តាមក្បួនហុងស៊ុយ ក៏មានពាក់ព័ន្ធនឹងការប្រើប្រាស់ទូទឹកកកឲ្យបានត្រឹមត្រូវផងដែរ ហើយបើអ្នកអនុវត្តខុស ឬមានការខុសឆ្គងត្រង់ចំណុចណាមួយ នោះវានឹងទាញជោគជតារាសីរបស់អ្នកឲ្យមានការធ្លាក់ចុះទៅតាមនោះដូចគ្នា។
ខាងក្រោមយើងបង្ហាញរឿងដែលអ្នកមិនគួរធ្វើទាំង ៤ យ៉ាង សម្រាប់ម្ចាស់ផ្ទះទាំងឡាយដែលមានប្រើប្រាស់ទូទឹកកក៖
៤) កុំទុកឲ្យទូទឹកកកនៅទំនេរ
ជាកន្លែងដែលស្តុកអាហារសម្រាប់គ្រួសារនីមួយៗ ដូច្នេះមិនគួរទុកវាឲ្យទំនេរដោយគ្មានអ្វីទាំងអស់នៅក្នុងនោះទេ។ បើអ្នកលាងសម្អាតហើយ ក៏គួរតែយកអ្វីមកដាក់នៅក្នុងនោះខ្លះដែរ ព្រោះវាជាសញ្ញាបង្ហាញនូវភាពរីករាយនៃជីវិតគ្រួសារ។ ផ្ទុយទៅវិញបើទុកឲ្យទទេស្អាត គឺអាចនឹងធ្វើឲ្យគ្រួសារមានការខ្វះខាត។
៣) កុំដាក់ទូទឹកកកនៅមាត់ទ្វារ
នៅក្នុងក្បួនហុងស៊ុយ គេមិនឲ្យដាក់ទូទឹកកកនៅទីតាំងក្បែរមាត់ទ្វារ ឬពីមុខមាត់ទ្វារបើកចូលផ្ទះបាយនោះទេ។ តាមក្បួនគឺវាងាយនឹងធ្វើឲ្យទ្រព្យម្ចាស់ផ្ទះហូរចេញទៅក្រៅ ហើយមិនស្ថិតស្ថេរអាចប្រឈមហានិភ័យក្នុងជីវិតច្រើន។
២) កុំដាក់ឧបករណ៍អេឡិចត្រូនិក ឬវត្ថុណាមួយនៅលើទូទឹកកក
ដោយចង់ចំណេញកន្លែង មនុស្សជាច្រើនរមែងប្រើប្រាស់ក្បាលទូទឹកកកនៅផ្នែកខាងលើ ជារបស់ទុកតម្កល់វត្ថុមួយចំនួន។ យ៉ាងណាតាមក្បួនវិទ្យាសាស្ត្រ គ្រឿងអេឡិចត្រូនិកដែលមាននៅលើនោះ អាចបញ្ចេញនូវផលប៉ះពាល់ដល់សុខភាពមនុស្ស មួយផ្សេងទៀតក៏វានឹងងាយធ្វើឲ្យទូទឹកកកខូច ដែលនាំឲ្យអ្នកត្រូវចំណាយលុយជួសជុលឬប្តូរថ្មីផងដែរ។
១) មិនត្រូវដាក់ទូទឹកកក ក្នុងបន្ទប់ទទួលភ្ញៀវ
នៅក្នុងក្បួនហុងស៊ុយទូទឹកកក គឺចាំបាច់ត្រូវតែដាក់ក្នុងផ្ទះបាយ ដោយមិនគួរដាក់ក្នុងបន្ទប់ផ្សេងពីនេះឡើយ ព្រោះវាអាចនាំសំណាងអាក្រក់ចូលផ្ទះ ហើយបើចង់ប្រើប្រាស់ក្នុងបន្ទប់ទទួលភ្ញៀវ អ្នកអាចប្រើប្រភេទខ្នាតតូច ដោយដាក់ក្នុងទូឈើ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក