១. ជ្រើសយកគ្រឿងសម្អាងទីA
បើអ្នកជ្រើសយករូបទី១ នោះមានន័យថា អ្នកជាមនុស្សលិចលង់ក្នុងអតីតកាលខ្លាំង អ្នកបានយកមនោសញ្ចេតនាកាលពីអតីត មកគាបសង្កត់ និងធ្វើបាបផ្លូវចិត្តខ្លួនឯងរាល់ថ្ងៃ។
ដូច្នេះ អ្វីដែលអ្នកគួរធ្វើនោះគឺ បំភ្លេចអតីតកាលនោះចោលទៅ ទម្លាក់សម្ពាយមួយនេះចោល កុំចេះតែយកវាមកកទុកក្នុងចិត្តរាល់ថ្ងៃអី អ្នកត្រូវគិតថា វាបានកន្លងហូសទៅហើយ អ្វីៗដែលកន្លងហួស ទុកថាជាមេរៀន ក្ដោបក្ដាប់ពេលវេលាដែលនៅមាន ជាឱកាស សម្រាប់ចាប់ផ្ដើមជីវិតជាថ្មីវិញប្រសើរជាង។
២. ជ្រើងយកគ្រឿងសម្អាង B៖ បើអ្នកជ្រើសយកអក្សរ B នោះមានន័យថា អ្នកជាមនុស្សប្រកាន់ចិត្តស្អប់ ក្នុងចិត្ត គិតឃើញតែរឿងខឹង ស្អប់ ចងគំនុំនឹងអ្នកដទៃ នេះហើយ ជាចំណុចដែលធ្វើឱ្យអ្នករស់នៅគ្មានក្ដីសុខសោះ។ ការខឹង កាស្អប់របស់អ្នក វានឹងជម្រុញឱ្យចិត្តគំនិតអ្នក គិតឃើញតែចំណុចអវិជ្ជមាន គិតឃើញតែរឿងមិនល្អតែប៉ុណ្ណោះ ដូច្នេះ ជីវិតរស់នៅរស់អ្នក ក៏មិនសូវមានញាតិមិត្តស្និទ្ធស្នាល ឬមនុស្សយល់ចិត្តអ្នកដែរ ព្រោះអ្នកតែងតែទើសទាល់នឹងគេដទៃ។ អ៊ីចឹងហើយ អ្នកគួរតែដល់ពេលដាក់ចុះការខឹង ការស្អប់នេះហើយ កុំចង់ចិត្តជាមួយនឹងកំហឹងពេកអី មនុស្សមានតែកំហឹងខឹងសម្បារ ធ្វើកិច្ចការអ្វីក៏មិនជោគជ័យដែរ។
៣. ជ្រើសយកគ្រឿងសម្អាង C៖ បើអ្នកជ្រើសយករូបភាពអក្សរ C នោះមានន័យថា បញ្ហាដែលអ្នកបានដាក់សម្ពាធ និងធ្វើបាបខ្លួនឯងនោះគឺ ការព្រងើយកន្តើយ និងមិនឱ្យតម្លៃដល់អ្នកដែលចូលមកក្នុងជិវិតរបស់អ្នក។ ជាហាក់ដូចជាឆាប់ធុញទ្រាន់ជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន អ្នកដូចជាមិនស្រួលស្រណុកក្នុងចិត្តទេ ដែលមានគេតែងតែនៅក្បែរ យកចិត្តទុកដាក់ និងធ្វើល្អបំផុតដាក់អ្នក។ អ្នកមើលទៅគេដូចជាគ្មានតម្លៃអ្វីសោះ ព្រោះតែគេតែងតែឱនលំទោន និងគោរពចំពោះអ្នក។ ផ្ទុយទៅវិញ អ្នកបែរជានៅមិនសុខមិនសាប់នឹងមនុស្សដែលមិនខ្វល់ពីអ្នកសោះ អ្នកតែងតែព្យាយាមចង់ឱ្យគេនោះយកចិត្តទុកដាក់នឹងអ្នក ទាំងដែលគេគ្មានចិត្តនឹងឱ្យអ្នកសូម្បីតែបន្តិច។ ដូច្នេះហើយ ចូរអ្នកកែប្រែទម្លាប់ រៀនឱ្យតម្លៃមនុស្សដែលល្អ និងលះបង់ មានការគោរព ស្រឡាញ់អ្នកពិតប្រាកដផង កុំចេះតែព្រងើយកន្តើយចំបោះគេពេក ប្រយ័ត្នថ្ងៃណាមួយបាត់បង់ អ្នកនឹងសោកស្ដាយ មានវិប្បដិសារីមិនខាន។
៤. ជ្រើសយកគ្រឿងសម្អាងទី D៖ បើអ្នកជ្រើសយករូបអក្សរ D នេះបញ្ជាក់ថា អ្នកជាមនុស្សចូលចិត្តគិតស្រមៃនូវអ្វីដែលមិនអាចក្លាយជាការពិត និងមានចិត្តច្រណែនឈ្នានីសនឹងអ្នកដទៃទៀតផង។ អ្នកតែងតែគិតថា ហេតុអ្វីគេល្អជាងខ្លួន គេមានជាងខ្លួន គេស្អាតជាងខ្លួន រហូតដល់មើលលែងឃើញពីភាពល្អ និងអ្វីៗដែលខ្លួនឯងមាន។ អ្នកត្រូវដឹងថា មនុស្សគ្រប់រូប សុទ្ធតែមានចំណុចល្អៗផ្សេងៗគ្នា ដូច្នេះហើយ ដាក់គំនិតគិតស្រមៃ ច្រណែនឹងគេចោលទៅ វាមិនអាចជួយអ្វីដល់អ្នកបាន ក្រៅតែពីធ្វើឱ្យអ្នកកាន់តែឈឺចាប់ ខូចចិត្តនោះឡើយ។ កុំធ្វើឱ្យការស្រមើស្រមៃដែលគ្មានការពិត ក្លាយជារនាំងរាំងស្ទះនូវការពិតដែលកំបុតែរង់ចាំអ្នកនៅផ្លូវខាងមុខ៕
ប្រែសម្រួល ៖ ភី អេក ក្នុងស្រុករក្សាសិទ្ធិ ប្រភព ៖ tagsis