តេស្តអត្តចរិតរបស់មនុស្សម្នាក់ៗ តាមរយៈចំណង់ចំណូលចិត្តនៃការញុំាកាហ្វេ

តើអ្នកចូលចិត្តញុំាកាហ្វេទេ? មនុស្សមួយចំនួនទទួលទានកាហ្វេមួយពែងជារៀងរាល់ថ្ងៃ មិនថាដើម្បីដាស់ស្មារតី ឬក៏បំពេញតម្រូវការរបស់ខ្លួននោះទេ រាល់ប្រភេទកាហ្វេដែលអ្នកបានជ្រើសរើស តាមពិតទៅ ទោះតិច ឬច្រើនសុទ្ធតែឆ្លុះអាចបញ្ចាំងពីគំនិតក្នុងចិត្តរបស់អ្នក ។

យោងតាមលោកសាស្រ្តចារ្យផ្នែកចិត្តសាស្រ្ត លោក Ramani Durvasula បានស្រាវជ្រាវលើមនុស្សដែលចូលចិត្តពិសាកាហ្វេចំនួន 1000 នាក់ មនុស្សដែលចូលចិត្តពិសារកាហ្វេមិនដូចគ្នាទេ សុទ្ធតែមានចរិតខុសគ្នារៀងៗខ្លួន។

កាហ្វេទាំង៥ប្រភេទនេះ តើអ្នកចូលចិត្តមួយណាជាងគេ?

A. Americano(អាមេរិកខេនណូ)

B. Latte(ឡាតេ)

C. Cappuccino(កាពូស៊ីណូ)

D. Espresso(អ៊ិចស្ត្រេសស៊ូ)

E. Mocha(មូកា)

Screen Shot 2021 06 21 At 6.05.10 PM

ចំលើយ

A. អ្នកចូលចិត្តពិសា Americano(អាមេរិកខេនណូ)

អ្នកមានភាពអំណត់ យកភាពល្វីង និងការលំបាកនៅក្នុងជីវិតចាត់ទុកជាការសោយសុខ។ ពេលធ្វើកិច្ចការ អ្នកចូលចិត្តយករឿងស្មុគស្មាញក្លាយទៅជារឿងងាយស្រួល នៅក្នុងជីវភាពរស់នៅមានទម្លាប់របស់ខ្លួន ក៏មិនចូលចិត្តមានការកែប្រែអ្វីឡើយ។

B. អ្នកចូលចិត្តពិសា Latte(ឡាតេ)

អ្នកគឺជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍ ចូលចិត្តផុសរូបដែលធ្វើឱ្យគេចាប់អារម្មណ៍ មិនត្រឹមតែចេះបង្កើតបរិយាកាសល្អៗទេ ក៏ពូកែលួងលោមគេណាស់ដែរ ដូច្នេះមានមនុស្សជាច្រើនស្គាល់អ្នក។ អ្នកជាមនុស្សដែលល្អចំពោះគ្រួសារ និងមិត្តភក្តិ មានពេលខ្លះបែរជាមិនសូវគិតគូរដល់ខ្លួនឯងប៉ុន្មានទេ។

C. អ្នកចូលចិត្តពិសា Cappuccino(កាពូស៊ីណូ)

អ្នកគឺជាមនុស្សរួសរាយ ចូលចិត្តសាកល្បងរបស់អ្វីដែលថ្មី យល់ថាបើជីវិតគ្មានការផ្លាស់ប្តូរទេ គឺជារឿងដែលអត់ន័យបំផុត តែអ្នកក៏ជាមនុស្សមិនសូវជាប្រកាន់នឹងសំម្ភារនិយមប៉ុន្មាននោះដែរ ហើយមើលសំខាន់ចំពោះស្មារតី និងចិត្តគំនិត ។

D. ចូលចិត្តពិសា Espresso(អ៊ិចស្ត្រេសស៊ូ)

អ្នកគឺជាមនុស្សដែលម៉ត់ចត់នឹងការងារ ដែលញុំាងខ្លួនឯងឱ្យមានការរវល់ទើបយល់ថាមានភាពពេញលេញ ស្របពេលនោះដែរ អ្នកក៏ជាមនុស្សក្លាហានក្នុងការធ្វើកិច្ចការដោយឆ្ពោះទៅមុខមិនខ្លាចការលំបាក ជាមនុស្សដែលមានក្រឹត្យក្រមក្នុងខ្លួន នៅក្នុងវិថីជីវិតមានការរីកចម្រើន ហើយចូលចិត្តត្រៀមខ្លួនក្នុងការស្វាគមន៍ឱកាសល្អគ្រប់ពេលវេលា។

E. អ្នកចូលចិត្តពិសា Mocha(មូកា)

អ្នកគឺជាមនុស្សដែលមានម្ចាស់ការ និងការច្នៃប្រឌិតមួយរូប គំនិតរបស់អ្នកតែងតែជះឥទ្ធិពលដល់មនុស្សនៅជុំវិញខ្លួន អ្នកប្រកបដោយភាពស្រមើស្រមៃ ហើយអ្នកមិនអាចត្រូវបានទទួលរងការរាំងស្ទះពីអ្វីនោះឡើយ បើមានគំនិតអ្វីដែលថ្មី ដឹងតែទៅធ្វើភ្លាមៗ ដោយមិនត្រូវការការជម្រុញពីអ្នកណាឡើយ អ្នកគឺជាមនុស្សដែលមានថាមពលយ៉ាងពិសេសេ៕

អត្ថបទ ៖ Mythical Bird/Knongsrok