មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ កើតមកនាំយកបុណ្យសំណាងមកតាម មានទាំងរូបសម្បត្តិល្អ ចិត្តគំនិត អត្តចរិតក៏ប្រពៃ អ្វីដែលបន្ថែមពីនេះគឺ ខ្សែជីវិតទទួលបានលាភសំណាងច្រើនទាំងរឿងលុយកាក់ ស្នេហា ការងារ ជីវិតមានតែរឿងល្អៗ មានសុភមង្គលច្រើន។
១. ឆ្នាំច ៖ ភាពស្មោះត្រង់ និងភាពខ្ជាប់ខ្ជួន គឺជាលក្ខណៈសម្បត្តិពេញមួយជីវិតរបស់មនុស្សឆ្នាំច។ ឈានចូលដល់វ័យចាស់ គុណធម៌ទាំងនេះកាន់តែខ្លាំងឡើង។ អ្នកដែលកើតក្នុងឆ្នាំច នៅតែរក្សាភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ និងមិត្តភក្តិ ហើយភាពកក់ក្តៅ និងស្ថិរភាពរបស់ពួកគេតែងតែទទួលបានទំនុកចិត្ត និងជាទីទុកចិត្តពីមនុស្សជុំវិញខ្លួន។
ភាពស្និទ្ធស្នាលដ៏ជ្រាលជ្រៅនេះ មិនត្រឹមតែរក្សាទំនាក់ទំនងដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញមិត្តភាពថ្មីៗជាច្រើន ធ្វើឱ្យជីវិតចាស់របស់ពួកគេមានភាពកក់ក្តៅ និងពោរពេញដោយភាពរឹងមាំ។ ដូចពាក្យថា "ដើមឈើចំណាស់រីកជារៀងរាល់ឆ្នាំនៅនិទាឃរដូវ" មនុស្សដែលកើតក្នុងឆ្នាំចតែងតែភ្លឺចិញ្ចាច និងពោរពេញដោយភាពរឹងមាំនៅពេលចាស់ទៅ។
២. ឆ្នាំរកា ៖ អ្នកដែលកើតក្នុងឆ្នាំរកា ជាមនុស្សឧស្សាហ៍ព្យាយាមពេញមួយជីវិត ហើយពេលចូលដល់វ័យកណ្ដាល ពួកគេបានប្រែក្លាយការឧស្សាហ៍ព្យាយាមរបស់ពួកគេទៅជាប្រាជ្ញាដ៏ជ្រាលជ្រៅ និងឯករាជ្យដ៏ថ្លៃថ្នូ។ ជីវិតរបស់ពួកគេគឺដូចជាគំនូរថ្ងៃលិចក្នុងរដូវស្លឹកឈើជ្រុះ ភាពកក់ក្ដៅ និងអស្ចារ្យ។ អ្នកដែលកើតក្នុងឆ្នាំរកា ចេះរីករាយគ្រប់ពេលនៃជីវិត មិនថាថែរក្សាផ្កានីមួយៗក្នុងសួន ឬរៀបចំម្ហូបឆ្ងាញ់ៗនៅក្នុងផ្ទះបាយនោះទេ សកម្មភាពនីមួយៗគឺពោរពេញដោយក្តីស្រលាញ់ និងស្មារតីរីករាយក្នុងជីវិត។
ភាពស្រស់ស្អាតដែលបញ្ចេញពីព្រលឹងរបស់ពួកគេ ធ្វើឱ្យពួកគេមានភាពទាក់ទាញ និងទទួលបានការការកោតសរសើរជាច្រើន ដែលធ្វើឱ្យជោគវាសនារបស់ពួកគេក្នុងវ័យចំណាស់កាន់តែអស្ចារ្យ។ លើសពីនេះ អ្នកដែលកើតក្នុងឆ្នាំមាន់ ចេះរក្សាគម្លាត និងភាពថ្លៃថ្នូរ ទើបទទួលបានការគោរព និងស្រលាញ់ច្រើន។
៣. ឆ្នាំមមែ ៖ អ្នកកើតឆ្នាំពពែ ជាមនុស្សមានចរិតស្លូតបូត និងចិត្តល្អ។ ពួកគេតែងតែគិតថាអ្វីគ្រប់យ៉ាងគឺសាមញ្ញ ខ្សែជីវិតឆ្លងកាត់យ៉ាងសុខសាន្ត។ នៅកន្លែងធ្វើការ អ្នកកើតឆ្នាំ ពពែ មានគោលការណ៍រៀងខ្លួន ប៉ុន្តែពេលខ្លះក៏ព្រមលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជួយឱ្យអ្វីៗកាន់តែល្អប្រសើរ។ ក្នុងគ្រួសារអ្នកកើតឆ្នាំពពែ ជាកូនក្មេងតែងជួយ និងផ្តល់ស្មាគ្រប់យ៉ាង។ មិនមែនព្រោះចង់គ្រប់យ៉ាងទេ ប៉ុន្តែដោយសារអ្នកកើតឆ្នាំពពែ ជាមនុស្សមានទំនួលខុសត្រូវ ទើបមិនអាចឈរមើលរបស់ជុំវិញខ្លួនបានជាបញ្ហា។
បុគ្គលិកលក្ខណៈដ៏អស្ចារ្យទាំងនោះ បន្ទាប់ពីរៀបការរួច មនុស្សកើតក្នុងឆ្នាំពពែ អាចបង្កើតជីវិតដ៏មានសុភមង្គលជាមួយស្វាមី និងកូនបានយ៉ាងងាយស្រួល។ ជារឿយៗពួកគេមិនបញ្ចេញសំឡេងទេ ប៉ុន្តែអាកប្បកិរិយា និងអត្តចរិតធ្ងន់ធ្ងរ ក៏ធ្វើឱ្យអ្នកដទៃកោតសរសើរពួកគេផងដែរ។ បើនិយាយពីលាភសំណាង អ្នកកើតឆ្នាំពពែ មានសុខសន្តិភាព និងមានជីវភាពធូរធារ ។ ថ្វីដ្បិតតែទ្រព្យសម្បត្តិរបស់ពួកគេមិនច្រើនក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់ពួកគេរស់នៅយ៉ាងសុខស្រួលរហូតដល់ចុងបញ្ចប់នៃជីវិតរបស់ពួកគេ៕