មនុស្សស្រីគ្រប់រូប សុទ្ធតែចេះប្រចណ្ឌទាំងអស់ ទោះពេលខ្លះ នាងមិននិយាយស្ដី មិនរករឿង ពេលអ្នកទាក់ទងអ្នកនេះ ឬអ្នកនោះ ទោះជាមិត្តក៏ដោយ តែក្នុងចិត្តរបស់នាង ក៏កើតមានអារម្មណ៍ ខឹង ប្រចណ្ឌ និអងន់ចិត្តដែរ។
តែជឿទៅថា មនុស្សស្រីគ្រប់រូប គឺសុទ្ធតែចេះប្រចណ្ឌ នាងតែងហួងហែងមនុស្សដែលនាងស្រឡាញ់ជានិច្ច ជាពិសេស គឺនាងមិនចង់ឃើញមនុស្សដែលនាងស្រឡាញ់ពេញបេះដួង អស់ពីចិត្ត ទៅស្និទ្ធស្នាលនឹងអ្នកផ្សេងទេ ទោះជាមិត្តនឹងគ្នាក៏ដោយ។
សូមកុំធ្វើដូចមិនខ្វល់ពីនាង សូមកុំស្និទ្ធនឹងអ្នកណាផ្សេងខ្លាំងពេក ទោះបីពេលខ្លះ នាងមិនមាត់ មិននិយាយ មិនថា តែអារម្មណ៍នាង គឺពិតជាមិនស្រណុកឡើយ នាងខ្វល់ណាស់ នាងគិតណាស់ នាងអន់ចិត្តណាស់ មនុស្សស្រីខ្លះ កាន់តែស្ងៀមមិននិយាយ នាងក៏កាន់តែគិតតច្រើនទ្វេដង តែនាងមិនថា ព្រោះនាងគោរព និងជឿជាក់លើអ្នក ក៏មិនចង់ឈ្លោះទាស់ទែង មានបញ្ហាជាមួយអ្នកដែរ៕
ក្នុងស្រុករក្សាសិទ្ធ