នៅក្នុងឆ្នាំ 2024 នេះ គឺជាឱកាសមាសសម្រាប់តារានិករទាំង 5 ក្នុងការស្វែងរកដៃគូដ៏សក្តិសម ស្នេហា ផ្លូវចិត្ត និងផ្លូវអារម្មណ៍សុទ្ធតែវិវឌ្ឍន៍ទៅរកភាពល្អប្រសើរឡើងវិញ លែងមានអ្វីជាបញ្ហាធំដុំ នាំឱ្យអ្នកកើតទុក្ខ ឈឺចាប់ដូចមុនទៀតហើយ។
១. Cancer
ប្រសិនបើឆ្នាំ 2023 គឺជាពេលវេលាដ៏លំបាកក្នុងជីវិតស្នេហារបស់អ្នក Cancer នោះចាប់ពីឆ្នាំ 2024 នេះទៅ តារានិករនេះនឹងមានរឿងស្នេហាដែលប្រសើរឡើងបន្តិចម្តងៗ។ សម្រាប់អ្នកដែលបានឆ្លងកាត់ការបែកបាក់ ពួកគេនឹងស្វែងរកគោលដៅថ្មីបន្តិចម្តងៗ ហើយកាន់តែច្បាស់អំពីអ្វីដែលពួកគេរំពឹងទុកក្នុងទំនាក់ទំនង។
មិនថាមានរឿងអ្វីកើតឡើងនោះទេ Cancer ត្រូវចាំថា ពួកគេសមនឹងទទួលបានជីវិតល្អ និងរឿងស្នេហាដែលរីកចម្រើន។ ដូច្នេះហើយ តារារាសីនេះមិនចាំបាច់លះបង់ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ ឬការតាំងចិត្តឡើយ។ អ្នកគ្រាន់តែត្រូវការធ្វើជាខ្លួនឯង ហើយទន្ទឹងរង់ចាំអនាគតដ៏ស្រស់បំព្រងនាពេលខាងមុខគឺគ្រប់គ្រាន់ហើយ។
២. Libra
វាមិនមែនជាការបំផ្លើសទេក្នុងការនិយាយថាឆ្នាំ 2024 គឺជាពេលវេលាដ៏ល្អសម្រាប់ Libra ដើម្បីចេញពីតំបន់សុខស្រួលរបស់អ្នក ដើម្បីបង្កើនច្នៃប្រឌិត និងប្រឈមមុខនឹងឱកាសធ្លាក់ពីលើមេឃ។ ដ្បិតថាកន្លងមកនេះ មានការខិតខំប្រឹងប្រែងមិនចេះនឿយហត់ក៏ដោយ ក៏អ្នកនៅតែ "ច្របូកច្របល់" អំពីទំនាក់ទំនងដែលមានស្ថិរភាព និងយូរអង្វែង។
Libra ត្រូវយល់ថា តម្រូវការរបស់អ្នកតែងតែសំខាន់ជាងអ្នកដទៃ។ ដូច្នេះហើយ សញ្ញារាសីចក្រនេះ ត្រូវរៀនបែងចែករវាងសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ និងការទទួលយកដោយគ្មានលក្ខខណ្ឌ ដើម្បីចៀសវាងការធ្វើឱ្យខ្លួនឯងរងទុក្ខ។ មានតែទំនាក់ទំនងស្មើៗគ្នា ដែលផ្តើមចេញពីស្នេហារវាងមនុស្សពីរនាក់ប៉ុណ្ណោះ ទើបបង្កើតសុភមង្គល និងសុវត្ថិភាពដល់អ្នក។
៣. Sagittarius
ក្នុងនាមជាមនុស្សម្នាក់ដែលតែងតែប្រាថ្នាចង់បានសេរីភាព និងស្វែងរកអ្វីថ្មីៗ Sagittarius ជារឿយៗមិនចង់រស់នៅក្នុងជីវិតដែល "ឡូយឆាយ" មានស្ថិរភាពពេកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមតារានិករនេះនឹងធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនៅពេលដែលវាផ្លាស់ប្តូរទាំងស្រុងនៅក្នុងឆ្នាំ 2024 នេះ។
ទោះបីជានៅតែព្យាយាមស្វែងយល់ពីតម្រូវការផ្លូវចិត្តរបស់ពួកគេក៏ដោយ ក៏ Sagittarius បានកំណត់ថា តើទំនាក់ទំនងមួយណាដែលសមស្របបំផុត និងល្អបំផុតសម្រាប់ពួកគេ។ ពួកគេមិនត្រឹមតែមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីពិភពលោកខាងក្នុងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការកសាងរឿងស្នេហាដែលពួកគេតែងតែប្រាថ្នាចង់បាន។
៤. Aquarius
នៅក្នុងក្រសែភ្នែករបស់អ្នកជុំវិញខ្លួន Aquarius តែងតែជាតារានិកររដែលមានឯករាជ្យខ្ពស់។ ពួកគេមានភាពវៃឆ្លាត រហ័សរហួន និងងាយស្រួលក្នុងការធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ដោយមិនពឹងផ្អែកលើមនុស្សជុំវិញខ្លួន។ ប៉ុន្តែនេះមិនមានន័យថា Aquarius ព្រងើយកន្តើយចំពោះបំណងប្រាថ្នា និងតម្រូវការបេះដូងរបស់ពួកគេ ដែលចង់បានស្នេហានោះទេ។
ចាប់ពីឆ្នាំ 2024 នេះតទៅ តារានិករនេះចាប់ផ្តើមមានទំនុកចិត្ត និងប្តេជ្ញាចិត្តក្នុងការស្វែងរកដៃគូដែលសមរម្យ។ ពួកគេក្លាយជាមនុស្សរឹងមាំ និងចាស់ទុំ ដូច្នេះពួកគេអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបានទាំងស្រុងនៅពេលមានស្នេហា។ លើសពីនេះ Aquarius ក៏ត្រូវមានភាពក្លាហានជាងមុន និងបើកចិត្តឱ្យទូលាយ ដើម្បីទទួលបានក្តីស្រលាញ់ដ៏ភ្លឺស្វាងក្នុងឆ្នាំថ្មីនេះ។
៥. Pisces
នៅក្នុងសេចក្ដីស្រឡាញ់ Pisces គឺជាមនុស្សម្នាក់ដែលតែងតែផ្តល់ឱ្យដោយមិនរំពឹងអ្វីមកវិញ។ ដូច្នេះហើយ ពេលខ្លះ ពួកគេត្រូវបានមនុស្សអាក្រក់ទាញយកប្រយោជន៍ ហើយធ្វើរឿងដែលធ្វើឱ្យតារានិករនេះខកចិត្ត និងសោកសៅ។ ប៉ុន្តែ Pisces មិនចាំបាច់បារម្ភខ្លាំងពេកទេ ព្រោះនៅឆ្នាំ 2024 អ្នកនឹងសំណាងទទួលបានអារម្មណ៍កក់ក្តៅរាប់មិនអស់ពីអ្នកដទៃត្រឡប់មកវិញ។
របួសស្នេហាចាស់របស់ Pisces នឹងត្រូវបាន "ព្យាបាល" យ៉ាងឆាប់រហ័ស។ អ្នកនឹងអាចបញ្ជាក់ពីតម្លៃរបស់ខ្លួន យល់កាន់តែច្បាស់នូវអ្វីដែលពិតជាមានតម្លៃ និងមានភាពក្លាហានក្នុងការទុកចិត្តអ្នកដទៃជាថ្មីម្តងទៀត៕