ជ្រើសរើសបង្អួចមួយ ដែលអ្នកពេញចិត្ត ដើម្បីដឹងពីចរិតលក្ខណៈរបស់អ្នក តើជាមនុស្សដែលមានភាពទន់ភ្លន់ ឬជាមនុស្សដែរឹងរូស ទន់ខ្សោយ ឬរឹងមាំកម្រិតណា?
1. បង្អួចទី 1
អ្នកមានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា ដែលនៅជុំវិញខ្លួនអ្នក មិនថាប្រុស ឬស្រីនោះទេ។ អ្នកមិនដែលគិតចង់ប្រកួតប្រជែងជាមួយនឹងអ្នកដទៃទេ ហើយក៏មិនចូលចិត្តប្រៀបធៀប ឬចាញ់ឈ្នះជាមួយអ្នកណាដែរ។
តែយ៉ាងណា អ្នកក៏មិនមែនជាមនុស្សដែលស្លូតប៉ុន្មានដែរ អ្នកអាចពូកែអត់ធ្មត់ តែបើដល់ដែនកំណត់ អ្នកក៏លាតត្រដាង ក្រញាំរបស់អ្នកចេញមក ដោយមិនឱ្យអ្នកណា មកធ្វើបាប ឬកេងចំណេញលើអ្នកបានឡើយ។
2. បង្អួចទី 2
អ្នកជាមនុស្សដែលទន់ក្រៅ រឹងក្នុង ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនគិតថា អ្នកដូចជាកូនឆ្មាដ៏ស្លូតបូតមួយក្បាលតែប៉ុណ្ណោះ។ តែយ៉ាងណា អ្នកក៏មិនមែនជាមនុស្សដែលងាយចុះសម្រុងនោះឡើយ។ ហេតុដូច្នេះហើយអ្នកមិនមានមិត្តភក្តិច្រើនទេ មិត្តជិតស្និទ្ធនឹងកាន់តែពិបាករកទៅទៀត។
អ្នកជាប្រភេទមនុស្សដែលមានការប្រុសប្រយ័ត្នខ្ពស់ អ្នកការពារខ្លួនឯងគ្រប់ពេលវេលា មិនដែលធ្វេសប្រហែសឡើយ ជាពិសេស គឺពេលជួបជាមួយនឹងមនុស្សប្លែកមុខ អ្នកតែងបង្ហាញអាកប្បកិរិយា ដែលធ្វើឱ្យគេខ្លាច មិនហ៊ានមកក្បែរអ្នកនោះទេ។
3. បង្អួចទី 3
អ្នកជាមនុស្សដែលមានភាពអៀនខ្មាសច្រើន អ្នកប្រើអារម្មណ៍ និងមនោសញ្ចេតនា ច្រើនជាងប្រើខួរក្បាល ហេតុនេះហើយ មិនថាជាមិត្ត ឬសត្រូវទេ សុត្ធតែអាចធ្វើឱ្យអ្នកឈឺចាប់បានយ៉ាងងាយ។
អ្នកមានទំនោរនឹងក្រៀមក្រំ ប្រមូលផ្ដុំដោយការឈឺចាប់ជាច្រើនតែម្នាក់ឯង។ ប៉ុន្តែអ្នកក៏មិនដែលបោះបង់អ្វីដោយងាយដែរ ជាពិសេស ពេលជួបបញ្ហា ការលំបាក និងឧបសគ្គ អ្នកក៏ត្រៀមប្រើកម្លាំងកាយចិត្តដែលអ្នកមាន ដើម្បីប្រយុទ្ធនឹងបញ្ហាទាំងអស់។ ទោះបីពេលខ្លះអ្នកទន់ជ្រាយ តែអ្នកក៏មានភាពរឹងមាំដោយពេល ដើម្បីការពារខ្លួនឯង៕
ប្រភព ៖ iOne / Knongsrok