អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

2

សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់ មាន​ហេតុផល​ច្រើន​ក្នុង​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​ ដោយ​មិន​ងាយ​ដាក់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់​ឡើយ ហើយ​បើ​ស្រលាញ់​គឺ​ស្រលាញ់​ងប់ តែ​បើ​ឈប់​ស្រលាញ់​វិញ គឺ​ដក​ចិត្ត​​អស់​ពី​ខ្លួន​ ដូច​គេ​ដក​ស្ពៃ​ទាំង​ឬស។

ដោយឡែក ប្រសិន​គេ​សម្រេច​ចិត្ត​បែក​ពី​នរណា​ម្នាក់​ហើយ ខាង​ភាគី​ម្ខាង​ទៀត ក៏​នឹង​គ្មាន​ឱកាស​សូម្បី​តែ​និយាយ​ពាក្យ​ថា សុំទោស ដោយ​អ្នក​កើត​ឆ្នាំ​ម្សាញ់ គឺ​មិន​ចេះ​រុញរា​ទេ​ក្នុង​ការ​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​នឹង​ដៃ​គូ ដែល​ពួក​គេ​អស់​ចិត្ត។

តែគួរឲ្យអាណិតដែរ មនុស្សនេះ រាងឯកាបន្តិច បន្ទាប់ការបែកបាក់ស្នេហា ព្រោះពួកគេមិនសូវចេះសាងទំនាក់ទំនងនឹងអ្នកថ្មី ឬជាមួយមិត្តភក្តិ ដើរជួបជុំសសប្បាយ មកលាងទុក្ខសោកដូចមនុស្សឯទៀតនោះទេ ជារួមពេលទំនេរ ច្រើនតែសម្ងំនៅម្នាក់ឯង ក៏គិតថា វាជាសេចក្តីសុខ ការដែលអាចនៅស្ងប់ ដោយគ្មានអ្នកមករំខាន។

១) អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

1

ជា​មនុស្ស​ដែល​រមែង​មាន​ចិត្ត​ស្មោះត្រង់ មិន​ចេះ​មាន​កលល្បិច ក្បត់​ដៃ​គូ​នោះ​ទេ ហើយ​ចូលចិត្ត​បង្កើត​ពេលវេលា​ល្អៗ ជា​រួម​បើ​ស្រលាញ់​នរណា​ម្នាក់ គឺ​អ្នក​កើត​ឆ្នាំ​ខាល ដាក់​មនោសញ្ចេតនា​ខ្ពស់​ខ្លាំង​ណាស់។

យ៉ាង​ណា​បន្ទាប់​ពី​កាន់​ដៃ​គ្នា​រយៈ​ពេល​យូរ ប្រសិន​នៅ​មាន​ចិត្ត​ស្រលាញ់​ទាំង​សង​ខាង គឺ​ស្រលាញ់​ងប់ មិន​ងាយ​ដក​ចិត្ត​រួច ហើយ​គ្មាន​ទេ ពាក្យ​ដែល​អ្នក​កើត​ឆ្នាំ​ខាល និយាយ​ថា បែក​មុន ប៉ុន្តែ​បើ​ការ​ទ្រាំ​ដល់​ព្រំដែន​កំណត់ គេ​នឹង​ចាត់​ទុក​ម្នាក់​នោះ​ដូច​អ្នក​ដទៃ គ្មាន​ស្តាយស្រណោះ​ឡើយ។

អ្វី​ដែល​គេ​ធ្លាប់​ទទួល​រង ការ​ឈឺចាប់​ទាំង​ឡាយ​ដែល​បាន​ជួប នឹង​ធ្វើ​ឲ្យ​អ្នក​កើត​ឆ្នាំ​ខាល​ចងចាំ​មួយ​ជីវិត ហើយ​ជាមួយ​រឿង​ស្នេហា គឺ​មិន​ងាយ​ចេះ​អត់ឱន ឬ​លើកលែង​ឲ្យ​បាន​ឡើយ ដូច្នេះ​ទៅ​ពេល​ខាង​មុខ ទោះ​ជួប​ស៊ូ​ធ្វើ​មិន​ស្គាល់​គ្នា​ក៏​មាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក