តើពេលចាស់ទៅ អ្នកអាចមានសំណាង បានរស់នៅល្អប្រសើរដែរទេ?

ជ្រើសរើសនារីម្នាក់ ដែលអ្នកគិតថា ជាស្ត្រីដែលកំពុងតែពិបាកចិត្ត គិតច្រើនជាងគេ នោះនឹងអាចទស្សន៍ទាយដឹងពីស្ថានភាពជីវិតរបស់អ្នកពេលចាស់ទៅ អាចមានសំណាង ទទួលបានពរជ័យ ជីវិតមានក្ដីសុខដែរឬទេ?

Screen Shot 2021 06 30 At 6.37.08 PM

1. នារីទី 1

អ្នកជាមនុស្សដែលចេះគិត ចេះប្រុងប្រយ័ត្ន និងមានភាពហ្មត់ចត់។ មុនពេលធ្វើអ្វីមួយ អ្នកតែងតែគិត និងគណនាដោយប្រុងប្រយ័ត្ន មិនមែនធ្វើសកម្មភាពតាមអំពើចិត្តទេ។ ម៉្យាងទៀត អ្នកក៏ជាមនុស្សដែលមានសន្តិភាពផងដែរ។ អ្នកខ្លាចការផ្លាស់ប្តូរ ហើយមិនល្អក្នុងការសម្របខ្លួនទៅនឹងរបស់ថ្មីឡើយ។

អ្នកកើតមកដើម្បីធ្វើការធ្ងន់ ហើយជីវិតអ្នកកម្រនឹងមានពេលសម្រាកណាស់។ នៅពេលអ្នកចាស់ទៅ អ្នកនៅតែធ្វើការគ្រប់ពេល ប៉ុន្តែកម្រ មិនមានពេលអង្គុយសម្រាកបានស្រួលឡើយ។ ពេលខ្លះបញ្ហានេះនឹងបង្កបញ្ហាដល់អ្នក និងកូន ៗ របស់អ្នកថែមទៀតផង។

2. នារីទី 2

នៅពេលចាស់ទៅ អ្នកនឹងមិនរីករាយនឹងសុភមង្គលទេ។ ពីព្រោះកាលនៅក្មេងអ្នកខ្ជិលធ្វើការណាស់ មិនគិតគូរធ្វើការរកលុយ សន្សំទ្រព្យសម្បត្តិឡើយ។ ពេលអ្នកចាស់ទៅ អ្នកនៅតែត្រូវខំប្រឹងរកស៊ី និងរកស៊ីចិញ្ចឹមជីវិតទ្វេដង ខណៈដែលកម្លាំងក៏កាន់តែចុះថយ។

អ្នកមិនផ្តោតលើការអប់រំ និងបង្រៀនកូនអ្នកទេ ដូច្នេះកូនរបស់អ្នកក៏មិនជោគជ័យដែរ។ ប្រសិនបើអ្នកជ្រើសរើសរូបនេះ អ្នកត្រូវខិតខំបន្ថែមទៀត ដើម្បីទទួលបាននូវភាពចាស់ដែលមានផាសុខភាពដែលអ្នកចង់បាន។ ដូច្នេះសញ្ញានេះ បង្ហាញអ្នកច្បាស់ណាស់ អ៊ីចឹង ត្រូវប្រឹង កុំឱ្យចាស់ទៅត្រូវវេទនា។

3. នារីទី 3

កាន់តែចាស់ អ្នកនឹងកាន់តែមានសំណាង ជីវិតរឹតតែរីករាយ។ ក្នុងជីវិតអ្នក គឺជាមនុស្សដែលស្រឡាញ់សេរីភាព ហើយចង់ស្វែងរកសេរីភាពដូចជាត្រីដែលចង់បានសមុទ្រ និងសត្វស្លាបដែលចង់បានមេឃអ៊ីចឹង។ ប៉ុន្តែមានរឿងជាច្រើននៅជុំវិញអ្នក ដែលអ្នកមិនអាចមានសេរីភាពទាំងស្រុងឡើយ។

ដូច្នេះនៅពេលអ្នកចាស់ទៅ អ្នកពិតជាមានសេរីភាពក្នុងការធ្វើអ្វីដែលអ្នកចូលចិត្ត។ ទោះបីជាអ្នកមិនមែនជាអ្នកមានពេក នៅពេលអ្នកចាស់អ្នកមានជីវិតសន្តិភាពដោយសេរី និងគ្រប់គ្រាន់ដោយខ្លួនឯង៕

ប្រភព ៖​ Emdep / Knongsrok