១. ទ្រព្យសម្បត្តិដ៏មានឥទ្ធិពលបំផុតតែមួយគត់ ដែលយើងទាំងអស់គ្នាមានគឺ ចិត្តរបស់យើង។ បើវាត្រូវបានហ្វឹកហ្វឺនឱ្យបានល្អ វាអាចបង្កើតទ្រព្យសម្បត្តិដ៏សម្បើមមកឱ្យយើងវិញ។
២. អ្នកមានទទួលបានទ្រព្យសម្បត្តិ ចំណែកអ្នកក្រីក្រ និងវណ្ណៈកណ្តាលទទួលបានបំណុល ដែលពួកគេគិតថាជាទ្រព្យសម្បត្តិ។
៣. មនុស្សជាច្រើននិយាយថា "ខ្ញុំមិនខ្វល់ពីលុយទេ" ប៉ុន្តែពួកគេនឹងធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីលុយ។
៤. ទស្សនវិជ្ជានៃអ្នកមាន និងអ្នកក្រគឺ អ្នកមានវិនិយោគលុយរបស់ពួកគេហើយចំណាយអ្វីដែលនៅសល់។ អ្នកក្រចំណាយប្រាក់របស់ពួកគេ ហើយវិនិយោគអ្វីដែលនៅសេសសល់។
៥. ជោគជ័យគឺជាគ្រូបង្រៀនក្រីក្រ។ យើងរៀនច្រើនបំផុតអំពីខ្លួនយើងពេលយើងបរាជ័យ ដូច្នេះកុំខ្លាចបរាជ័យ។ បរាជ័យគឺជាផ្នែកមួយនៃដំណើរការនៃភាពជោគជ័យ។ អ្នកមិនអាចជោគជ័យដោយគ្មានការបរាជ័យបានឡើយ។
៦. ដើម្បីក្លាយជាម្ចាស់អាជីវកម្មជោគជ័យ និងអ្នកវិនិយោគ អ្នកត្រូវតែមានចិត្តអព្យាក្រឹត្យក្នុងការឈ្នះ និងចាញ់។ ការឈ្នះ និងចាញ់ គឺគ្រាន់តែជាផ្នែកនៃហ្គេមប៉ុណ្ណោះ។
៧. កុំញៀននឹងលុយ ធ្វើការដើម្បីរៀន កុំធ្វើការដើម្បីលុយ។ ធ្វើការដើម្បីចំណេះដឹង៕
ប្រភព ៖ បរទេស / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក