ហោរាសាស្ត្រក្នុងរយៈពេល ៣ ឆ្នាំខាងមុខ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ រាសីឡើងខ្ពស់ត្រដែតនឹងជោគជ័យ ធ្វើអ្វីក៏សម្រេចចិត្ត ជាពិសេស មានឱកាសកើបលុយបានគ្រប់ច្រក រកលុយបានកាន់តែច្រើន។
១. ឆ្នាំជូត
ហោរាសាស្ត្រថាបានឱ្យដឹងថាអ្នកកើតឆ្នាំជូត នឹងមានសំណាងខ្លាំងក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ។ ដ្បិតថាបច្ចុប្បន្ន និងកន្លងមក អ្នកជួបប្រទះនូវសំណាងអាក្រក់គ្រប់បែបយ៉ាង ស្ទើរតែបោះចោលគ្រប់យ៉ាងទៅហើយ ហើយលុយក៏មិនងាយរកបានដែរ តែយ៉ាងណា ចាប់ពីឆ្នាំ ២០២៤ នេះទៅ សំណាងអ្នកនឹងងើបឡើងមកវិញហើយ។
ហោរាសាស្ត្រនិយាយថា អ្នកដែលកើតឆ្នាំជូត គឺជាឆ្នាំដែលសំណាងធំ សុំអីបានហ្នឹង តែអ្នកត្រូវតែរឹងមាំ និងស្វាហាបើ ដើម្បីក្ដាប់សំណាងនេះឱ្យជាប់។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ អ្នកកើតឆ្នាំជូត នឹងមានការផ្លាស់ប្តូរធំមិននឹកស្មានដល់ក្នុងជីវិត។
ជាពិសេសក្នុងពេលខាងមុខនេះ ផ្លូវនៃលាភសំណាងនឹងចាប់ផ្តើមរីកចម្រើនបន្តិចម្តងៗ។ ក្នុងពេលខាងមុខនេះ អ្នកឆ្នាំកណ្តុរនឹងឃើញថា រាសីរបស់អ្នកមានការរីកចម្រើនគួរសម លុយកាក់នឹងកាន់តែងាយរកបន្តិចម្តង សុភមង្គលនឹងមានច្រើន ហើយជីវិតក៏សម្បូរបែប ការរស់នៅប្រកបដោយផាសុកភាព និងពេញលេញ។
២. ឆ្នាំវក
ហោរាសាស្ត្រនិយាយថា ក្នុងពេលខាងមុខនេះ អ្នកកើតឆ្នាំវក នឹងមានសំណាងខ្លាំងណាស់។ អ្នកដែលកើតឆ្នាំនេះនឹងស្វាគមន៍ដល់ចំណុចកំពូលនៃសំណាងរបស់ខ្លួន ពេលធ្វើអ្វីៗតែងតែដំណើរការទៅដោយរលូន មានភាពចម្រុងចម្រើន។ រាសីរបស់អ្នកក៏ត្រូវបានទេវតាប្រទានលាភ ព្រោះរាសីឡើងលឿនដូចខ្លែងខ្យល់ ប្រហែលជាអ្នកនឹកស្មានមិនដល់ថា ថ្ងៃណាមួយអ្នកនឹងរកលុយបានលឿនយ៉ាងណាក៏ដោយ ។
ហោរាសាស្ត្រថាក្នុងពេលខាងមុខនេះ អ្នកកើតឆ្នាំស្វាគ្រាន់តែឧស្សាហ៍ព្យាយាម និងស្មោះត្រង់ នោះរាសីនឹងប្រែប្រួលទៅវិញទៅមកដោយសុភមង្គលជាហូរហៀរ។ ដោយសារតែអ្នកមានភាពវៃឆ្លាត និងឈ្លាសវៃ អ្នកអាចមើលឃើញឱកាសថ្មីៗបានយ៉ាងងាយស្រួល ហើយអាជីវកម្មរបស់អ្នកនឹងដំណើរការល្អ អាចពង្រីកដល់ទំហំធំជាងធម្មតា។
៣. ឆ្នាំខាល
ហោរាសាស្ត្រនិយាយថា អ្នកដែលកើតក្នុងឆ្នាំខ្លា ក៏ជាឆ្នាំសំណាងមួយដែរ ដូច្នេះហើយ អ្នកគួរតែដឹងគុណដល់ឋានសួគ៌ និងផែនដី ព្រោះនៅពេលខាងមុខ អ្នកនឹងជួបរឿងអំណោយផលជាច្រើន ហើយក្លាយជាឆ្នាំដែលមានសំណាងក្នុងរយៈពេល ៣ ឆ្នាំជាប់គ្ន។ កន្លងមក អ្នកឆ្លងកាត់បញ្ហា ការលំបាកឆ្អែតឆ្អន់ហើយ មានជម្លោះ និងវិវាទកើតឡើងយ៉ាងងាយក្នុងទំនាក់ទំនងសង្គម ការនិយាយដើមក៏កើតមានឥតឈប់ឈរ ធ្វើឱ្យជីវិតតានតឹង និងនឿយហត់យ៉ាងខ្លាំង។
ប៉ុន្តែអ្នកកើតឆ្នាំ ខ្លា មិនចាំបាច់បារម្ភខ្លាំងពេកទេ ព្រោះនៅពេលខាងមុខ នឹងមានទេវតាចូលមកជួយអ្នកដែលកើតឆ្នាំ ខ្លា កាន់តែមានភាពរុងរឿង និងសម្បូរសប្បាយ។ នាពេលខាងមុខ ផ្លូវទៅរកសំណាងផ្នែកហិរញ្ញវត្ថុក៏នឹងមកដល់ដែរ។ បើអ្នកចេះឆ្លៀតឱកាសរកលុយនៅចំពោះមុខ មិនចាំបាច់ខ្វល់ខ្វាយ គ្មានលុយចាយ បើអស់លុយ នឹងមានកន្លែងរកលុយភ្លាមៗ។
ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវចាំថា ទោះបីជាអ្នកមានទ្រព្យសម្បត្តិច្រើនក៏ដោយ ក៏ឱកាសមិនយូរប៉ុន្មានដែរ។ ប្រសិនបើអ្នកឆាប់ចាប់វា អ្នកនឹងទទួលបានវា។ ប្រសិនបើអ្នកយឺតយ៉ាវ អ្នកដទៃនឹងទាញយកប្រយោជន៍ពីអ្នក។ ជាងនេះទៅទៀត កុំបណ្តោយខ្លួនឱ្យលង់ជ្រៅទៅលេងល្បែងស៊ីសង ត្រូវដឹងថាពេលណាត្រូវឈប់ បើមិនបានប្រាក់ច្រើនទេ ពិបាកនឹងទុកក្នុងដៃ៕