មនុស្សម្នាក់កាន់តែស្រលាញ់អ្នកខ្លាំង គេកាន់តែងាយយល់ថាគ្មានអារម្មណ៍សុវត្ថភាពឡើយ ប្រសិនបើមនុស្សប្រុសម្នាក់ខ្លាចបាត់បង់អ្នក គេនឹងអាចមានទង្វើទាំង៣យ៉ាងនេះមកលើអ្នកជាមិនខាន ៖
ទង្វើទី១ ៖ គេមិនហ៊ានធ្វើឱ្យអ្នកខឹង
មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នក រាល់រឿងអ្វីក៏ដោយគេនឹងប្រុងប្រយ័ត្ន និងមិនចង់ធ្វើឱ្យអ្នកខឹងឡើយ គេសឹងតែខ្វល់ខ្វាយខ្លាំងទៀតផង គេខ្លាចអ្នកឈឺចិត្តអាចនឹងចាកចេញពីគេ។
ដូច្នេះឱ្យតែក្រោយពេលដែលឈ្លោះគ្នារួច គេនឹងរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យអ្នកសើច ពីព្រោះគេស្រលាញ់អ្នក ឈឺឆ្អាលនឹងអ្នក ឬក៏ពេលដែលមានរឿងអ្វីកើតឡើងហើយនោះ គេនឹងបន្ទាបឥរិយាបថរបស់ខ្លួន ទៅលួងលោមអ្នក អ្វីដែលគេចង់បាននោះគឺ ចង់ឃើញអ្នកសប្បាយចិត្ត។ បុរសប្រភេទនេះ ប្រាកដជាស្រលាញ់អ្នកខ្លាំងណាស់។
ទង្វើទី២ ៖ គេហួងហែងអ្នកខ្លាំង
មនុស្សប្រុសដែលខ្លាចបាត់បង់អ្នក គេតែងតែហួងហែងអ្នកខ្លាំង។ ពេលដែលគេឃើញអ្នកជជែកលេងជាមួយនឹងបុរសដទៃយ៉ាងសប្បាយសើចក្អាកក្អាយនោះ គេនឹងប្រចណ្ឌ ព្រោះក្នុងចិត្តគេសង្ឃឹមថាអ្នកជារបស់គេ នៅក្នុងកែវភ្នែកអ្នកមានតែរូបគេ ហើយស្នាមញញឹមក៏មានតែសម្រាប់គេដែរ។
ចង់ដឹងថាមនុស្សប្រុសម្នាក់ខ្វល់ខ្វាយពីអ្នកដល់កម្រិតណា គឺត្រូវមើលលើភាពប្រចណ្ឌរបស់គេដល់កម្រិតណាដែរ។
ទង្វើទី៣ ៖ គេមិនប្រកាន់នឹងភាពខ្វះខាតតិចតួចរបស់អ្នកឡើយ
ជាទូទៅមនុស្សស្រីចូលចិត្តរករឿង ចូលចិត្តខឹង ដើម្បីចង់ឱ្យបុរសដែលខ្លួនស្រលាញ់ចាប់អារម្មណ៍ និងលួងលោមខ្លួន។ ចំណែកឯមនុស្សប្រុសដែលស្រលាញ់អ្នក តែងយល់ថាចំណុចខ្វះខាតតូចតាចនេះបែរជាគួរឱ្យស្រលាញ់ទៅវិញ គេមិនប្រកាន់នឹងអ្នកក្នុងរឿងដូចជា ៖
ចំពោះចរិតឆេវឆាវរបស់អ្នក ការចូលចិត្តញុំា ចូលចិត្តរអ៊ូ ចូលចិត្តម្ញ៉ិកម៉្ញក់ និងភាពខ្ចិលច្រអូសរបស់អ្នកឡើយ ពីព្រោះគេខ្លាចបាត់បង់អ្នក។
ដូច្នេះគេស្រលាញ់អ្នក ថ្នាក់ថ្នមអ្នក ផ្តល់ក្តីស្រលាញ់ដល់អ្នកគ្រប់វិនាទី។ មនុស្សប្រុសដែលខ្លាចបាត់បង់អ្នក ការថ្នាក់ថ្នមគេចំពោះអ្នកក៏កាន់តែខ្លាំងដែរ៕
petsjiayuan.com/ ប្រែសម្រួល ៖ Mythical