ការបង្កើតកូនជារឿងពិបាក តែការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនដើម្បីឱ្យកូនក្លាយជាកូនល្អ មនុស្សល្អក្នុងសង្គម រឹតតែមិនស្រួល។ ជាពិសេសការចិញ្ចឹមកូនក្នុងសម័យនេះ រឹតត្បិតពេកក៏មិនអាច ធូររលុងពេករឹតតែមិនបាន។ យ៉ាងណាមិញ សម្រាប់កូនប្រុស គប្បីចិញ្ចឹមគាត់តាមវិធីទាំង ៥ នេះ ដែលអត្ថបទនេះរៀបរៀងដោយបងស្រី សុខ គឹមទៀវ។
១. ចិញ្ចឹមកូនប្រុសបែបរឹងប៉ឹង
កូនប្រុសក្រោយអាយុ 3 ឆ្នាំ កុំហៅកូនថា baobao baobei ត្រូវហៅឈ្មោះរបស់គាត់ចំៗ។
កុំនិយាយបែបពាក្យជាន់ និយាយបែបទន់ជ្រាយជាមួយគាត់ ដូចកូនស្រី ត្រូវនិយាយបែបម៉ឺងមាត់។
២. ចិញ្ចឹមបែបប្រលោកប្រឡាក់
កុំនិយាយថា អានេះកក្រិចណាស់កុំប៉ះ កុំលេងកាន់ កុំលេង។ ជាកូនប្រុស ឱ្យគាត់លេងប្រលោកប្រលាក់ ស្វែងយល់ ដកពិសោធ បែបដំណើរផ្សងព្រេងចុះ។ ការងារប្រលាក់ គគ្រិច ធ្ងន់ ត្រូវទម្លាប់ប្រើគាត់ ឱ្យគាត់ធ្វើ។
៣. ចិញ្ចឹមបែបបញ្ចេញញើស
ឱ្យគាត់លេងបាល់ រត់ប្រណាំង ជិះស្គី ទាត់បាល់ នាំគាត់បោះតង់ ដើរព្រៃ។ កូនប្រុសគឺគួរតែបែកញើសហូរញើស បញ្ចេញកំលាំង រាងកាយរឹងមាំ។
៤. ដើរជាមួយឪពុកឱ្យបានច្រើន
ប៉ាគួរតែទម្លាក់ទូរស័ព្ទចុះ លេងជាមួយកូន តម្រង់ផ្លូវកូន ធ្វើជាគំរូល្អដល់កូនប្រុស កុំគិតថាការមើលថែទាំអប់រំកូនគឺជាតួនាទីម្តាយតែម្នាក់ឯង។
៥. កុំធ្វើជាខែលការពារកូនខ្លាំងពេក
កូនធ្វើខុស គឺត្រូវតែឱ្យកូនហ៊ានទទួលខុសត្រូវចំពោះទង្វើររបស់ខ្លួនឯង។ ពេលជួបឧបសគ្គ ត្រូវមានភាពក្លាហានតស៊ូប្រឈមមុខជាមួយបញ្ហាដោយខ្លួនឯង។
អត្ថបទដោយ ៖ សុខ គឹមទៀវ