ចិត្តសាស្រ្ត ៖ គ្រាន់តែកាយវិការមួយដែលអ្នកចូលចិត្តជាងគេ ក៏អាចទាយដឹងពីចរិតរបស់អ្នកបានដែរ

គេតែងនិយាយថា ការឈរក៏អាចទាយដឹងពីចរិតមនុស្សបានដែរ ប្រហែលជាអ្នកមិនដឹងថាការឈរ មិនត្រឹមតែបង្ហាញពីរូបរាងអ្នកនោះទេ នៅអាចបង្ហាញឱ្យគេដឹងពីចរិតរបស់អ្នកទៀតផង ។

តោះ! យើងមកមើលទាំងអស់គ្នា ថាអ្នកជាមនុស្សដូចម្តេច!

Image_2022 02 12_233400

A. ដៃទាំងពីរដាក់ចូលក្នុងហោប៉ៅ

ខណៈពេលនេះអ្នកកំពុងតែបិទបាំងពីចិត្តរបស់អ្នក ឬក៏លាក់ពីអារម្មណ៍របស់អ្នក អ្នកកំពុងតែស្ងប់ស្ងាត់នៅក្នុងពិភពរបស់ខ្លួន មិនចង់ទៅទាក់ទងជាមួយអ្នកណាឡើយ។

B. ជើងទាំងពីរញែកចេញពីគ្នា ហើយឱបដៃទាំងពីរ

នៅខណៈពេលនេះអ្នកតាំងស្មារតីបានល្អ មានចិត្តចង់សាកល្បង ចង់ត្រៀមខ្លួនទៅទទួលរ៉ាប់រងការងារធំ អ្នកមានជំនឿចិត្តខ្ពស់ តែងតែមានចិត្តបាញ់ឆ្ពោះទៅមុខ គឺបង្ហាញថាអ្នកមានភាពជាអ្នកដឹកនាំ និងមានអំណាច។

C. ឈរធម្មតា ដៃទាំងពីរសំយ៉ុងចុះក្រោម

នៅខណៈពេលនេះអ្នកមានអារម្មណ៍ថាធូរស្រាល នៅក្នុងចិត្តរីករាយ ពិភពលោកគ្មានការប្រជែង ចង់ឱ្យគ្រប់ទីកន្លែងមានសន្តិភាព។ អ្នកជាមនុស្សដែលមិនមើលធ្ងន់ចំពោះរឿងដែលខ្លួនមិនសប្បាយចិត្ត ថែមទាំងប្រឹងឱ្យខ្លួនឯងរក្សាភាពស្ងប់ស្ងាត់ទៀតផង។

D. ឱបដៃទាំងពីរដោយដាក់លើទ្រូង

នៅពេលដែលជជែកគ្នាជាមួយអ្នកដទៃ បើមានកាយវិការបែបនេះ គឺជាទង្វើការពារម្យ៉ាង នេះបើមើលទៅ គឺជាកាយវិការកំពុងតែការពារពីការធ្វើបាប និងការវាយប្រហាពីអ្នកដទៃ។ វាតែងតែលេចចេញនៅពេលដែលកំពុងស្ថិតនៅក្នុងការប្រកែកយកឈ្នះរៀងខ្លួន មិនចង់ទទួលយកឥរិយាបថ ទស្សនៈគំនិតរបស់ភាគីម្ខាងទៀតឡើយ។

E. ចូលចិត្តឈរផ្អែករបស់អ្វីមួយ

អ្នកជាមនុស្សត្រង់ មិនចូលចចិត្តលាក់បាំងគំនិតរបស់ខ្លួនឡើយ តែអ្នកចូលចិត្តដើរផ្លូវកាត់ ខ្វះភាពឯករាជ្យ តែងតែចង់ឱ្យអ្នកដទៃអាចជួយដល់អ្នក៕

អត្ថបទ ៖ Mythical Bird / Knongsrok