ច្បាស់ណាស់! កាយវិការទាំងនេះហើយ ជាសញ្ញាបង្ហាញថា អ្នកបានជួបស្នេហាពិតហើយ

ក្តីស្រលាញ់ អាចធ្វើឱ្យមនុស្សម្នាក់មានការប្រែប្រួលយ៉ាងធំមួយ មិនថាជាបុរស ឬមនុស្សស្រីនោះទេ ឱ្យតែលះបង់នូវចិត្តពិត ចាត់ទុកដៃគូម្ខាងទៀតជាក្តីស្រលាញ់ដ៏ពិតប្រាកដ គឺចៀសមិនរួចឡើយអាចដោយសារតែសេចក្តីស្នេហាកើតមាននូវការផ្លាស់ប្តូរមួយ។

មានគេនិយាយថា ស្នេហាដែលល្អអាចនាំឱ្យមនុស្សឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ល្អមួយ ហើយស្នេហាដែលមិនល្អក៏អាចនាំឱ្យមនុស្សម្នាក់ឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ដែលមិនល្អដូចគ្នា ។ ជាការពិតណាស់ មនោសញ្ចេតនាអាចរងឥទ្ធិពលពីមនុស្សម្នាក់ ហើយមានការប្រែប្រួលដោយមិនដឹងខ្លួន មិនខ្វល់ថាល្អ ឬអាក្រក់នោះទេ ការប្រែប្រួលទាំងនេះ គឺមិនអាចលាក់បាំងបានឡើយ។

អ្នកនិពន្ធដ៏ល្បីប្រចាំប្រទេសចិនម្នាក់ធ្លាប់បាននិយាយថា ៖ ចំពោះនារីភាគច្រើន អត្ថន័យនៃក្តីស្រលាញ់គឺត្រូវបានគេស្រលាញ់។ នៅក្នុងរឿងមនោសញ្ចេតនា មនុស្សស្រីសុទ្ធតែសង្ឃឹមថា មនុស្សប្រុសស្រលាញ់ខ្លួនឯងយ៉ាងជ្រាលជ្រៅ ចាត់ទុកខ្លួនឯងថាជាក្តីស្រលាញ់ដ៏ពិតប្រាកដ។ ដូច្នេះ កាយវិការរបស់មនុស្សប្រុសណាខ្លះ ទើបអាចចាត់ទុកបានថាពួកគេស្រលាញ់អ្នកពិតប្រាកដបានទៅ?

តាមពិតទៅ បន្ទាប់ពីមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ហើយនោះ កាយវិការគឺជាការបញ្ជាក់ដ៏ស្មោះត្រង់បំផុត ដូច្នេ មនុស្សស្រីពិតជាមិនបាច់ទៅសង្ស័យអ្វីឡើយ ត្រូវដឹងថា បន្ទាប់ពីមនុស្សប្រុសជួបនឹងស្នេហាពិតនោះ អាចនឹងមានភាសាកាយវិការទាំងនេះ គឺឆុតខ្លាំងណាស់។

១. បេះដូងលោតខុសចង្វាក់

1

រាល់ដងពេលដែលខ្ញុំជួបសង្សារខ្ញុំម្តងៗ បេះដូងខ្ញុំតែងលោតខុសចង្វាក់ លោតញាប់មែនទែន ប្រហែលជាខ្ញុំអន្ទះសារពេកហើយ។ សង្សាខ្ញុំរមែងឱ្យខ្ញុំបន្ធូរអារម្មណ៍ កុំអន្ទះសារពេក តែខ្ញុំតែងតែមិនអាចគ្រប់គ្រងខ្លួនឯងបាន ខ្លាចមានត្រង់ណាធ្វើមិនបានល្អ ធ្វើឱ្យនាងមិនសប្បាយចិត្ត។

កុំឃើញថាមានបុរសខ្លះជាធម្មតាមើលទៅរាងចាស់ទុំ តែពេលដែលគេស្រលាញ់នារីណាម្នាក់ហើយ រាងកាយគឺមិនស្តាប់តាមបញ្ជាឡើយ រាល់ដងពេលដែលជួបនឹងមនុស្សដែលខ្លួនស្រលាញ់ គឺប្រែទៅជាស្លន់ស្លោ បេះដូងលោតខុសចង្វាក់ មានខ្លះទៀត សឹងតែអៀនដល់មុខក្រហមទៀតផង។

នេះមិនចាំបាច់ប្រើភាសាមកបង្ហាញនោះឡើយ គឺចេញពីដួងចិត្ត ពេលដែលមនុស្សប្រុសជួបនឹងស្នេហាពិត ចិត្តទាំងមូលសុទ្ធតែត្រូវបានមនុស្សដែលខ្លួនស្រលាញ់ទាក់យកទាំងអស់ ពេលដែលបានជួបនាង គឺសប្បាយចិត្ត បេះដូងលោតខុសចង្វាក់ គឺគ្មានអ្វីចម្លែកនោះឡើយ។

២. ទឹកមុខគឺពោរពេញដោយភាពរីករាយ

169899614_1166555840451778_382585506371916930_n

រាល់ដងពេលដែលណាត់ជួបសង្សារ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ បន្ទាប់ពីខ្ញុំបានជួបនាងហើយ ខ្ញុំរឹតតែសប្បាយចិត្តថែមទៀត ញញឹមញញែមពេញមួយថ្ងៃ។ តាមពិតទៅ ពេលខ្លះទោះជាមិនបាននៅជាមួយសង្សារក៏ដោយ តែឱ្យតែនឹកដល់នាង ខ្ញុំក៏អាចសើចដោយមិនដឹងខ្លួនដែរ អារម្មណ៍បែបនេះខ្ញុំយល់ថាមានសុភមង្គលណាស់។

បុរសម្នាក់មិនបានស្រលាញ់អ្នក មើលតែទឹកមុខរបស់គេគឺដឹងហើយ ពេលដែលមនុស្សប្រុសម្នាក់ជួបនឹងស្នេហាពិត មុខរបស់គេរមែងតែមានស្នាមញញឹមពោរពេញដោយសុភមង្គល។ ជាពិសេសនៅពេលដែលគេមើលទៅមនុស្សដែលខ្លួនស្រលាញ់ ទឹកមុខរបស់គេតែងតែមាទកភាពរីករាយ អារម្មណ៍បែបនេះ គឺមិនអាចលាក់បាំងបានឡើយ។

៣. ក្នុងកែវភ្នែកពោរពេញដោយពន្លឺ

170791731_1166555843785111_9166953745601512185_n

មិត្តភ័ក្រ្តសុទ្ធតែនិយាយថាខ្ញុំរកបានសង្សារល្អម្នាក់ មូលហេតុគឺគេមើលកែវភ្នែករបស់ខ្ញុំ គឺតែងមានពន្លឺ។ គ្រាដំបូងខ្ញុំមិនបានចាប់អារម្មណ៍នោះទេ បន្ទាប់មកខ្ញុំពិនិត្យដោយល្អិតល្អន់ ប្រហែលពិតជាបែបនេះមែន។ មានម្តងនោះ ពេលដែលគេមើលមកខ្ញុំ ខ្ញុំក៏សម្លឹងមើលគេដោយស្ងប់ស្ងាត់ ខ្ញុំចាប់អារម្មណ៍ថាកែវភ្នែករបស់គេ គឺមានពន្លឺយ៉ាងភ្លឺ មានពន្លឺភ្លឹបភ្លែត ប្រៀបដូចជាផ្កាយដែលនៅលើមេឃយ៉ាងស្រស់ស្អាត ប្រហែលនេះគឺជាពន្លឺនៃក្តីស្រលាញ់ហើយ។

ភ្នែកគឺជាបង្អួចនៃដួងវិញ្ញាណ គឺអាចឆ្លុះបញ្ជាំងពីគំនិតនៅក្នុងចិត្តដោយភាពជាក់ស្តែង។ ពេលដែលមនុស្សប្រុសជួបនឹងស្នេហាពិត ក្នុងកែវភ្នែករបស់គេ គឺពោរពេញដោយមនុស្សម្នាក់នេះ អាចនឹងចាប់អារម្មណ៍មើលទៅមនុស្សដែលខ្លួនស្រលាញ់គ្រប់ពេលវេលា មើលទៅគេអ្វីក៏ល្អដែរ ក្នុងកែវភ្នែកពោរពេញដោយពន្លឺ។

ដូច្នេះហើយ ប្រសិនបើមានថ្ងៃមួយអ្នកឃើញថា ឃើញកែវភ្នែកមនុស្សប្រុសម្នាក់មើលមកកាន់អ្នកមិនដូចជាអ្នកដទៃមើលមកកាន់អ្នកទេនោះ គេរមែងតែមើលអ្នកដោយភាពស្មោះសរ ក្នុងកែវភ្នែកពោរពេញដោយពន្លឺ សូមអបអរសារទរ មនុស្សប្រុសម្នាក់នេះបើ១០មាន ៨ទៅ៩ហើយ គឺគេមានអារម្មណ៍ចំពោះអ្នកហើយ។

៤. ទ្រាំមិនបានចង់ថើបនាង

171238177_1168085576965471_2873075202649680749_n

ខ្ញុំយល់ថា ការថើបពិតជារឿងដែលស្រស់បំព្រងនៅក្នុងពិភពលោកនេះ។ ពេលនេះឱ្យតែខ្ញុំនៅជាមួយសង្សារបស់ខ្ញុំ ខ្ញុំទ្រាំមិនបានចង់តែថើបនាង ក៏មិនដឹងថាហេតុអ្វីដែរ ចេះតែយល់ថានេះ គឺជាវិធីក្នុងការបង្ហាញក្តីស្រលាញ់របស់ខ្ញុំ។

ស្រលាញ់មនុស្សម្នាក់ គឺចង់ថើបនឹងនៅក្បែរនាង ពេលដែលបុរសម្នាក់ស្រលាញ់នារីម្នាក់ អរម៉ូនរបស់រាងកាយអាចមានភាពកើនឡើងយ៉ាងឆាប់រហ័ស តែងតែទ្រាំមិនបានចង់ថើបនាង។ នេះគឺជាភាពប្រក្រតីរបស់មនុស្សប្រុស ក៏ជាការឆ្លើយតបដ៏ស្មោះត្រង់នៃរូបរាងកាយផងដែរ។

៥. ចេះតែចង់ឱបនាង

172039790_1167856900321672_3436782019082145249_n

ខ្ញុំចូលចិត្តឱបសង្សារខ្ញុំមើលសៀវភៅ មើលកុន ... ជីវភាពបែបនេះស្ងប់ស្ងាត់ហើយមានសុភមង្គលណាស់។ ខ្ញុំយល់ថាដើមទ្រូងរបស់មនុស្សម្នាក់អាចផ្តល់នូវភាពកក់ក្តៅដល់គេបាន ក៏អាចផ្តល់ភាពលួងលោមដល់គេបានដែរ យ៉ាងណាខ្ញុំ និងសង្សាខ្ញុំសុទ្ធតែចូលចិត្តបែបនេះ។

មនុស្សប្រុសសុទ្ធតែចូលចិត្តហួងហែងខ្លាំង ពេលដែលគេស្រលាញ់អ្នកណាម្នាក់ហើយ រមែងតែចង់ឱបក្រសោបនាង ចង់យកមនុស្សដែលគេស្រលាញ់មកលាក់ក្នុងដើមទ្រូង។ តាមពិតទៅ មនុស្សប្រុសក៏អាចខ្វះអារម្មណ៍សុវត្ថិភាពដែរ ដូច្នេះគេរឹតតែចង់យកមនុស្សដែលខ្លួនស្រលាញ់ឱបជាប់នឹងដើមទ្រូងរបស់គេ ហើយទទួលអារម្មណ៍ដោយពិតប្រាកដពីភាពកក់ក្តៅរវាងអ្នកទាំងពីរ បែបនេះអាចនាំឱ្យមនុស្សប្រុសទទួលបានភាពស្ងប់ចិត្ត។

ជាពិសេសពេលដែលគេឱបអ្នកនៅចំពោះអ្នកដទៃ គឺប្រៀបដូចជាគេបានប្រកាសពីសិទ្ធអំណាចខ្លួនឯងអ៊ីចឹង ចង់ប្រើវិធីបែបនេះប្រាប់ទៅអ្នកទាំងអស់គ្នាថា អ្នកគឺជាមនុស្សស្រីរបស់គេ គេស្រលាញ់អ្នកណាស់ ខ្វល់ខ្វាយពីអ្នក ដាច់ខាតមិនអនុញ្ញាត្តិឱ្យអ្នកដទៃមានចិត្តគំនិតមិនល្អចំពោះអ្នកឡើយ។

៦. ការតុបតែងខ្លួនក៏ចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ

172513896_1168593510248011_4573552791930564605_n

ថ្មីៗនេះខ្ញុំទើបតែស្រលាញ់នារីម្នាក់ តែនាងស្រាប់តែចាប់អារម្មណ៍ថា ខ្ញុំស្លៀកពាក់សម្លៀកបំពាក់មិនដូចពីមុនទេ។ ខ្ញុំនឹកស្មានមិនដល់ថាព្រោះតែបែបនេះ ខ្ញុំចំណាយពេលអស់មួយថ្ងៃទៅផ្សារទិញសម្លៀកបំពាក់ ព្រះអើយ នេះពិតជាឆ្កួតមែនទែនហើយ ពីដើមមកខ្ញុំមិនដែលចេះខ្វល់ខ្វាយពីពាក្យអ្នកដទៃឡើយ នឹកស្មានមិនដល់ថាខ្ញុំក៏អាចមានថ្ងៃនេះដែរ ឬមួយនេះ គឺជាថាមពលនៃសេចក្តីស្នេហាមែនទេ?

គេតែងតែនិយាយថា “មនុស្សស្រីតុបតែងខ្លួនឱ្យស្អាតដើម្បីមនុស្សប្រុសខ្លួនស្រលាញ់” តែពេលដែលមនុស្សប្រុសជួបនឹងស្នេហាពិតវិញ ក៏អាចមានរឿងរ៉ាវដូចគ្នានេះដែរ។ រូបសម្បត្តិខាងក្រៅគឺជាកត្តាដ៏សំខាន់សម្រាប់ទាក់ទាញភេទផ្ទុយគ្នា អ្នកនឹងចាប់អារម្មណ៍ថា ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ រឹតតែមើលសំខាន់ចំពោះការតុបតែងរបស់គេមួយកម្រិត ពួកគេចាប់ផ្តើមស្លៀកពាក់សមរម្យ ចាប់ផ្តើមសង្កត់ធ្ងន់លើរូបសម្បត្តិខាងក្រៅរបស់គេដោយឯកឯង។

នៅក្នុងជីវភាពជាក់ស្តែង មានបុរសខ្លះ ដល់ថ្នាក់ដើម្បីតាមចិត្តមនុស្សដែលខ្លួនស្រលាញ់ គឺបានតុបតែងខ្លួនឯងឡើងភ្លែងជាពិសេស។ ដូច្នេះ ប្រសិនបើបុរសណាខ្លះដែលនៅក្បែរខ្លួនអ្នក ស្រាប់តែមើលសំខាន់ចំពោះការតុបតែងរបស់ខ្លួន មិនបាច់សង្ស័យឡើយ គេប្រាកដជាជួបស្នេហាពិតរបស់គេហើយ។

រាងកាយរបស់ពួកយើងគឺប្រៀបដូចជាឧបករណ៍បញ្ជូនសារអ៊ីចឹង ដឹកជញ្ជូនអារម្មណ៍ និងចិត្តគំនិតទៅខាងក្រៅគ្រប់ពេលវេលា។ ភាសាកាយវិការបស់មនុស្សម្នាក់ គឺជារឿងដែលអស្ចារ្យ និងអច្ឆរិយៈខ្លាំងណាស់ វាអាចស្តែងបង្ហាញចេញនូវគំនិត និងអាកប្បកិរិយាដ៏ស្មោះត្រង់របស់មនុស្សម្នាក់។

ដូច្នេះ ពេលដែលបុរសម្នាក់បានជួបនឹងស្នេហាពិតរបស់ពួកគេហើយ គេនឹងបង្ហាញនូវភាសាកាយវិការរបស់ពួកគេដោយគ្មានការលាក់បាំងអ្វីសោះឡើយ ប្រើនូវភាសាកាយវិការនេះទៅបង្ហាញអំពីអារម្មណ៍របស់ពួកគេ ហើយចង់ប្រើនូវភាសាកាយវិកាយនេះដើម្បីទទួលបាននូវដួងចិត្តរបស់នារីម្នាក់នោះទៀតផង៕

ប្រភព ៖ http://lovebecomestory.com / ប្រែសម្រួល ៖ Mythical Bird