បើបែកគ្នាហើយ ហេតុអ្វីត្រូវរំឭកអ្នកចាស់ឡើងវិញធ្វើអ្វី?

មានគូស្នេហ៍មួយចំនួន បានបែកចែកផ្លូវគ្នាហើយ ហើយក៏មានដៃគូខ្លះ បែកទៅមានប្ដី មានប្រពន្ធ សាងគ្រួសាររៀងៗខ្លួនផងដែរ តែក៏នៅមានអ្នកខ្លះ នៅតែនឹករឭក មិនអស់អាល័យ ស្រណោះស្រណោក រង់ចាំ នឹកនាដល់គូស្នេហ៍របស់ខ្លួន ទាំងដែលដៃគូមួយចំនួន គាត់បែកទៅមានប្ដី មានប្រពន្ធ មានកូន មានគ្រួសារថ្មីរួចទៅហើយ។

មានមនុស្សមួយចំនួន គាត់តែងតែនឹកនាស្ដាយស្រណោះ អ្នកខ្លះ ក៏បង្ហោះនូវអនុស្សាវរីយ និយាយអំពីស្នេហារបស់គាត់កាលពីមុន " អ្នកមុនល្អណាស់ គេល្អអ៊ីចេះ គេល្អអ៊ីចុះ គ្មានអ្នកណាអាចជំនួសគាត់បានទេ ..." ចុះមុននឹងផុស ម្ដេចមិនសួរខ្លួនឯងទៅថា បើគេល្អមែន ហេតុអ្វីយើងបណ្ដោយឱ្យគេបាត់បង់ទៅដល់ដៃអ្នកផ្សេង? ចុះបើគេល្អមែន គេស្រឡាញ់យើងពិត ហេតុអ្វី គេដាច់ចិត្តទៅចោលយើង ទុកឱ្យយើងនៅឈឺចាប់ម្នាក់ឯង?

4fa2efd6f56d820066d9209ba9fc792a

មានរឿងអតីតខ្លះ យើងអាចបានត្រឹមតែឱបក្រសោប នឹកនាតែម្នាក់ឯងបានហើយ មិនអាចលើកមងបង្ហាញ រំឮកឱ្យគេឯងបានដឹងនោះទេ ក៏រឹតតែមិនអាចបង្ហាញឱ្យមនុស្សអតីតរបស់យើងបានឃើញនោះដែរ។ ពេលខ្លះ ការលើកឡើង ការនឹកនា ការឱបក្រសោបរបស់យើង វាអាចនឹងធ្វើឱ្យចិត្តរបស់គេមិនស្ងប់ ហើយក៏អាចឱ្យគេ និងដៃគូថ្មីរបស់គេមានបញ្ហានឹងគ្នាក៏ថាបាន ហើយវាក៏រឹតតែធ្វើឱ្យអ្នកថ្មីរបស់យើង ឬមនុស្សដែលនឹងចូលមកក្នុងជីវិតយើងថ្ងៃណាមួយ គេអាក់អន់ស្រពន់ចិត្ត ឬគិតអ្វីផ្ដេសផ្ដាសក៏មានដែរ។

66490f1cef6abb2e3bcdf5ceaffd6264

ស្នេហា ការស្រឡាញ់ គ្មានអ្នកណាអាចបំភ្លេចអតីតកាល ឬស្នេហាដ៏ល្អ ស្នេហាដំបូងរបស់ខ្លួនបានឡើយ តែពេលខ្លះ ដើម្បីក្ដីសុខទាំងអសគ្នា ដើម្បីសុភមង្គលទៅថ្ងៃមុខ យើងគួរតែឯបទុក លាក់នៅក្នុងចិត្ត ដ្បិតថានៅស្រឡាញ់ នៅនឹក នៅគិតយ៉ាងណា ក៏ត្រុវចាំថា វាមិនគប្បី និងមិនមានប្រយោជន៍អ្វីមកវិញ ដែលយើងនៅតែអាឡោះអាល័យនោះ រឿងកន្លងហួស ឱ្យវាហួសទៅ ត្រូវប្រើជីវិតថ្មី យើងនឹងបានជួបមនុស្សថ្មីដែលសក្តិសមនឹងយើងមិនខាន៕

ក្នុងស្រុករក្សាសិទ្ធ