ក្នុងរយៈពេល ៣ ខែនៅដើមឆ្នាំ ២០២៤ អាជីព ការងាររបស់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ នឹងមានការប្រែប្រួលជាវិជ្ជមានខ្លាំង ប្រាក់ចំណូលមានសន្ទុះកើនឡើងខ្ពស់ លើសពីការរំពឹងទុក។
១. ឆ្នាំវក
តាមហោរាសាស្ត្រ អ្នកដែលកើតឆ្នាំស្វាមានភាពវៃឆ្លាត ពោរពេញដោយបុគ្គលិកលក្ខណៈពិេសស និងមានមិត្តភ័ក្តិច្រើន។ ចូលដល់ខែទី ៣ ដើមឆ្នាំថ្មី រាសីអ្នកកើតឆ្នាំស្វានឹងប្រែជាល្អគួរសម ដោយមានរបត់ធំក្នុងអាជីពការងារ ។ នៅក្នុងទំនាក់ទំនងជាមួយមិត្តរួមការងារ អ្នកឆ្នាំនេះ តែងទទួលបានការស្រឡាញ់យ៉ាងងាយស្រួលដោយអ្នកដែលនៅជុំវិញគាត់ដោយបន្សល់ទុកនូវ "កេរ្តិ៍ឈ្មោះក្រអូបសុះសាយ" ។ លើសពីនេះ ពួកគេមិនត្រឹមតែសន្សំកិច្ចខិតខំប្រឹងប្រែងនៅកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការលើកកម្ពស់ផងដែរ។ ដោយទទួលបាននូវការតបស្នងវិញ អ្នកដែលកើតឆ្នាំស្វា ត្រូវយកចិត្តទុកដាក់រក្សាការជឿជាក់ និងរាប់អានមនុស្សគ្រប់រូបដោយស្មោះ។
ក្នុងអំឡុងពេលនេះដែរ មនុស្សឆ្នាំស្វាមួយចំនួននឹងជួបរឿងច្រើន។ ទោះជាយ៉ាងនេះក្តី កុំបារម្ភអី គ្រាន់តែព្យាយាមផ្តោតលើការធ្វើការងារឱ្យបានល្អ ពេលវេលានឹងបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់។ នៅខែទី ២ នៃឆ្នាំថ្មី "មនុស្សថ្លៃថ្នូរ" អាចលេចឡើង អ្នកដែលជួយពួកគេក្នុងទិដ្ឋភាពជាច្រើនទាំងក្នុងអាជីព និងជីវិត។ ដោយក្លាហានធ្វើតាមទិសដៅដែលបានកំណត់ទុកជាមុន ពួកគេនឹងស្វែងរកផ្លូវអភិវឌ្ឍន៍សមរម្យសម្រាប់ខ្លួនគេ និងសម្រេចបាននូវសញ្ញាវិជ្ជមាន។
២. ឆ្នាំម្សាញ់
អ្នកកើតឆ្នាំម្សាញ់ មានលាភសំណាងក្នុងឆ្នាំ ២០២៣ រួចហើយ អ្នកដែលកើតឆ្នាំម្សាញ់ មានភាពជឿនលឿនកាន់តែខ្លាំថ ដូច្នេះកាលណាគេមានអ្នកពូកែច្រើននៅជុំវិញខ្លួន ពួកគេនឹងរីកចម្រើនលឿនតាមបែបធម្មជាតិ គ្រប់វិស័យ ធ្វើឱ្យមនុស្សកាន់តែមានភាពទាក់ទាញ។
បើប្រៀបធៀបទៅនឹងខែចុងក្រោយនៃឆ្នាំមុន ជាទូទៅបញ្ហាទាំងអស់នៃឆ្នាំម្សាញ់ នឹងមានសភាពកាន់តែប្រសើរឡើងនៅពេលចូលដល់ ខែទី ៣ នេះឆ្នាំនេះ។ មិនត្រឹមតែប្រាក់ខែ និងប្រាក់រង្វាន់កើនឡើងប៉ុណ្ណោះទេ ការងារក៏មិនមានឧបសគ្គច្រើនដែរ ការខិតខំប្រឹងប្រែងនឹងទទួលបានផលជាទីគាប់ចិត្ត។
តាមហោរាសាស្ត្រ អ្នកកាន់តែមានភាពខ្លាំងក្លា និងសកម្មក្នុងការងារ ហើយហ៊ានសាកល្បងវិស័យថ្មី នោះនឹងទទួលបានផលចំណេញកាន់តែងាយស្រួល។ ទោះជាយ៉ាងណា ក្នុងរយៈពេល ៣ ខែដើមឆ្នាំនេះ អ្នកកើតឆ្នាំម្សាញ់ មានផ្កាយអាក្រក់ជាច្រើនដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ដូច្នេះហើយ មនុស្សក្នុងវ័យនេះត្រូវដើរដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ហើយកំណត់ការហូបចុកក្រៅ ដើម្បីការពារជំងឺទាក់ទងនឹងអនាម័យ និងសុវត្ថិភាពចំណីអាហារ។
៣. ឆ្នាំមមែ
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ អ្នកកើតឆ្នាំ ពពែ ភាគច្រើនស្ងប់ស្ងាត់ និយាយតិច តែធ្វើច្រើន។ ពួកគេមានចិត្តចង់រៀនសូត្រ និងស្វាហាប់។ ថ្វីដ្បិតតែអ្នកទាំងនេះមកពីគ្រួសារមិនសូវល្អក៏ដោយ ក៏ពួកគេតែងតែព្យាយាមឈានទៅមុខក្នុងជីវិត។ មនុស្សឆ្នាំនេះមានចរិតស្លូតបូត មានទំនាក់ទំនងល្អ និងជាទីស្រឡាញ់របស់មនុស្សជាច្រើន។
៣ ខែដើមឆ្នាំនេះ ការងាររបស់អ្នកកើតឆ្នាំពពែ តែងមានការរីកចម្រើន។ ទំនាក់ទំនងរបស់ពួកគេជាមួយមិត្តរួមការងារ និងថ្នាក់លើមានភាពចុះសម្រុងគ្នាជាង។ ពួកគេបានទទួលការណែនាំយ៉ាងយកចិត្តទុកដាក់ពីសហសេវិក និងថ្នាក់លើ ដូច្នេះពួកគេឆាប់ចាប់បានជាមួយនឹងទម្លាប់ការងារ។
អ្នកជំនួញក៏ជួបដៃគូអាជីវកម្មប្រកបដោយភាពរួសរាយរាក់ទាក់ និងស្វែងរកប្រភពទំនិញល្អ ដូច្នេះផលិតកម្ម និងអាជីវកម្មអភិវឌ្ឍឡើងវិញ។ ពាណិជ្ជករតូចតាចក៏ជួញដូរក្នុងតំលៃខ្ពស់ដែរ ហើយទន្ទឹមនឹងនោះក៏ប្រមូលដើមទុនបន្ថែមទៀតដើម្បីដាក់គ្រឹះរឹងមាំសម្រាប់អនាគតផងដែរ៕