លាភធំក្នុងផ្ទះ! គ្រួសារណាដែលមានប្ដី ឬប្រពន្ធកើតឆ្នាំទាំង ៣ នេះ ឆ្នាំថ្មីរាសីល្អ មានតែក្ដីសុខ សុភមង្គលរឹតតែដុះដាល

តាមហោរាសាស្ត្រ គ្រួសារណាដែលមានប្តី ឬប្រពន្ធកើតក្នុងឆ្នាំទាំង ៣ នេះនឹងរឹតតែមានសុភមង្គលក្នុងគ្រួសារ ហើយសំណាងតែងតែអមដំណើរ ក្នុងឆ្នាំថ្មី រាសីល្អ សំណាងជុំទិស។

Cover Copy

១. ឆ្នាំកុរ

អ្នកដែលកើតក្នុងឆ្នាំជ្រូក មានភាពល្បីល្បាញដោយសារបុគ្គលិកលក្ខណៈស្មោះត្រង់ ចេះបត់បែន និងតែងតែទទួលខុសត្រូវលើអ្វីៗគ្រប់យ៉ាង។ ក្នុងការប្រាស្រ័យទាក់ទងគ្នា មនុស្សឆ្នាំនេះមានអាកប្បកិរិយាយ៉ាងប៉ិនប្រសប់ និងមានសមត្ថភាពក្នុងការរួមបញ្ចូលជាមួយក្រុមមនុស្ស។ ជាពិសេស បើប្រពន្ធកើតឆ្នាំជ្រូក នឹងនាំលាភ នាំសំណាង ដល់ស្វាមី ដោយធ្វើជា “គ្រឿងឥស្សរិយយស” ដល់ដៃគូ។

ស្ត្រី​កើត​ឆ្នាំ​ជ្រូក​លើក​តម្កើង​គោលការណ៍​រស់នៅ​ដាច់ដោយឡែក ​ក្នុង​អាពាហ៍ពិពាហ៍ តែងតែ​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ និង​ផ្តោតលើ​ទំនាក់ទំនង​ជាមួយ​ដៃគូ​។ មនុស្សឆ្នាំនេះក៏មាន “អាថ៌កំបាំង” ក្នុងការរក្សាភ្លើងនៃសេចក្តីស្នេហា ធានាឱ្យទំនាក់ទំនងរវាងស្វាមី និងភរិយា តែងតែថ្មីជានិច្ច និងចៀសវាងការធុញទ្រាន់។

បុរស​កើត​ឆ្នាំ​ជ្រូក​មាន​ចិត្ត​សាស្ត្រ​ខ្លាំង ហើយ​មិន​ទុក​ឱ្យ​ប្រពន្ធ​រង​ទុក្ខ​ក្នុង​ដំណើរ​ស្វែង​យល់​ចិត្ត​គ្នា​ឡើយ។ មនុស្សទាំងនេះក៏មានភាពស្មោះត្រង់ និងចិត្តល្អ ជួយដៃគូរបស់គាត់តែងតែមានអារម្មណ៍សុវត្ថិភាព។

១

២. ឆ្នាំម្សាញ់

អ្នក​កើត​ឆ្នាំ​ម្សាញ់ តែងតែ​ពោរពេញ​ដោយ​ភាព​រស់រវើក និង​សុទិដ្ឋិនិយម។ នេះជួយអ្នកជម្នះរាល់ឧបសគ្គក្នុងជីវិត។ អ្នក​កើត​ឆ្នាំ​ម្សាញ់ មាន​គោលដៅ និង​មហិច្ឆតា​ធំ ហើយ​នាំ​សំណាង​ដល់​គ្រួសារ។ ភាពឧស្សាហ៍ព្យាយាម និងការចាប់អារម្មណ៍របស់អ្នកក្នុងជីវិតប្រចាំថ្ងៃ នាំមកនូវសេចក្តីរីករាយដល់អ្នកជុំវិញអ្នក។

អ្នក​កើត​ឆ្នាំ​ម្សាញ់​ក៏​ចេះ​គិតគូរ​ និង​លះបង់​ចំពោះ​គ្រួសារ​ខ្លាំងផងដែរ​។ ក្នុងពេលឈ្លោះគ្នា អ្នកសុខចិត្តធ្វើជាអ្នកចាញ់ដើម្បីផ្សះផ្សា ដោយធានាថាទំនាក់ទំនងមិនបែកបាក់ដោយសារជម្លោះតូចតាច។ ជោគវាសនាតែងតែព្យាយាមធ្វើឱ្យជីវិតគ្រួសារកាន់តែទាក់ទាញនិងបំពេញ។ ចូលដល់វ័យកណ្តាល អ្នកដែលកើតឆ្នាំម្សាញ់ ច្រើនតែមានបណ្តាញទំនាក់ទំនងសង្គមធំ និងមានបទពិសោធន៍ច្រើន ជួយឱ្យអាជីពជំនួញរីកចម្រើន និងបង្កើតសុភមង្គលពេញផ្ទះ។

ស្ត្រី​ដែល​កើត​ឆ្នាំ​ម្សាញ់ ចេះ​ថែរក្សា និង​ទំនោរ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​របស់​ស្វាមី។ អ្នកមានភាពឯករាជ្យទាំងការគិត និងហិរញ្ញវត្ថុ តែងតែមានឆន្ទៈគាំទ្រដៃគូរបស់អ្នកក្នុងស្ថានភាពណាមួយ។ ចំពោះ​ស្វាមី​ដែល​កើត​ឆ្នាំ​ម្សាញ់ រាសី​ឡើង​ខ្ពស់ត្រដែត ធានា​ថា​មិន​បន្ទុក​ប្រពន្ធ​រឿង​លុយកាក់ ។ អ្នកក៏ផ្តល់តម្លៃដល់គ្រួសារ ហើយតែងតែស្វែងរកអ្វីដែលល្អបំផុតសម្រាប់ប្រពន្ធ និងកូនរបស់អ្នក។

២

៣. ឆ្នាំច

អ្នកដែលកើតក្នុងឆ្នាំច មានភាពស្មោះត្រង់ មោះមុត រួសរាយរាក់ទាក់ និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាគ្រប់ស្ថានការណ៍យ៉ាងប៉ិនប្រសប់។ អ្នក​ត្រូវ​បាន​កំណត់​គោលដៅ​ដើម្បី​ទាក់ទាញ​ការ​កោតសរសើរ​ ពី​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​អ្នក​ទាំង​ក្នុង​ជីវិត និង​អាជីព ​ដោយ​សារ​តែ​សមត្ថភាព​និយាយ​បញ្ចុះបញ្ចូល​របស់​អ្នក។ អ្នក​ក៏​ត្រូវ​បាន​មិត្ត​រួម​ការងារ​ស្រឡាញ់​ និង​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​ថ្នាក់​លើ​ផងដែរ ដូច្នេះ​អ្នក​ត្រូវ​បាន​គេ​ដំឡើង​ឋានៈ​ក្នុង​ការងារ ហើយអ្នកក៏ទទួលបានការគាំទ្រជាទៀងទាត់ពីអ្នកដែលមានឋានៈ ដែលអាជីព និងហិរញ្ញវត្ថុរបស់គាត់បន្តអភិវឌ្ឍ។

បុរស​ដែល​កើត​ក្នុង​ឆ្នាំ​ច គឺជា​មនុស្ស​ចិត្តធ្ងន់ ហើយ​តែងតែ​ស្តាប់​យោបល់​របស់​ភរិយា​។ អ្នកតែងតែព្យាយាមនាំមកនូវជីវិតពេញលេញ និងសុខស្រួលដល់គ្រួសារ។ ទន្ទឹមនឹងនេះ បុរសឆ្នាំច តែងតែស្វែងរកឱកាសដើម្បីកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់គាត់ និងធានាបាននូវអនាគតដ៏សុខសាន្តសម្រាប់គ្រួសារផងដែរ។ មិនត្រឹមតែជាដៃគូជីវិតដ៏ល្អប៉ុណ្ណោះទេ ថែមទាំងជាមនុស្សដែលមានចិត្តស្មោះស្ម័គ្រ ព្រមចែករំលែកគ្រប់គំនិតជាមួយភរិយា មិនធ្វើ់ឱ្យប្រពន្ធធុញទ្រាន់ ឬខកចិត្តឡើយ។

ស្ត្រីដែលកើតក្នុងឆ្នាំច គឺជាប្រភពនៃកម្លាំងចិត្តសម្រាប់ស្វាមី តែងតែហ៊ានលះបង់ និងផ្ដល់កម្លាំងកាយចិត្តដល់ស្វាមីផងដែរ។ ការយកចិត្តទុកដាក់ និងការលះបង់នេះធ្វើឱ្យអ្នករឹតតែមានតម្លៃ និងទទួលបានក្ដីស្រលាញ់ គោរពពីដៃគូកាន់តែខ្លាំង។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​កើត​ឆ្នាំ​ច​ឱ្យតម្លៃ​គ្រួសារ​ណាស់។ ជាមួយនឹងជោគវាសនា សុភមង្គលគ្រួសារ គឺជាអ្វីដែលមិនអាចផ្លាស់ប្តូរបាន។ ស្ត្រីឆ្នាំចតែងតែខិតខំបង្កើតបរិយាកាសដ៏កក់ក្តៅ និងចុះសម្រុងគ្នា ដើម្បីឱ្យសមាជិកគ្រួសារទាំងអស់មានអារម្មណ៍រីករាយ និងសន្តិភាព៕