១. ចាត់ទុកម្តាយក្មេងជាសត្រូ
សង្គមនាពេលបច្ចុប្បន្ននេះ រវាងម្តាយក្មេក និងកូនប្រសារនៅតែជាបញ្ហាធំដដែល។ មានមនសុ្សស្រីមួយចំនួនពេលដែលរៀបការហើយ តែងចង់បង្ហាញពីសិទ្ធអំណាចរបស់ខ្លួននៅក្នុងគ្រួសារខាងប្រុស ឱ្យខ្លួនមានឥទ្ធិពលបន្តិច។
ពួកគេតែងតែមានចេតនាឱ្យសា្វមីរបស់គេធ្វើការ ឬរងភាពអាម៉ាស់នៅចំពោះមុខម្តាយរបស់ស្វាមីខ្លួន តែវិធីបែបនេះពិតជាធ្វើឱ្យម្តាយក្មេកពិបាកទទួលយកណាស់។ បែបនេះ ភាពមិនចុះសម្រុងរវាងម្តាយក្មេក និងកូនប្រសារ កាន់តែខ្លាំងខ្លាជាងមុន ចំពោះស្វាមីវិញកាន់តែពិបាកទ្វេដង។
២. មិនចេះផ្តល់មុខមាត់ឱ្យសា្វមីនៅក្នុងចំណោមមហាជន
មនុស្សគ្រប់គ្នាសុទ្ធតែស្រលាញ់មុខមាត់ ជាពិសេស គឺមនុស្សប្រុស។ ពួកគេនៅខាងក្រៅតែងយកចិត្តទុកដាក់ធ្វើការ បញ្ចេញសមត្ថភាព រកប្រាក់ ដើម្បីទទួលបានការគោរព និងកោតសរសើរពីសំណាក់សាច់ញាត្តិ និងមហាជន ដូច្នេះពួកគេតែងតែយកមុខមាត់នេះចាត់ទុកជាសំខាន់។
សុភាសិតចិនពោលថា ៖ “មនុស្សត្រូវការមុខមាត់ ដើមឈើត្រូវការសម្បក” ។ ជាពិសេសពេលនៅខាងក្រៅ ភរិយាត្រូវចេះបំពេញមុខមាត់ដល់ស្វាមីផង កុំចេះតែមានរឿងអ្វីជេរប្រមាថគេ ឬបញ្ចេញកាយវិការមិនផ្តល់តម្លៃដល់គេនៅមុខមហាជនឱ្យសោះ។
៣. ចូលចិត្តពោលពាក្យបែកគ្នា ឬលែងគ្នា
នៅពេលដែលស្រលាញ់គ្នាជាសង្សារមិនអាចចេះតែប្រើពាក្យបែកគ្នានិយាយដដែលៗឡើយ ទោះជារៀបការហើយក៏ដោយ រឹតតែមិនអាចនិយាយពាក្យបែបនេះដែរ។ ពាក្យបែបនេះភាគច្រើន គឺមនុស្សស្រីច្រើននិយាយចេញមុន ដោយសារតែគិតថាអាចគំរាមបន្លាចដល់មនុស្សប្រុសបាន។ តែពេលដែលមនុស្សប្រុសស្តាប់ហើយនោះ គឺពិតជាពិបាកចិត្តណាស់។
ដំបូងឡើយ គេប្រហែលជាអាចមិនដឹងថាធ្វើអ្វីទើបល្អនោះទេ តែដោយសារពេលវេលាយូរៗទៅ គេក៏កាន់តែយល់ថាវាជារឿងធម្មតាទៅហើយ រហូតដល់ទំនាក់ទំនងរបស់អ្នកទាំងពីរបញ្ចប់ដោយពិតប្រាកដ៕
អត្ថបទ ៖ Mythical Bird / Knongsrok