ក្នុងឆ្នាំថ្មី ២០២៤ នេះ ជាឆ្នាំដែលកាក់កបខ្លាំងក្នុងរឿងគូស្នេហ៍ ផ្ដល់ឱ្យអ្នកនូវអារម្មណ៍កក់ក្ដៅ និងពោរពេញដោយសុភមង្គល នឹងមានសំណាងល្អ ស្នេហារឹងមាំ ឪអាពាហ៍ពិពាហ៍ក៏ល្អឥតខ្ចោះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ។
១. ឆ្នាំវក
សម្រាប់អ្នកដែលកើតក្នុងឆ្នាំស្វា ស្នេហារបស់អ្នក គឺមានសំណាងខ្លាំងក្នុងពេលខាងមុខនេះ។ ប្រសិនបើអ្នកនៅលីវ យើងលើកទឹកចិត្តអ្នកឱ្យបោះបង់អតីតកាលចោល ហើយឆ្ពោះទៅអនាគតដោយទំនុកចិត្ត។ អ្នកនឹងបានជួបមនុស្សពិសេសនៅកន្លែងដែលមិននឹកស្មានដល់។ សម្រាប់មនុស្សមួយចំនួន វាអាចកើតឡើងនៅកន្លែងធ្វើការ ឬតាមរយៈទំនាក់ទំនងទៅវិញទៅមកនៅកន្លែងធ្វើការ។
ហើយសម្រាប់អ្នកដែលមានទំនាក់ទំនង ឬមានគូរួចហើយ នេះក៏ជាពេលវេលាដើម្បីយករឿងទៅកម្រិតបន្ទាប់។ មិនថាអ្នកកំពុងស្នើសុំ ពិចារណាចាប់ផ្តើមគ្រួសារ ទទួលបានសមាជិកថ្មី ឬទិញផ្ទះរួមគ្នាទេ សំណាងនឹងផ្តល់ពរជ័យ និងគាំទ្រអ្នកនៅពេលអ្នកឈានជើងឆ្ពោះទៅអនាគតរបស់អ្នក។ បើអ្នកដឹងច្បាស់ថាអ្នកចង់បានអ្វីរួចហើយ កុំចាំយូរ។
២. ឆ្នាំមមី
សម្រាប់អ្នកដែលកើតឆ្នាំសេះ រាសីខ្ពស់ត្រដែតក្នុងសប្តាហ៍នេះ។ អ្នកខ្លះអាចនឹងមានអារម្មណ៍ថាមានថាមពល និងភាពទាក់ទាញថ្មី។ ប្រសិនបើអ្នកនៅលីវ នេះគឺជាសប្តាហ៍ដ៏ល្អដើម្បីបង្ហាញពីភាពទាក់ទាញរបស់អ្នក។ ត្រូវមានទំនុកចិត្តលើជម្រើសសម្លៀកបំពាក់ ម៉ូដសក់ និងពាក្យសម្ដីដែលនឹងជួយអ្នកឱ្យកាន់តែមានទំនុកចិត្ត។ អ្នកមិនអាចខកខានឱកាសឥឡូវនេះទេ ហើយមនុស្សត្រឹមត្រូវនឹងត្រូវបានទាក់ទាញឱ្យមករកអ្នក។
សម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហារួចហើយ ពេលនេះជាពេលល្អដើម្បីគិតពីអនាគត។ ដូច្នេះហើយ បើអ្នកគិតចង់ដាក់ប្រាក់ទិញផ្ទះ ឬដើរលេងកម្សាន្តជុំគ្នាក្នុងឆ្នាំថ្មី ពេលនេះដល់ពេលដែលត្រូវជឿជាក់លើបេះដូងរបស់អ្នក ហើយចាប់ផ្តើមធ្វើឱ្យសុបិនរបស់អ្នកក្លាយជាការពិត។
៣. ឆ្នាំច
សម្រាប់អ្នកកើតឆ្នាំច បើអ្នកនៅលីវពេលខាងមុខនឹងផ្តល់ឱ្យអ្នកនូវជម្រើសច្រើន ជាពិសេសរឿងស្នេហា ដូច្នេះបើចង់សាកល្បង ត្រូវធ្វើដោយក្លាហាន។ ប្រសិនបើវាមិនត្រឹមត្រូវ សូមកុំស្ទាក់ស្ទើរក្នុងការនិយាយថាទេ ហើយធ្វើអ្វីដែលអ្នកគិតថាត្រូវ។ ដរាបណាអ្នកយកចិត្តទុកដាក់លើវិចារណញាណរបស់អ្នក អ្នកនឹងចៀសវាងបញ្ហា។
ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហារួចហើយ សូមបង្កើតឱកាសពិសេសសម្រាប់គ្នាទៅវិញទៅមកពេញមួយសប្តាហ៍ ដើម្បីធ្វើឱ្យខែដំបូងនៃឆ្នាំថ្មីកាន់តែពិសេស។ អ្នកអាចអង្គុយជាមួយគ្នា ហើយសម្រេចចិត្តលើប្រធានបទសម្រាប់ថ្ងៃនីមួយៗ។ បន្ទាប់មក សូមប្រើភាពច្នៃប្រឌិតរបស់អ្នក ដើម្បីរៀបចំផែនការភ្ញាក់ផ្អើលសម្រាប់គ្នាទៅវិញទៅមក យោងទៅតាមប្រធានបទទាំងនេះ ធ្វើឱ្យស្នេហារបស់អ្នកពេញលេញ និងស្រស់ស្អាត។
៤. ឆ្នាំជូត
ឆ្នាំជូត ឆ្នាំ២០២៤ នេះ ភាពលំបាកនឹងកន្លងផុតទៅ លាភសំណាងក៏ចូលមកបណ្តើរៗ ដោយសារការជួយជ្រោមជ្រែងពីតារាសំណាងជាច្រើន។ អ្នកកើតឆ្នាំជូត ត្រូវបានគេនិយាយថា មានឱកាសច្រើនក្នុងការទទួលបានទ្រព្យសម្បត្តិក្នុងការងារ និងបំពេញការងារក្នុងជីវិតទូទៅ។ អ្នកកើតឆ្នាំជូត ហ៊ានឆក់យកឱកាស ទស្សន៍ទាយពីការទម្លាយរឿងមិននឹកស្មានដល់។
ហោរាសាស្ត្រ និយាយថា មិនថាបន្តការងារបច្ចុប្បន្ន ឬផ្លាស់ទៅការងារថ្មីទាំងស្រុង មិនថាធ្វើការបានប្រាក់ខែ ឬបណ្តាក់ទុនដោយខ្លួនឯងនោះទេ អ្នកដែលកើតឆ្នាំជូត នឹងមានឱកាសបង្ហាញភាពក្លាហានអស្ចារ្យ។ អ្នកនឹងទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ ប្រាក់ចំណូលកើនឡើង និងធ្វើឱ្យជីវិតប្រសើរឡើងគួរឱ្យកត់សម្គាល់។
អ្នកដែលកើតក្នុងឆ្នាំជូត មានភាពវៃឆ្លាត រហ័សរហួន និងសម្របខ្លួនទៅនឹងបរិយាកាសថ្មីៗ ប៉ុន្តែក្រៅពីនោះ ពួកគេក៏មានការប្រុងប្រយ័ត្ន និងប្រាជ្ញាគួរឱ្យកោតសរសើរផងដែរ។ ពេលជួបនឹងឱកាសណាមួយ គេពិចារណាពីគុណសម្បត្តិ និងគុណវិបត្តិមុននឹងធ្វើសកម្មភាព។ នេះជួយពួកគេឱ្យចៀសវាងហានិភ័យជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំរោង បើតាមអ្នកជំនាញហុងស៊ុយ សំណាងតែងតែនៅក្បែរអ្នក ដូច្នេះអ្នកកើតឆ្នាំជូត មិនចាំបាច់ប្រយ័ត្នពេកទេ ប៉ុន្តែអាចស្វែងរកសក្តានុពលថ្មីៗបានដោយទំនុកចិត្ត៕