តេស្តមើលអនាគត! តើអ្នកនឹងអាចក្លាយជាបុគ្គលជោគជ័យ នៅអាយុប៉ុន្មាន?

ជ្រើសរើសបន្ទប់មួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងថា តើអ្នកនឹងអាចក្លាយជាបុគ្គលជោគជ័យនៅអាយុប៉ុន្មាន?

ក. បន្ទាប់ពីអាយុ ៥០ ឆ្នាំ វាប្រហែលជាយឺត ឬយូរបន្តិចហើយ ដែលអ្នកនឹងអាចទទួលបានជោគជ័យ ។ អ្នកប្រហែលជាខកចិត្តបន្តិចចំពោះលទ្ធផលនេះ ប៉ុន្តែប្រសិនបើអ្នកជាអ្នកនៅតែតស៊ូពុះពារ អ្នកត្រូវតែរឹងមាំ មិនត្រូវបោះបង់ចោលឡើយ។

1

កុំយកចិត្តទុកដាក់ច្រើនពេកចំពោះតួលេខ ឬអាយុដែលអ្នកទទួលបានជោគជ័យ ពីព្រោះក្នុងដំណើរនៃការខិតខំប្រឹងប្រែង អ្នកក៏បានប្រមូលអំណរជាច្រើនសម្រាប់ខ្លួនអ្នកផងដែរ។ មិនថាអ្នកមានអាយុ ៥០ ឆ្នាំ ឬច្រើនជាងនេះទេ អ្នកនៅតែអាចរីករាយនឹងផលផ្លែនៃដៃរបស់អ្នក។

ខ. អាយុប្រហែលជា ៣៥ ឆ្នាំ អាយុ ៣៥ ឆ្នាំគឺជាពេលវេលាល្អ ប្រហែលជាអ្នកមានអារម្មណ៍ដូចគ្នា។ អ្នកជាប្រភេទមនុស្សដែលសាទរ និងឧស្សាហ៍ព្យាយាមក្នុងការងារ ហើយក៏ជាមនុស្សដែលរឹងមាំ និងមិនទុកចិត្តនៅពេលធ្វើការសម្រេចចិត្ត។

2

ភាពជោគជ័យនឹងមិនមករកអ្នកលឿនពេកទេ វាគ្រាន់តែរសាត់ និងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅអាយុ ៣៥ ឆ្នាំ គឺជាពេលវេលាដែលអ្នកឈានដល់កម្រិតកំពូលរបស់អ្នក។ ដូច្នេះសង្ឃឹមថាអ្នកអាចរក្សាភាពរីករាយបច្ចុប្បន្នរបស់អ្នក រាល់ការខិតខំទាំងអស់នឹងទទួលបានរង្វាន់។

គ. មុនអាយុ ៣០ ឆ្នាំ ភាពយុវវ័យ និងភាពវៃឆ្លាតរបស់អ្នក ត្រូវបានចាក់ចូលក្នុងការងាររបស់អ្នក ដូច្នេះអាយុជោគជ័យរបស់អ្នកនឹងលឿនជាងមិត្តភក្តិរបស់អ្នក។ ពីសាលារៀន អ្នកបានបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់របស់អ្នក បន្ទាប់មកបោះជំហានចូលក្នុងសង្គមវិញដោយមានជំហរជឿជាក់ខ្ពស់ ដោយគ្រាន់តែក្រឡេកមើលវាដើម្បីដឹងថា ផ្លូវអនាគតរបស់អ្នកភ្លឺស្វាង ដល់កំរិតណា អ្នកខ្លួនអ្នកតែងតែរីករាយក្នុងការដើរទៅមុខ សូម្បីតែលោតវែងហើយអាយុ ២៨ ឆ្នាំគឺជាអាយុសមហេតុផល។

3

ឃ. បន្ទាប់ពីអាយុ ៤០ ឆ្នាំ អាយុ ៤០ ឆ្នាំគឺជាពេលវេលាដែលសេចក្តីប៉ងប្រាថ្នានៃកិត្តិនាមរបស់អ្នក អាចទទួលបាន ហើយមុនពេលនោះនឹងជាពេលវេលាដ៏យូរសម្រាប់អ្នក ក្នុងការចាក់គ្រឹះដ៏រឹងមាំមួយ។ អ្វីដែលអ្នកនឹងជួបប្រទះមុនអាយុ ៤០ ឆ្នាំក៏អាចជួយឱ្យអ្នកធំឡើង និងមានទស្សនវិស័យចាស់ទុំជាងមុនផងដែរ នឹងមានពេលខ្លះដែលអ្នកចង់លះបង់ ប៉ុន្តែដោយសារជំនួយខាងវិញ្ញាណពីសាច់ញាតិ និងមិត្តភក្តិអ្នកជ្រើសរើសបន្តការព្យាយាម។ សូមជឿជាក់ថាភាពជោគជ័យនឹងមកដល់ខ្ញុំ៕

4

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)