ហោរាសាស្រ្តក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែកុម្ភៈ អ្នកដែលកើតក្នុងឆ្នាំទាំង ៣ នេះនឹងនាំមកនូវទ្រព្យសម្បត្តិ ភាពចម្រុងចម្រើន និងប្រកបដោយថាមពលដ៏អស្ចារ្យ។
១. ឆ្នាំរកា
យោងតាមហោរាសាស្ត្រទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំរកា ជាមនុស្សមានចំណេះដឹង ឧស្សាហ៍ព្យាយាម និងសកម្ម។ ពួកគេក៏ជាមនុស្សចេះរាប់អានមនុស្ស ចេះនិយាយស្ដី មិនប្រមាថអ្នកដទៃឡើយ។ អ្នកកើតឆ្នាំរកា ក៏ជាមនុស្សដែលពូកែសង្កេតពាក្យសម្ដី និងទង្វើរបស់អ្នកដទៃ។ ពួកគេតែងតែវិនិច្ឆ័យមនុស្សយ៉ាងត្រឹមត្រូវ ហើយស្វែងរកតែមនុស្សល្អដើម្បីសេពគប់តែប៉ុណ្ណោះ។
ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែកុម្ភៈ អ្នកដែលកើតក្នុងឆ្នាំរកានឹងមានសំណាងល្អ ភាពរុងរឿងក៏កាន់តែកើនឡើង។ តាមរយៈការឡើងចុះ និងការលំបាកជាច្រើន មនុស្សឆ្នាំនេះកាន់តែមានភាពខ្ជាប់ខ្ជួនក្នុងការងារ។ ទេពកោសល្យរបស់ពួកគេត្រូវបានទទួលស្គាល់ដោយថ្នាក់លើ។ អតិថិជនក៏ពេញចិត្តនឹងសេវាកម្មរបស់ពួកគេផងដែរ។
ទន្ទឹមនឹងនេះ អ្នកឆ្នាំទាំងនេះក៏ទទួលបានដំណឹងល្អមិននឹកស្មានដល់ក្នុងការងារផងដែរ។ វាអាចជាដំណឹងល្អអំពីការដំឡើងប្រាក់ខែ ឬប្រាក់រង្វាន់ដែលអ្នកមិនបានរំពឹងទុក។ បើអ្នកធ្វើការដើម្បីបានប្រាក់ខែ អ្នកឆ្នាំមាន់តែងមានគំនិតល្អៗក្នុងការជួយបង្កើនប្រសិទ្ធភាពការងារ។ លើសពីនេះ អ្នកដែលកើតក្នុងឆ្នាំរកា ក៏មានអារម្មណ៍រំភើប និងមានកម្លាំងចិត្តបន្ថែមទៀត ដើម្បីបន្តក្តីសុបិន។
២. ឆ្នាំច
យោងតាមហោរាសាស្ត្រនៃឆ្នាំទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំច ជាមនុស្សមានចិត្តសប្បុរស ស្មោះត្រង់ រួសរាយរាក់ទាក់ សកម្ម ហើយក៏ពូកែនិយាយលេងសើចផងដែរ។ អ្នកកើតក្នុងឆ្នាំនេះច្រើនតែជាមនុស្សនិយាយត្រង់ៗ មិនចេះលាក់បាំង បញ្ឆិតបញ្ឆៀង ដៀមដាមច្រើនទេ។ ពេលខ្លះ សម្ដីរបស់ពួកគេពិទជាចាក់ដោតអ្នកស្ដាប់ខ្លាំងពិតមែន។ អ្នកកើតឆ្នាំចក៏ជាមនុស្សដែលមានចិត្តអាណិតអាសូរ ចេះចិត្តជួយដល់គេឯងពេលឃើញអ្នកដទៃមានបញ្ហា។
ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែកុម្ភៈ អ្នកកើតឆ្នាំចនឹងមានលាភសំណាងច្រើន។ ជីវិតរបស់អ្នកគឺគួរឱ្យចាប់អារម្មណ៍ជាងការគិត។ នៅកន្លែងធ្វើការ អ្នកក៏នឹងទទួលបានគម្រោងកាន់តែច្រើន ឱកាសការងារបន្ថែម និងការផ្លាស់ប្តូរការងាយក៏រឹតតែប្រសើរ។ លើសពីនេះទៀត អ្នកក៏មិនគួរស្ទាក់ស្ទើរក្នុងការទទួលយកវគ្គសិក្សា ដើម្បីបង្កើនគុណវុឌ្ឍិរបស់អ្នកនោះដែរ។
អ្នកដែលកើតក្នុងឆ្នាំច ត្រូវចាំថា ការប្រឹងប្រែងគឺជាមូលដ្ឋានគ្រឹះ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ។ បន្ថែមពីនេះ ដោយសារការខិតខំប្រឹងប្រែង អ្នកឆ្នាំនេះក៏អាចបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួន និងពង្រីកការរំពឹងទុក។ អ្នកកើតឆ្នាំចត្រូវបានគេទស្សន៍ទាយថា នឹងមានប្រាក់ចំណូលច្រើន និងស្វាគមន៍សម្រាប់បុណ្យចូលឆ្នាំចិនយ៉ាងរីករាយ។
៣. ឆ្នាំវក
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ រាសី អ្នកកើតឆ្នាំស្វាជាមនុស្សដែលពូកែរកស៊ី។ មនុស្សទាំងនេះមានទំនាក់ទំនងសង្គមទូលំទូលាយ ហើយជាពិសេសផ្តល់តម្លៃដល់ទំនាក់ទំនងគ្រួសារ។ ពួកគេជឿថាទំនាក់ទំនង គឺជាធនធានដែលមិនអាចកាត់ថ្លៃបានក្នុងជីវិត។ មិនដូចរូបរាងទន់ភ្លន់ និងស្រទន់ទេ មនុស្សឆ្នាំនេះពិតជាមានភាពរឹងមាំ និងធន់ខ្លាំងណាស់។
ហោរាសាស្ត្របានឱ្យដឹងថា ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែកុម្ភៈ អ្នកកើតឆ្នាំស្វានឹងមានលាភសំណាងច្រើន និងបើកឱកាសថ្មីក្នុងអាជីពការងារ។ ផ្លូវអាជីពរបស់ពួកគេមានស្ថិរភាព។ យ៉ាងណា ចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់ អ្នកឆ្នាំនេះសម្រេចបាននូវគោលដៅដែលបានកំណត់របស់វា។ អ្នកប្រកបរបររកស៊ី នឹងអាចលក់ដូរបានក្នុងតម្លៃខ្ពស់ ដើមទុន១ ចំណេញ៤។ អ្នកដែលទៅឆ្ងាយក៏នាំលទ្ធផលមកផ្ទះដែរ។ ហោរាសាស្ត្រនិយាយថា ក្នុងអំឡុងពេលនេះ អ្នកកើតឆ្នាំស្វា នឹងមានជីវភាពធូរធារ និងមានលាភចូលឆ្នាំថ្មី៕