ស្រមៃទៅមើលថាបើអ្នកមានចិញ្ចៀន ៣ វង់នៅនឹងមុខ ហើយអ្នកមានជម្រើសក្នុងការជ្រើសរើស យកចិញ្ចៀនតែ ១ វង់ប៉ុណ្ណោះ តើចំណោមចិញ្ចៀនទាំងអស់ អ្នកនឹងជ្រើសយកមួយណា? តាមរយៈចម្លើយរបស់អ្នក យើងអាចបង្ហាញច្បាស់ថាអ្នកជាមនុស្សបែបណា៖
ចិញ្ចៀនទី ១
អារម្មណ៍ខាងក្នុងរបស់អ្នកពោរពេញទៅដោយការគិតវិជ្ជមាន ហើយអ្នកមានបេះដូងទូលាយណាស់ តែអ្វីដែលជាបញ្ហាគឺអ្នកមិនក្លាហាន ក្នុងការធ្វើអ្វីមួយនោះទេ ពីព្រោះអ្នករមែងមានភាពខ្មាសអៀនច្រើន។
អ្នកត្រូវបន្ថែមភាពក្លាហាន និងការបង្ហាញឆន្ទៈចំពោះមុខ អ្នកខាងក្រៅ ឲ្យធំជាងនេះបន្តិច ហើយត្រូវចាំថា នៅជាមួយនរណា ធ្វើការនៅកន្លែងណា ទោះគេយ៉ាងម៉េច ក៏យើងត្រូវតែរឹងមាំ រក្សាជំហរភាពជាខ្លួនឯងជានិច្ច។ មុននិងក្រោយគេគង់តែបានឃើញ ហើយបើកន្លែងហ្នឹងមិនឃើញ ក៏មានកន្លែងផ្សេងទៀតគេចាប់អារម្មណ៍ពីគុណតម្លៃរបស់យើងដែរ។
ចិញ្ចៀនទី ២
ជាចិញ្ចៀន តំណាងឲ្យភាពឈ្លាសវៃ និងពោរពេញដោយប្រាជ្ញា។ អ្នកជាមនុស្សដែលមានចំណេះដឹងធំទូលាយ ចូលចិត្តការរៀន ការដឹងលឺនៅអ្វីដែលថ្មី ហើយយកចំណេះដឹងទាំងនោះទៅបង្កើតជាប្រយោជន៍នៅពេលក្រោយ។
យ៉ាងណាពេលវេលាថ្មីថ្មោងនេះ អ្វីដែលអ្នកកំពុងធ្វើវាមិនទាន់បង្កើតជាផល ជាផ្កាដុំកំភួននាំឲ្យកើតទ្រព្យដូចចិត្តចង់បាននៅឡើយ។ ជារួមផ្នែក ហិរញ្ញវត្ថុរបស់អ្នកមិនទាន់ស្ថិតនៅចំណុចមួយដែលថាអាចគ្រប់គ្រាន់ ឬឲ្យអ្នករស់នៅបានស្រួលនោះទេ អ៊ីចឹងមានតែត្រូវខិតខំបន្ថែមទៀតលើការបំពេញកិច្ចការងារ ឬការរកស៊ី ហើយកុំបោះបង់ដោយងាយៗ ព្រោះជោគជ័យកាន់តែនៅកៀកបង្កើយ។
ចិញ្ចៀនទី ៣
អ្នកជាមនុស្សដែលស្រលាញ់សិល្បៈ ស្រលាញ់សោភ័ណភាព ក្នុងការបង្កើតនូវអ្វីមួយដែលមើលទៅឆើតឆាយ និងប្លែកពីអ្នកដទៃ។ អ្នកមានមហិច្ឆតាខ្ពស់ ក្នុងការសម្រេចរឿងអ្វីមួយ ដែលមិនងាយនឹងបោះបង់គោលដៅ ឬឆាប់អស់សង្ឃឹមឡើយ។
តែពេលខ្លះ អ្នកប្រកាន់ជំហរខ្លួនឯងខ្លាំងពេក ដល់ភ្លេចបត់បែនទៅតាមកាលៈទេសៈ ឬមជ្ឈដ្ឋានខាងក្រៅ ដែលត្រូវជួបប្រទះ។ របៀបគិត របៀបរបស់នៅបែបនេះ ពិបាកនឹងធានាការកើតផ្លែផ្កាខ្លាំងណាស់។
បែបនេះ ត្រូវតែផ្លាស់ប្តូរការគិតរបស់អ្នកមួយផ្នែក ហើយសម្របទៅនឹងការគិតរបស់មជ្ឈដ្ឋានខាងក្រៅខ្លះ។ អ្នកជាមនុស្សមិនសូវចូលចិត្តអ៊ូអរ មិនសូវចូលចិត្តការពិភាក្សា ប៉ុន្តែអ្នកត្រូវដឹងថា គំនិតរបស់អ្នកដទៃពេលខ្លះ ក៏អាចជួយមកបំពេញការគិតរបស់យើងបានដែរ ហើយថែមទាំងជួយឲ្យផែនការណ៍យើងមានភាពនឹងនថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក