សម្រាប់យុវ័យគ្រប់ៗគ្នាដែលបានជជែកលេងកម្សាន្តជាមួយមិត្តភ័ក្តិ ឬគូស្នេហ៍តាមឈែតពួកគេពេលខ្លះបានផ្លាស់ប្តូរពណ៌ឈែតទៅតាមចំណូលចិត្ត យ៉ាងណាមិញការផ្លាស់ប្តូរពណ៌ដូចនេះសុទ្ធតែអាចបង្ហាញពីអាថ៌កំបាំង អារម្មណ៍ និងចំណង់ចំណូលចិត្ត។ ដោយសារតែអត្ថន័យនៃការជជែកកម្សាន្តតាមពណ៌នីមួយៗវាមានអត្ថន័យរបស់វា។ ប្រសិនបើអ្នកចង់ដឹងថាពណ៌ទាំងអស់នេះមានអត្ថន័យយ៉ាងណានោះ សូមចូលទៅអានអត្ថន័យនៃពណ៌នីមួយៗដូចខាងក្រោមនេះ:
១. ពណ៌ខៀវ = គាត់មើលមកអ្នកជាមនុស្សខ្ជិលដែលមិនសូវខ្វល់អ្វីច្រើន (ខ្ជិលប្តូរពណ៌)
២. ពណ៌ខៀវស្រាល =គាត់មើលមកអ្នកជាមនុស្សរីករាយសម្រាប់មនុស្សទូទៅ។
៣. ពណ៌បៃតង = គាត់មើលមកអ្នកជាមនុស្សដែលមានសុខភាពល្អ ឬជាមនុស្សមានរាងធាត់។
៤. ពណ៌លឿង = គាត់មើលមកអ្នកជាមនុស្សស៊ិចស៊ី ឆាប់ខឹង និងឆេវឆាវ។
៥. ពណ៌លឿងទុំ =គាត់មើលមកអ្នកជាមិត្តល្អពិតប្រាកដ។
៦. ពណ៌ក្រហម =គាត់មើលទៅអ្នកជាមនុស្សដែលគាត់ចូលចិត្ត ហើយគាត់កំពុងលង់ស្នេហ៍នឹងអ្នក។
៧. ពណ៌ផ្កាឈូក = អ្នកគឺជាមនុស្សដែលគាត់ស្រឡាញ់ និងចាប់ទុកជាគូស្នេហ៍របស់គាត់។
៨. ពណ៌ស្វាយ = គាត់ចាត់ទុកអ្នកជាដូចជាសមាជិកគ្រួសាររបស់គាត់។
៩. ពណ៌ប្រផេះ = អ្នកជាមនុស្សដែលគាត់ចង់ជជែករឿងក្នុងចិត្ត រឿងអ្វីដែលមិនសប្បាយចិត្ត និងបញ្ហាគាត់តែងតែពិភាក្សាជាមួយអ្នក។
១០. ពណ៌បៃតងស្រាល = អ្នកគឺជាមនុស្សដែលតែងតែលើកទឹកចិត្តដល់គាត់។
១១. ពណ៌កាប់ស្តាំងខ្ចី = គាត់ចាត់ទុកអ្នកជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា។
១២. ពណ៌ប្រផេះ = គាត់ចូលចិត្តផ្លាស់ប្តូរគំនិតល្អៗជាមួយអ្នក។
១៣. ពណ៌ទឹកក្រូចស្រអាប់ = គាត់មើលមកអ្នកជាមនុស្សសុភាពរាបសា ទន់ភ្លន់ និងគួរឱ្យរាប់អាន។
១៤. ពណ៌ផ្កាឈូកចាស់ = គាត់មើលទៅអ្នកជាមនុស្សដែលមិនមានពេលទំនេរច្រើនដើម្បីជជែកគ្នា។
១៥. ពណ៌ស្វាយស្រាល = គាត់មើលទៅអ្នកជាមនុស្សម្នាក់ដែលធ្លាប់ស្គាល់គ្នាពីមុនមកជាយូរឆ្នាំមកហើយ។
អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដឹងពីអត្ថន័យនៃពណ៌ឈែតទាំងនេះ ប្រសិនបើអ្នកជាមនុស្សអៀនច្រើន អ្នកអាចប្រើវិធីផ្លាស់ប្តូរពណ៌ដើម្បីជជែកកម្សាន្តជាមួយមិត្តភ័ក្តិ និងមនុស្សជាទីស្រឡាញ់របស់អ្នក៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ gangbeauty