អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ?
ដោយឡែក តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសសន្លឹកបៀរមួយ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅកំឡុងសប្តាហ៍ក្រោយ៖
សន្លឹកបៀរទី ១
វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅខែមេសាខាងមុខ។ នៅកន្លែងធ្វើការ កន្លែងរកស៊ី បើកអាជីវកម្មតូចធំ អ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។
ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារ ជាមួយថ្នាក់លើ ឬជាមួយអតិថជនក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅខែចាស់ ប្រាកដនឹងរកឃើញដំណោះស្រាយនៅក្នុងខែថ្មីនេះ។
បន្ថែមពីលើនោះផងដែរ ខ្សែចង្វាក់ជីវិត ក៏កំណត់ឲ្យទៅជួបតែមនុស្សល្អ ជៀសផុតអស់អ្នកដែលមានកិចកល់ សល់តែអ្នកដែលនាំស្នាមញញឹម បន្ថែមភាពរឹងបុឹងមកក្នុងជីវិត។ ទោះជាយ៉ាងណានៅពាក់កណ្តាលខែមេសា ចំកំឡុងថ្ងៃចូលឆ្នាំ ទេវតាហាក់ណែនាំឲ្យអ្នក គួរដកឃ្លាពីបញ្ហាជួបប្រទះទាំងឡាយ ពីអង្រែកដែលជាប់នឹងស្មា មួយរយៈពេលខ្លី ក៏ជឿថា វាជាពេលវេលាប៉ះប៉ូវខួរក្បាល អាចឲ្យមើលឃើញនូវផ្លូវប្រសើរជាងមុនក៏ថាបាន។
សន្លឹកបៀរទី ២
អ្នកអាចនឹងជួបឧបសគ្គ រឿងរ៉ាវមិនល្អមួយចំនួន ដែលពិបាកនឹងតតាំងវាបន្តិច។ ប៉ុន្តែវាមិនអាក្រក់ពេកនោះទេ តែក៏ត្រូវកត់ទុកវា ជាមេរៀនក្នុងជីវិតសម្រាប់ទៅថ្ងៃមុខដែរ។
ផ្លូវខាងមុខនេះរលាក់បន្តិចហើយ តែអត់ទ្រាំបន្តិច ក៏នឹងឆ្លងដល់សំណាង ជាផ្លូវកៅស៊ូ ទៅមុខយ៉ាងធូរ ឥតមានបន្លា ឥតមានចង្ហុកអ្វីទាំងអស់។ បន្ថែមពីនេះ ពាក់ព័ន្ធនឹងជីវិតគូ បើអ្នកជាបុរស ទាមទារឲ្យមានការអត់ធ្មត់ខ្ពស់ រួចបើអ្នកជានារី ត្រូវចាំថា រឿងហួសហើយ ក៏ឲ្យវាហួសទៅចុះ កុំសូវលើកមករំឭកច្រើនពេកអី ព្រោះអ្នកកំពុងរស់នៅជាមួយបុរសក្នុងបច្ចុប្បន្នកាល និងសម្លឹងមើលទៅកាន់អនាគតកាល។
ម្យ៉ាងទៀតចូរកុំបោះបង់ក្តីសង្ឃឹម កុំឲ្យនរណាមកបំបាក់ទឹកចិត្តអ្នកបានឲ្យសោះ អ្នកមិនទន់ជ្រាយបែបហ្នឹងទេ អ្នករឹងមាំខ្លាំងណាស់ ជឿជាក់ខ្លាំងណាស់ នោះទើបជាអ្នកដែលបានឆ្លងកាត់រឿងជាច្រើនកន្លងមក ហើយកំពុងឈរជើងនៅចំណុចមួយនេះបាន។
សន្លឹកបៀរទី ៣
ដំណើរនៃផ្កាយលើកយីអ៊ុន បម្រុងនឹងចូលមកដល់ឆាប់ៗខាងមុខ ក៏បូករួមទាំងសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្ត ឥតខ្វល់ពីជំងឺ ប្រែមកវិញតែភាពក្សេមក្សាន្ត ភាពមានបានទាំងសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសារ។ មហាសំណាងដ៏ធំប្រចាំឆ្នាំ ក៏នឹងរំលេចឡើងនៅល្បាក់ពាក់កណ្តាលខែជាពិសេស សម្រាប់អ្នកបានជ្រើសយកសន្លឹកបៀរទី ៣ ឬសន្លឹកកន្ទឹប។
ភាពរុងរឿងកំពុងរង់ចាំអ្នកនៅពេលខាងមុខ នោះក៏អរគុណនូវការដែលអ្នកបានឆ្លងកាត់នូវរឿងរ៉ាវលំបាកច្រើនមកហើយកន្លងមក។ ផ្លែផ្កាជោគជ័យ ដែលអ្នកសក្តិសមនឹងទទួលបាន នឹងរំលេចចេញមកក្នុងសប្តាហ៍បន្ទាប់នេះ ក៏ចូលក្នុងកំឡុងទំព័រធំខែទី ៤ ប្រចាំឆ្នាំ ២០២៣ ម្ល៉េះហើយ សូមរីករាយជាមួយដំណាក់កាលថ្មីនៃជីវិតនេះតរៀងទៅអើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក