ត្រូវស្រឡាញ់របស់ដែលយើងមាន ចុះហេតុអ្វីយើងឈប់ដាំផ្កាក្ងោក?

ផ្កាក្ងោក ឬផ្កាត្រសេក ឬផ្កាក្ងោកបារាំង ត្រូវបានគេដឹងថាពេញនិយមដាំនៅតាមដងវិថីសំខាន់ៗនៅស្រុកខ្មែរយើង ​ជាពិសេសគឺនៅម្តុំមាត់ទន្លេ និងវិមានឯករាជ្យ ​ដោយផ្កានេះពេលរីកពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ​ពណ៌ក្រហមឆ្អិនឆ្អៅ ​ពេលជ្រុះសន្លឹកផ្កាពេញផ្លូវគឺរឹតតែស្រស់ស្អាតទ្វេរដង។

តែទោះជាយ៉ាងណាមកទល់សព្វថ្ងៃនេះ ផ្កាក្ងោកត្រូវបានគេកាប់ចោលអស់មួយចំនួនធំ ​ស្ទើរតែរកមួយដើមគ្មាន ​ហើយដាំជំនួសដោយដើមឈើផ្សេងៗវិញ ​រហូតដល់ក្មេងៗស្រករក្រោយមិនស្គាល់ថា  ផ្កាក្ងោក មានរូបរាងយ៉ាងណានោះទេ ​តែក៏មានបណ្តាខេត្តមួយចំនួននៅរក្សាការដាំផ្កាដែលមានសម្រស់ស្រស់ស្អាតនេះដដែល ​ដែលរួមដូចជា ​ខេត្តកំពតជាប់មាត់សមុទ្រ ​និងខេត្តបាត់ដំបងជាដើម។

តាមរយៈ ​Page   ហ្វេសប៊ុក អ្នកនិពន្ធវ័យក្មេង-Khmer Copywriter ក៏បានសរសេរសំណេរមួយទាក់ទងនឹងផ្កាក្ងោកខ្មែរផងដែរ ដោយមានអត្ថន័យទាំងស្រុងថា៖ « ​មានមិត្តភក្តិជប៉ុនម្នាក់ប្រាប់ថា គាត់ស្រឡាញ់ផ្កាចំប៉ី ដែលដាំនៅសួនក្តាន់ពីរជាងផ្កាសាគូរ៉ារបស់គាត់ទៅទៀត ព្រោះផ្កាចំប៉ីរីកគ្រប់រដូវ មានផ្កាពណ៌សធំៗ ដូចនារីខ្មែរដែលស្រគត់ស្រគំ ញញឹមស្រស់ប៉ប្រិម រួសរាយរាក់ទាក់...។

ចាំបានថា កាលខ្ញុំនៅតូចៗ តាមមាត់ទន្លេ តាមសួនច្បារ និងផ្លូវជាតិធំៗសម្បូរផ្កាក្ងោក**ខ្លាំងណាស់ ហើយពេលវារីកព្រមគ្នាម្តងៗ គឺស្អាតទាក់ភ្នែកមិនចាញ់ផ្កាសាគូរ៉ារបស់ជប៉ុននោះទេ។ នេះជាភាពទាក់ទាញមួយរបស់ទីក្រុងកាលជំនាន់នោះ។ ប៉ុន្តែឥឡូវសង្កេតឃើញថា យើងមានទំនោរចូលចិត្តដាំផ្កា និងពូជកូនឈើដែលនាំចូលពីបរទេសច្រើនជាង។

មានគេនិយាយថា សារជាតិមនុស្សយើងគឺមិនចូលចិត្តស្រឡាញ់ ឬថែរក្សាអ្វីដែលជារបស់ខ្លួននោះទេ។ ពេលសម្បូរ ពេលកំពុងមាន ធ្វើសោះអង្គើយ មិនស្រឡាញ់ មិនយកចិត្តទុកដាក់។ លុះពេលបាត់បង់ទើបស្តាយក្រោយ ហើយចោទអ្នកដទៃ ដែលបានរើសទៅថែរក្សាថាគេជាចោរ ឬលួចរបស់យើងជាដើម។

គេប្រហែលជានិយាយត្រូវ ព្រោះតាមសង្កេតមើល គឺយើងហាក់មិនចេះស្រឡាញ់របស់ដែលយើងមានសោះ។ យើងតែងតែផ្តល់តម្លៃគេជាងខ្លួនឯង មើលឃើញគេល្អជាងខ្លួនជានិច្ច... ទាំងដែលការពិត យើងក៏មានចំណុចល្អពិសេសដាច់ដោយឡែក ដែលអ្នកដទៃក៏លួចស្ងើចសរសើរដែរ។

#ស្រឡាញ់របស់ដែលយើងមាន #ស្រឡាញ់អ្វីដែលជាខ្លួនយើង

*ឈប់ដាំនៅទីនេះគឺសំដៅលើកាប់ដើមចាស់ៗចោល តែមិនដាំថ្មី ហើយដាំជំនួសដោយផ្កា ឬពូជរុក្ខជាតិបរទេសវិញ »។

ទោះជាយ៉ាងណាមានមតិមួយចំនួនបាននិយាយថា ​មូលហេតុនៃការកាប់ដើមក្ងោកចោល ​ព្រោះតែដើមនេះស្រស់ស្អាតតែពេលចេញផ្កាតែប៉ុណ្ណោះ ​ពោលគឺពេលគ្មានផ្កាវាស្ទើរតែគ្មានស្លឹក ​សល់តែដើម ​ហើយពេលមានខ្យល់ ​ឬព្យុះម្តងៗ គឺបង្កហានិភ័យបាក់ធ្លាក់មែកឈើ លើអ្នកធ្វើដំណើរ ​ឬចក្រយានយន្តផ្សេង៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

15966097_1247663125319255_8610068463663145575_n

31195717_505049073223807_5248052669632741376_n

31250395_505049173223797_6088297003152834560_n

33475213_1815948245125389_3035584375442898944_n

33596810_1815948575125356_2737926245428756480_n

33606506_1815948328458714_2350280098067775488_n

33618736_1815948438458703_2985475494511640576_n

33619143_1815948715125342_6495240816531865600_n

33703566_1815948465125367_8367460040595996672_n

33714989_1815948318458715_5396532021222703104_n

33734881_1815948271792053_6236061332882325504_n

33736011_1815948628458684_8013731584978976768_n

33744615_1815948361792044_8920716179815792640_n

33757652_1815948395125374_5357402614298312704_n

33786417_1815948288458718_1937001199337209856_n

33870849_1815948408458706_8411550637258440704_n

57465177_570192650135047_1017201650449776640_n

59211562_425485334893873_6953075508422639616_n

59295550_570192806801698_8554163132241543168_n

59323712_570192750135037_5416875597676675072_n

59670329_570192673468378_2003427090522701824_n

59679005_598724223940965_8056615098262749184_n

59689178_598724250607629_8087507900374712320_n

59701817_570192583468387_9046680857573588992_n

59719107_570192686801710_7517539566664810496_n

59843417_598724293940958_2484734839543037952_n

59920750_598724213940966_3676654995089915904_n

60073994_598724263940961_9197741222515441664_n

60111507_2162538833853721_7806080778189668352_n

60124555_2162538917187046_4925778729130524672_n

60287168_598724287274292_3203740707382624256_n

60640170_2339304806348004_5068991931124547584_n

ប្រភពអត្ថបទ៖ អ្នកនិពន្ធវ័យក្មេង-Khmer Copywriter

(រូបភាព៖ កែវ ចន្ទបូរណ៍ &ផ្សេងៗ)