ពេលខ្លះយើងមិនដឹងនោះទេ ថាយើងមានវិញ្ញាណល្អតាមជួយថែរក្សា ហើយពេលខ្លះទៅយើងខ្លួនឯងបម្រុងនឹងដើរផ្លូវខុស តែដូចមានអ្វីមួយមកទាញឲ្យយើងសម្រេចចិត្តដើរផ្លូវត្រូវវិញ។ តាមរយៈអត្ថបទនេះ យើងសូមឲ្យអ្នកជ្រើសយកនៅរូបភាពទេវតាមួយ ដើម្បីទទួលបានសារណែនាំដ៏ល្អសម្រាប់ជីវិតនៅខែថ្មី ខែមេសាខាងមុខនេះ៖
១) ដំរី
អ្វីដែលអ្នកត្រូវការនៅពេលនេះ គឺការយល់ពីគោលបំណងនៃផែនការណ៍ជីវិតឲ្យបានច្បាស់ ព្រោះអាចនឹងមានអព្ភូតហេតុដ៏អស្ចារ្យមួយ ត្រៀមនឹងកើតឡើងមកក្នុងជីវិតអ្នកនៅពេលខាងមុខ។
អ្នកសក្តិសមនឹងទទួលបានសំណាងល្អ ហើយបំណងប្រាថ្នាទាំងឡាយរបស់អ្នកនឹងសម្រេចបានក្លាយជាការពិត។ មុនពេលចាប់ផ្តើមចំណុចថ្មីនេះ យើងសូមណែនាំឲ្យអ្នកសម្រាកបន្តិចសិន ហើយមើលឲ្យបានច្បាស់ពីផែនការណ៍ជីវិត ជៀសវាងដើរខុសដោយសប្បាយមួយពេលហើយគ្មានន័យនៅពេលក្រោយ។
២) បាតដៃព្រះ Fatima
គ្រប់ការអភិវឌ្ឍទាំងអស់ សុទ្ធតែមានបញ្ហារាំងស្ទះ។ គ្មានផ្លូវណាមួយ ដែលថាដើរហើយមិនជួបបញ្ហានោះទេ តែសំខាន់ជួបហើយយើងមានចិត្តចង់ដោះស្រាយ ចង់ជម្នះវាឬអត់?
អ្នកត្រូវតែរៀននិយាយប្រាប់ខ្លួនឯងថា បញ្ហាគឺជាមេរៀន ហើយនរណាក៏ជួបដែរ គ្មាននរណាគេចវាផុតឡើយ។ ពេលខាងមុខ វាគ្រាន់ជាការសាកល្បងជីវិតអ្នកបន្តិចប៉ុណ្ណោះ ជួបរឿងអ្វីក៏ដោយ ក៏កុំរុញរា កុំឆាប់បោះបង់ពេកអី ឆ្លងដំណាក់កាលជីវិតនេះផុតបន្តិចហើយ អ្នកនឹងឃើញពន្លឺដ៏អស្ចារ្យចូលមកបំភ្លឺវិញ។
៣) ផ្កាឈូក
អ្នកប្រហែលមានអារម្មណ៍ថាខ្មាសអៀននឹងមនុស្សជុំវិញខ្លួន ដែលអ្នកមិនមែនជាអ្វីជាខ្លួនឯង មិនមានតុល្យភាពផ្នែកទ្រព្យដូចគេទាល់តែសោះ។ សំឡេងខ្សាវពីមាត់អ្នកដទៃបានរំខានដល់ដំណើរការជីវិតអ្នកជាខ្លាំង វាបាននឹងកំពុងតែធ្វើបាបចិត្តអ្នក សឹងតែម្តងៗធ្វើឲ្យអ្នកលែងចង់បន្តទៅមុខ។
អ្នកត្រូវគិតថា ការចាប់ផ្តើមរបស់មនុស្សយើងម្នាក់ៗគឺខុសគ្នា អ្នកខ្លះទៅចាប់ផ្តើមដោយមានម្តាយឪពុកជួយជ្រោមជ្រែង អ្នកខ្លះទៅចាប់ផ្តើមដោយបាតដៃទទេពីចំណុច ០ ដោយខ្លួនឯង ដូច្នេះគ្រប់យ៉ាងវាត្រូវការពេលវេលា ហើយវាមិនធំជាងការខិតខំប្រឹងប្រែង និងឆន្ទៈដ៏មោះមុតចេញពីខ្លួនឯងនោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក