អត្ថបទអប់រំកូន! សម្រាប់អ្នកមានកូនស្រី អ្នកដាច់ខាតត្រូវតែបង្រៀនកូនស្រីឱ្យយល់ដឹងពីមេរៀនទាំងនេះ

ការចិញ្ចឹមកូនប្រុស និងកូនស្រី គឺមានរបៀបនៃការចិញ្ចឹមមិនដូចគ្នាឡើយ ដ្បិតថា ចង់បង្រៀនឱ្យកូនក្លាយជាកូនល្អ ក្រៅពីការចេះគិតគូរ កត្តញ្ញូ ដឹងខុស ស្គាល់ត្រូវ គឺនៅត្រូវបង្រៀនឱ្យកូនយល់ពីជីវិតឱ្យរឹតតែច្បាស់។ យ៉ាងណាមិញ នេះជាមេរៀនសម្រាប់អ្នកដែលមានកូនស្រី អ្នកត្រូវតែបង្រៀននូវចំណុចទាំងនេះឱ្យកូនស្រីរបស់អ្នកបានដឹងកាន់តែច្បាស់។

Cover Copy

១. មេរៀនទីមួយ 《ការអប់រំសាច់ប្រាក់》(Money Education)

វាគឺជារឿងសំខាន់ខ្លាំងណាស់ ខ្ញុំនិយាយម្តងទៀត វាពិតជាសំខាន់ខ្លាំងពិតមែន។ កូនស្រីដែលមិនដែលទទួលបានការអប់រំសាច់ប្រាក់ ពេលគេធំដឹងក្តី វាអាចងាយនឹងធ្លាក់ចូលក្នុងក្រុមប្រភេទមនុស្សដែល《ងុបនឹងស្នេហា》មិនខានឡើយ។ ក្មេងសម័យឥឡូវដែលវង្វេងនឹងរឿងស្នេហាគឺមានច្រើនខ្លាំងណាស់។

តើដោយសារកត្តាអ្វី?ដឹងទេ? ក៏ព្រោះតែពួកនាងទទួលបានក្តីស្រឡាញ់ពីគ្រួសារដើម (ឪពុក ម្តាយ) របស់នាងតិចបំផុត។ យើងហៅថាជា(ស្ករគ្រាប់) ហើយពេលពួកនាងធំឡើង មានអ្នកណាឱ្យស្ករគ្រាប់នាងតែបន្តិច នាងនឹងយល់ថានោះគឺជាស្នេហាធំធេងពេញពិភពលោករបស់នាងហើយ។ ពីព្រោះនាងខ្លួនឯងខ្វះភាពកក់ក្តៅ ខ្វះក្តីស្រឡាញ់តាំងពីតូចមកម្ល៉េះ "ឪពុកខ្ញុំមិនដែលស្រឡាញ់ខ្ញុំទេ គាត់មិនដែលផ្តល់ក្តីស្រឡាញ់ឱ្យខ្ញុំដូចបុរសដទៃទេ!" ដូច្នេះនៅពេលដែលប្រុសដទៃផ្តល់ភាពកក់ក្តៅតែបន្តិចបន្តួចប៉ុណ្ណោះ ខ្ញុំគិតថា ខ្ញុំមានអ្វីៗគ្រប់យ៉ាងហើយ។" អ្នកទាំងអស់គ្នាគួរតែស្វែងយល់ឱ្យបានស៊ីជម្រៅបំផុត។

ប្រសិនបើក្នុងគ្រួសារមានកូនស្រី ក្នុងនាមជាឪពុកត្រូវតែប្រគល់ភាពកក់ក្តៅ និងក្តីស្រឡាញ់ឱ្យកូនស្រីឱ្យបានពេញលេញបំផុតតាមតែអាចធ្វើបាន ទើបនាងមិនឈ្លក់វង្វេងនឹងការលួងលោមបោកបញ្ឆោតរបស់ប្រុសៗធម្មតាទាំងនោះ។

ប្រសិនបើអ្នកចង់ឱ្យកូនស្រីរៀបការជាមួយជនពាល អ្នកកុំស្រឡាញ់នាង អ្នកប្រើសម្តីរិះគន់ប្រមាថនាង ជេរនាង វាយនាង កុំឱ្យលុយនាងចាយ ឱ្យនាងគ្មានអ្វីទាំងអស់ហើយមើលមុខគេ ឱ្យនាងមានអារម្មណ៍ថាខ្លួនឯងអត់តម្លៃ គ្មានបានការ .... ពេលនាងធំឡើង ប្រុសផ្សេងហុចស្ករគ្រាប់ឱ្យតែបន្តិចនាងក៏ចាញ់បោករត់តាមគេទៅបាត់ហើយ។

សូមអ្នកកុំគិតថា រឿងរៀបការគេមិននិយាយរឿងលុយ។ ក្មេងស្រីៗឥឡូវ មិនដឹងថាការរៀបការសាងអនាគតជាអ្វីពិតប្រាកដនោះទេ? នាងគ្រាន់តែគិតថាឱ្យតែស្រឡាញ់គ្នា នៅជាមួយគ្នាក៏បាន ពេលការហើយខ្ញុំមិនទិញខោអាវថ្មី ខ្ញុំមិនទិញគ្រឿងសម្អាងថែស្បែក ខ្ញុំញុំារិះថាំបន្តិច ពួកយើងប្រាកដជាអាចរស់នៅមានសុភមង្គលមិនខានឡើយ។ អ្នកសុទ្ធតែជាមនុស្សធ្លាប់ឆ្លងកាត់រួចហើយ តើអ្នកដឹងថាតើពេលណាទើបក្មេងស្រីៗយល់ដឹងថាលុយគឺជាបញ្ហាសំខាន់? គឺនៅពេលដែលកើតកូនចេញមក ខោទឹកនោម ម្សៅដោះគោកូន ការថែរក្សាក្រោយសម្រាល ការបង្រៀនកូនង៉ែតទើបកើត អារហារបំប៉ន វ៉ាក់សាំង របស់លេងបង្កើន IQ មួយថ្ងៃប្រើអស់ខោទឹកនោមប៉ុន្មានបន្ទះ? ម្សៅដោះគោមានអា ១កំប៉ុង ២៥$ ៣០$ ៥០$ ៨០$ ប្រើបានមួយអាទិត្យក៏អស់ ថ្លៃសាលាកូនរៀន។

កុំគិតថាគ្រាន់តែខំសន្សំសំចៃស៊ីអត់ស៊ីឃ្លាន មិនទិញខោអាថ្មី មិនទិញគ្រឿងសម្អាងអស់នេះអាចរត់ចំណាយទាំងនោះរួច ហើយអាចមានគ្រួសារដែលមានសុភមង្គលបាននោះ។ មុនរៀបការ អ្នកគួរតែបង្រៀនកូនស្រីឱ្យយល់ពីបញ្ហានេះជាមុន ឱ្យនាងយល់ដឹងពីសារៈសំខាន់ និងតម្លៃនៃលុយឱ្យបានច្បាស់ កុំយល់ខុស ច្រឡំថាស្នេហា និងជីវិតអាពាហ៍ពិពាហ៍ គឺដូចគ្នា។ អាពាហ៍ពិពាហ៍គឺជាមេរៀនជីវិតសំខាន់បំផុត ដែលយើងជាអាណាព្យាបាលត្រូវយកចិត្តទុកដាក់បង្រៀននាងតាំងពីតូចៗទៅ មុនដំបូងគឺយល់ដឹងពីសារៈសំខាន់នៃលុយ ត្រូវឱ្យនាងយល់ដឹងច្បាស់ពីតូចឱ្យហើយ។

ឧ.ហ ៖ តើត្រូវឱ្យលុយនាងចាយជាប្រចាំថ្ងៃទេ? ចម្លើយ《គឺត្រូវតែឱ្យ》កូនអាយុប៉ុន្មានឱ្យចាយប៉ុន្មាន?《តាមលទ្ធភាពក្នុងគ្រសាររបស់យើង》កុំគិតថាកូននៅតូច គ្មានកន្លែងត្រូវចាយ មិនបាច់ឱ្យនោះទេ! យើងឱ្យលុយកូន គឺបង្រៀនកូនឱ្យស្គាល់ពីតម្លៃលុយ ការគ្រប់គ្រងការចាយវាយ។ ឱ្យលុយកូនចាយក៏ត្រូវមានតាមកំណត់តាមចំនួន តាមពេលវេលាដែលត្រូវឱ្យដែរ។ កុំចេះតែពេលសប្បាយចិត្តឱ្យច្រើន ពេលខឹងមិនឱ្យចាយ។ ឱ្យតែការចាយវាយរបស់កូនមិនខុសច្បាប់ មិនទិញគ្រឿងញៀន ពួកគេចង់ទិញអ្វី? ធ្វើអ្វី? ក៏តាមចិត្តពួកគេចុះ ពួកគេចេះបែងចែកហើយ។ បើពួកគេចាយអស់មុនកំណត់ គឺត្រូវរង់ចាំដល់ថ្ងៃកំណត់ទើបឱ្យទៀត។ បើចង់បានអ្វីធំដុំលើស គឺអាចពួកប្រាក់ពួកគេខ្ចីចាយមុនបាន តែប៉ុន្មានអាទិត្យក្រោយគឺអត់មានលុយចាយទេ ឬបង្រៀនពីរបៀបដកសន្សំបន្តិចម្តងៗ។ ម្តាយខ្លះឱ្យលុយកូនហើយ កូនចង់ទិញរបស់អីនៅត្រួតពីលើ ហាមនេះហាមនោះ រហូតកូនគិតថា លុយដែលម៉ែឱ្យចាយគឺទិញបានសម្ភារៈសិក្សាប៉ុណ្ណោះឯង។

តើហេតុអ្វីក្មេងខ្លះធំឡើងចេះលួចលុយ ? គឺមកពីឪពុកម្តាយមិនបានបង្រៀនកូនថា ការយកដោយមិនប្រាប់ គឺស្មើនឹងការលួច ត្រូវតែដាក់ទោសធ្ងន់។ បើយើងមិនបានបង្រៀន មិនបានដាក់ទោស កូនៗគឺគិតថាគេគ្រាន់តែយកលុយឪពុកម្តាយទៅចាយ មិនមែនលួចទេ តើខុសត្រង់ណា?

415842005_926396122189226_5242133403331494328_n

២. មេរៀនទីពីរគឺ 《ការអប់រំផ្លូវភេទ》(S- E- X Education)

ឥឡូវមានក្មេងសិស្សមិនទាន់គ្រប់អាយុ ១៨ ឆ្នាំទេ មានបញ្ហារោគស្រ្តី យកកូនចេញច្រើនណាស់។ ហើយលើកទីមួយរបស់ក្មេងស្រីៗជាច្រើនត្រូវប្រគល់ឱ្យទៅបុរសនៅក្នុងផ្ទះសំណាក់ក្បែរសាលារៀន ហើយបុរសក៏នឹងមិនទទួលខុសត្រូវលើពួកនាង មិនយកពួកនាងជាប្រពន្ធឡើយ។ ប្រសិនបើឪពុកម្តាយមិនបានអប់រំកូនទេ សង្គមនឹងអប់រំកូនជំនួសអ្នកមិនខាន។ ពេលដែលសង្គមប្រដៅកូន យើងមិនដឹងទេថាអាចប្រដៅឱ្យបានល្អ ឬប្រដៅដើរទៅផ្លូវអាក្រក់។ ក្មេងស្រីៗខ្លះទៀត ព្រោះតែចង់បានសម្ភារៈនិយម សុខចិត្តចេញមករកស៊ីផ្លូវភេទ សូមកុំគិតថាវាមិនអាចទៅរួចឱ្យសោះ ប៉ុន្តែរឿងជាច្រើនវាបានកើតឡើងរួចហើយ ហើយនៅក្បែរខ្លួនរបស់យើងទៀត។

តើហេតុអ្វីបានជាពួកនាងសុខចិត្តជ្រើសរើសផ្លូវដើរបែបនោះ? ភាគច្រើនគឺដោយសារ ឪពុកម្តាយនាង មជ្ឈដ្ឋានជុំវិញខ្លួនរបស់នាង ធ្វើឱ្យនាងបានទៅស្គាល់ក្រុមក្មេងពាល ពួកនាងចង់បានសម្លៀកបំពាក់ល្អៗ ក្រែមម្សៅល្អៗ កាបូប ស្បែកជើងល្អៗ ពួកនាងក៏ត្រូវរកវិធីរកលុយដោយខ្លួនឯង។ ហើយវិធីរកលុយរបស់ស្រីៗ ចង់ឈររកលុយ គឺត្រូវមានសមត្ថភាព តែបើគេងរកលុយ គឺជារឿងងាយស្រួលបំផុត។ ប៉ុន្តែប្រសិនបើក្មេងស្រីកើតក្នុងគ្រួសារដែលមានការអប់រំល្អ នាងដឹងច្បាស់ថា អ្វីគឺជីវិតថ្លៃថ្នូរ? អ្វីគឺជីវិតថោកទាប?

ក្នុងនាមជាឪពុកម្តាយគួរតែបង្រៀននាងឱ្យស្គាល់ ថាតើអ្វីទៅដែលហៅថាជីវិតថ្លៃថ្នូរ? ជីវិតថ្លៃថ្នូរគឺ ដឹងថារឿងខ្លះអាចធ្វើបាន រឿងខ្លះមិនអាចធ្វើបាន។ មនុស្សខ្លះអាចស្រឡាញ់ មនុស្សខ្លះមិនអាចស្រឡាញ់។ ចេះស្រឡាញ់កិត្តិយសខ្លួនឯង ចេះស្រឡាញ់ជីវិតខ្លួនឯង។ តើអ្វីទៅដែលហៅថាជីវិតថោកទាប? ឱ្យតែបានប្រយោជន៍ ឱ្យតែបានលុយ ធ្វើអ្វីក៏ព្រមធ្វើដែរ។

414745746_924620642366774_3047555760994981842_n (1)

៣. មេរៀនទីបី 《ការអប់រំជីវិត》

ឪពុកម្តាយជាច្រើនពេលមានពិធីបុណ្យសពមិនសូវចង់ឱ្យកូនៗចូលរួមទេ ខ្លាចស៊យ ខ្លាចនាំគ្រោះចង្រៃ ឆុងខ្មោច។ យើងម្នាក់ៗគឺចៀសមិនផុតពីសេចក្តីស្លាប់ នេះក៏ជាមេរៀនជីវិតមួយដែលយើងគួរតែបង្រៀនឱ្យកូនៗយល់ដឹងជាមុន ដឹងកាន់តែឆាប់កាន់តែមានប្រយោជន៍សម្រាប់កូនៗ។

  • គ្រួសារដែលមានកូនស្រី គម្រូរបស់ឪពុក គឺសំខាន់ខ្លាំងណាស់។
  • គ្រួសារដែលមានកូនប្រុស គម្រូរបស់ម្តាយ គឺសំខាន់ខ្លាំងណាស់។
  • ហើយការអប់រំកូនប្រុស និងការអប់រំកូនស្រីក៏មិនដូចគ្នាដែរ។

កូនប្រុស គឺត្រូវអប់រំឱ្យមានចក្ខុវិស័យវែងឆ្ងាយ មានគំនិតសម្បូរបែប មានបេះដូងធំទូលាយ។ ប្រសិនបើកូនប្រុសគម្រិះ ចិត្តចង្អៀតចង្អល់ ពេលធំឡើងងាយនឹងក្លាយជាក្មេងមិនទាន់ផ្តាច់ដោះម្តាយ ធ្វើអ្វីក៏ត្រូវសួរម្តាយ មិនចេះម្ចាស់ការលើខ្លួនឯង មិនចេះរៀបចំផែនការជីវិតខ្លួនឯង។ កូនស្រីគឺត្រូវអប់រំឱ្យនាងបានស្គាល់ អ្វីទៅទើបជាបុរសល្អពេញលក្ខណៈ មានគុណសម្បត្តិគ្រប់គ្រាន់ ទើបនាងមិនចាញ់បោកពាក្យបញ្ឆោតរបស់ប្រុសព្រាន៕

បកប្រែ កែសម្រួលដោយ ៖ សុខ គឹមទៀវ

នាំមកជូនដោយ ផ្ទះជួល KT by Kimtiev Sok