ក្នុងចំណោមតារាទាំង ១២ មនុស្សដែលស្ថិតក្នុងតារានិករទាំង ៥ នេះ ជីវិតនៅម្នាក់ឯងល្អជាងរៀបការ មានគូស្រករ។ មនុស្សទាំងនេះ សក្តិសមនឹងនៅម្នាក់ឯងបំផុត ព្រោះបើរៀបការ ជីវិតគូច្រើនតែមានបញ្ហា មិនមានរឿងល្អ និងសប្បាយចិត្តឡើយ។
១. Aries
ប្រសិនបើអ្នកជាអ្នកស្គាល់គ្នា "យូរ" ជាមួយ Aries វានឹងពិបាកសម្រាប់អ្នកក្នុងការស្វែងយល់ថា ហេតុអ្វីបានជាតារានិករដូចជា Aries ចូលចិត្តនៅម្នាក់ឯងជាជាងស្ថិតក្នុងទំនាក់ទំនង។ ហេតុផល គឺដោយសារតែ Aries មានទំនោររស់នៅបែបងាយៗ រហ័សរហួន ដូច្នេះប្រសិនបើដំណើរការនៃការស្គាល់នរណាម្នាក់យឺតយ៉ាវ តារានិករនេះនឹងមានអារម្មណ៍ "ធុញទ្រាន់ និងខកចិត្តជាខ្លាំង" ។ Aries ដែលនឹងមានអារម្មណ៍ថា នេះគឺជាការខ្ជះខ្ជាយពេលវេលាបំផុត។ សម្រាប់ពួកគេ មានរឿងជាច្រើនដែលត្រូវសម្រេចក្នុងជីវិត ហេតុនេះហើយ រឿងស្នេហាមិនស្ថិតក្នុងជម្រើសដំបូងរបស់គេនោះឡើយ។
២. Taurus
ភាពរឹងចចេស គឺជាហេតុផលចម្បងមួយដែលធ្វើឱ្យ Taurus គិតថា ការនៅម្នាក់ឯងគឺប្រសើរជាងមានស្នេហា។ នៅពេលប្រឈមមុខនឹងការរិះគន់ ឬការប្រឆាំងពីមនុស្សជុំវិញខ្លួន តារានិករមួយនេះមិនអាចដោះស្រាយបានដោយងាយ និងឆាប់រហ័សនោះទេ។ បំណងប្រាថ្នារបស់ Taurus គឺត្រូវបានហ៊ុំព័ទ្ធដោយមនុស្សដែលមានគំនិត និងចំណាប់អារម្មណ៍ស្រដៀងគ្នា។
បុគ្គលិកលក្ខណៈដែលស្ងប់ស្ងាត់ និងមានស្ថិរភាព គឺជាលក្ខណៈសំខាន់ពីរដែលមនុស្សទាំងនេះតែងរំពឹងពីដៃគូ។ ប៉ុន្តែអាកប្បកិរិយាដែលមិនអាចដឹងជាមុនបានរបស់មនុស្សភាគច្រើន គឺជាហេតុផលដែល Taurus មិនអាចចុះសម្រុងជាមួយអ្នកដទៃ។ ពួកគេមិនស្រួលទេ ប្រសិនបើដៃគូរបស់គេ មានគំនិត និងការយល់ឃើញមិនដូចគេ ព្រោះតារានិករនេះតែងតែជឿថា ពួកគេមិនដែលវិនិច្ឆ័យអ្វីខុសឡើយ។
៣. Gemini
មិនដូច Aries ឬ Taurus ទេ ការភ័យខ្លាចនៃការប្តេជ្ញាចិត្ត និងទទួលខុសត្រូវនៅពេលដែលពួកគេមិនទាន់ត្រៀមខ្លួនជាស្រេច គឺជាឧបសគ្គដ៏ធំបំផុតដែលរារាំង Gemini ពីការចូលទៅក្នុងទំនាក់ទំនងស្នេហា។ ដោយសារតែបែបនេះហើយ ទើបតារានិករនេះចូលចិត្តនៅម្នាក់ឯង។ ពួកគេងាយធុញ និងបាត់បង់ចំណាប់អារម្មណ៍ ប្រសិនបើអ្នកដទៃមិនដូចការរំពឹងទុក ឬការចង់បានរបស់ពួកគេ។
តាមពិត Gemini គឺជាតារានិករដែលអាចប្រែប្រួល និងអាចផ្លាស់ប្តូរបាន ដូច្នេះវាពិបាកសម្រាប់ពួកគេក្នុងការកំណត់នូវរសនិយមដែលពួកគេចូលចិត្ត។ នេះក៏ពិបាកសម្រាប់អ្នកដែលចង់ស្វែងរកស្ថិរភាព និងភាពយូរអង្វែងក្នុងទំនាក់ទំនងជាមួយមនុស្ស Gemini ។ ភាពរហ័សរហួន ការលួងលោម និងទំនាក់ទំនងរហ័ស ផ្លូវអារម្មណ៍អាចបណ្តាលឱ្យ Gemini ងាយយល់ច្រឡំថាជា ការចែចង់ ឬមិនទំនង។
៤. Sagittarius
មិនមែនគ្រប់គ្នាសុទ្ធតែដឹងថា Sagittarius ដែលចូលចិត្តនៅម្នាក់ឯងនោះទេ ព្រោះថាតារានិករមួយនេះពិតជាផ្តល់តម្លៃដល់សេរីភាពរបស់ពួកគេជាខ្លាំង។ លើសពីនេះ ពួកគេក៏ជាមនុស្សដែលមិនចេះអត់ធ្មត់ និងបុគ្គលនិយម ដែលតែងតែទាមទារឱ្យអ្នកដទៃមានភាពអត់ធ្មត់ និងមានភាពទាក់ទាញពិសេស ដើម្បីអាចរក្សាពួកគេ។
តារានិករនេះខ្លាចជាប់ក្នុងទំនាក់ទំនងដែលធុញថប់។ ហេតុដូច្នេះហើយ ពួកគេជឿថា វាជាការប្រសើរក្នុងការ "នៅម្នាក់ឯង" តាំងពីដើមដំបូង ជាជាងធ្លាក់ក្នុងទំនាក់ទំនងមិនស្ថិតស្ថេរ។
ការប្រថុយប្រថានក្នុងការស្វែងរកអ្វីដែលគេចង់បាន គឺជាអ្វីដែលធ្វើឱ្យ Sagittarius រំភើបបំផុត។ ពួកគេយល់ថា ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដទៃក្នុងទំនាក់ទំនងជិតស្និទ្ធនឹងថយចុះ និងធ្វើឱ្យថាមពលខ្លួនឯងចុះខ្សោយថែមទៀត។ Sagittarius ចង់បានសេរីភាព និងរឿងស្នេហាជាមួយនឹងស្មារតីផ្សងព្រេងថ្មីៗ។
៥. Capricorn
ទោះបីជាពួកគេមានអារម្មណ៍ស្រើបស្រាល និងស្រមើស្រមៃបន្តិចក៏ដោយ មនុស្ស Capricorn មានរបៀបរស់នៅជាក់ស្តែង។ ពួកគេចង់ឱ្យអ្នកដទៃកុំសោះកក្រោះពេក ប៉ុន្តែប្រសិនបើបុគ្គលនោះនិយាយអ្វីមួយ ប៉ុន្តែមិនអាចធ្វើវាបាន វានឹងធ្វើឱ្យ Capricorn ឆាប់ធុញទ្រាន់។
តារានិករនេះជាមនុស្សដែលមានគោលដៅជាច្រើនក្នុងជីវិត ដោយដឹងច្បាស់ថាអ្នកដទៃនឹងបំបែរអារម្មណ៍ពួកគេ និងធ្វើឱ្យគេមិនអាចធ្វើនូវអ្វីដែលគេចង់ធ្វើ។ ដើម្បី "ជម្រុញ" មហិច្ឆតា និងការលើកទឹកចិត្តរបស់ Capricorn មនុស្សនៅជុំវិញពួកគេត្រូវតែជួយ និងចិញ្ចឹមបីបាច់ការប្រកួតប្រជែងរបស់ពួកគេឱ្យបានច្រើន។
Capricorn យល់ថា ទំនាក់ទំនងផ្លូវអារម្មណ៍នឹងរារាំងពួកគេ មិនឱ្យសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន និងក្តីសុបិនរបស់ពួកគេទេ ព្រោះកន្លងមក សញ្ញារាសីចក្រនេះទទួលរងការឈឺចាប់ខ្លាំងក្នុងស្នេហា ដែលមិនទទួលបានការស្រឡាញ់ ថ្នាក់ថ្នមមកវិទាល់តែសោះ៕