ជ្រើសរើសដើមដំបងយក្សមួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងឱ្យកាន់តែច្បាស់ថា ស្នេហាមានអត្ថន័យបែបណាខ្លះចំពោះអ្នក?
A. ដើមដំបងយក្សទី A
ឯករាជ្យភាព គឺជាគុណភាពរបស់អ្នក ប្រសិនបើអ្នកមិនអាចធ្វើអ្វីតាមវិធីរបស់អ្នកទេ អ្នកនឹងមិនធ្វើអ្វីទាំងអស់ អ្នកសុខចិត្តទុកគ្រប់យ៉ាងចោល។ ចំពោះអ្នក តណ្ហាដើម្បីអំណាច គឺធំជាងតណ្ហាចំពោះរឿងស្នេហាស្នេហា។ អ្នកមានចំណូលចិត្តក្នុងការរកលុយ ច្រើនជាងគិតគូរពីរឿងដៃគូ។ អ្នកតែងតែមានអារម្មណ៍ថា ត្រូវកែលម្អខ្លួនអ្នកឱ្យឈានដល់កម្ពស់ដែលខ្ពស់បំផុត ទៅតាមមហិច្ឆតារបស់អ្នក។ អ្នកមិនដែលស្កប់ស្កល់នឹងបច្ចុប្បន្នទេ អ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទុកសេចក្តីស្នេហាចោលមួយឡែក ដើម្បីជាប្រយោជន៍នៃឧត្តមគតិ និងកិត្តិនាមរបស់អ្នក។
B. ដើមដំបងយក្សទី B
អ្នករស់នៅស្របតាមលក្ខណៈបុគ្គលដូចជា សេរីភាព និងកន្លែងដ៏រស់រវើក ធំទូលាយ។ អ្នកមិនអាចណាត់ជួបអ្នកណាម្នាក់បានទេ ដរាបណាអ្នកដឹងច្បាស់ គេមិនទាន់ជាមនុស្សល្អគ្រប់គ្រាន់ដូចចិត្តអ្នកចង់បាន។ អ្នកមានសមត្ថភាពទាក់ទាញ និងធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍ចំពោះអ្នក។ អ្នកដឹងពីរបៀបជ្រៀតចូលពិភពខាងក្នុងរបស់អ្នកដទៃ។ អ្នកត្រៀមខ្លួនប្រឈមមុខនឹងគ្រោះថ្នាក់ និងឧបសគ្គណាមួយ ដោយភាពក្លាហានបំផុត។
C. ដើមដំបងយក្សទី C
និយាយចំពោះអ្នក ស្នេហាគឺជាផ្នែកដែលបង្កើនភាពរីករាយឱ្យដល់ជីវិតរបស់អ្នក។ បើគ្មានស្នេហាទេ ពិភពលោកនឹងគួរឱ្យធុញទ្រាន់ និងគ្មានន័យសម្រាប់អ្នកនោះឡើយ។ ទោះយ៉ាងណាក៏ដោយ អ្នកមានភាពប៉ិនប្រសព្វក្នុងការមើលមនោសញ្ចេតនាជាបញ្ហាប្រឈម។ អ្នកចូលចិត្តដើររកការរុករក និងមានសេរីភាព សប្បុរសមានក្ដីសុបិន និងហោះហើរផ្សងព្រេង។
D. ដើមដំបងយក្សទី D
អ្នកចង់បានអំណាច អ្នកចង់ក្លាយជាអ្នកដឹកនាំដ៏ខ្លាំងពូកែម្នាក់។ នៅក្នុងរឿងស្នេហាអ្នកមានមនោសញ្ចេតនា និងទន់ខ្សោយដោយមានអារម្មណ៍រីករាយចំពោះការចាប់ផ្ដើម។ អ្នកមានសមត្ថភាពក្នុងការបង្កើត និងអភិវឌ្ឍទំនាក់ទំនងរបស់អ្នកតាមឆន្ទៈដែលអ្នកមាន។ អ្នកមិនចូលចិត្តអ្នកដទៃឱ្យយោបល់ និងណែនាំអ្នកច្រើនពេកនោះឡើយ ព្រោះអ្នកជាមនុស្សប្រកាន់ជំហរខ្លួនឯង ដូច្នេះ អ្នករមែងយកគំនិតខ្លួនជាធំ។
E. ដើមដំបងយក្សទី E
អ្នកគឺជាមនុស្សមានគំនិត ចេះគិតពិចារណា មានលក្ខណៈផ្ទាល់ខ្លួន និងរស់រវើក។ អ្នកជម្រុញការលើកទឹកចិត្តដោយហេតុផល ដើម្បីរស់នៅក្នុងជីវិត និងស្នេហាដល់អ្នកដែលនៅជុំវិញអ្នក។ ក្នុងនាមជាអ្នកពូកែស្រមើស្រមៃ អ្នករមែងរង់ចាំដៃគូដែលស្ថិតក្នុងសុបិនរបស់អ្នក។ អ្នកគឺជាអ្នកជំនាញខាងសម្របសម្រួល និងថែរក្សាទំនាក់ទំនង។
F. ដើមដំបងយក្សទី F
អ្នកត្រូវការដៃគូជីវិតដែលអាចចុះសម្រុងនឹងអ្នកទាំងផ្លូវចិត្ត និងរាងកាយ។ លុយមានសារៈសំខាន់ណាស់សម្រាប់អ្នក។ ប្រសិនបើគូស្នេហ៍របស់អ្នកមានភាពខ្វះចន្លោះណាមួយ ដែលអាចឱ្យមើលឃើញអ្នកនឹងទទួលយកដោយរីករាយ ប៉ុន្តែអ្នកនឹងមិនឈប់រហូតដល់អ្នកបំពេញចន្លោះដែលពួកគេខ្វះខាតនោះឱ្យបានពេញលេញ។ អ្នកគឺជាមនុស្សល្អឥតខ្ចោះ ដែលមានគោលការណ៍អនុវត្តជាក់ស្តែង ម៉ឹងម៉ាត់ក្នុងកិច្ចការស្នេហា៕
ប្រភព ៖ iOne/Knongsrok