ផ្កាសំណាងទាំង ៤! រើសផ្កាមួយ អាចទាយដឹងថា ពេលថ្មីៗនេះ អ្នកនឹងមានរឿងភ្ញាក់ផ្អើលអ្វីកើតឡើង?

ចង់ដឹងថា ឆាប់ៗខាងមុខនេះ តើនឹងមានរឿងភ្ញាកើផ្អើលអ្វីកើតឡើងក្នុងជីវិតអ្នក? គ្រាន់តែសាកល្បង ជ្រើសរើសផ្កាមួយក្នុងចំណោមផ្កាទាំង ៤ ខាងក្រោមនេះ គ្រប់យ៉ាងនឹងលាតត្រដាងប្រាប់អ្នកយ៉ាងច្បាស់។

១. ជ្រើសរើស A

Image_2022 05 11_022815524

អបអរសារទរ  នៅក្នុងអាជីពការងាររបស់អ្នកនឹងទទួលបានសំណាង  អាចនឹងទទួលបានការងារថ្មី ឬមានគម្រោងថ្មីៗរត់មករកអ្នក។ ​ ដ្បិតតែអ្នកនៅក្នុងអាជីពការងារ និងការរស់នៅគឺជាមនុស្សដែលចូលចិត្តឆិនឆៃក៏ពិតមែន  តែអ្នកជាមនុស្សមានការយល់ឃើញផ្ទាល់ខ្លួន  នេះអាចធ្វើឱ្យអ្នកនៅក្បែរខ្លួនអ្នកមានការចាប់អារម្មណ៍លើអ្នក នៅក្នុងពេលថ្មីៗនេះអាចនឹងត្រូវបានថ្នាក់លើបញ្ជូនអ្នកទៅធ្វើការងារដែលសំខាន់មួយ។

២. ជ្រើសរើស B

Image_2022 05 11_022824912

ប្រហែលជាជីវិតរបស់អ្នកគ្មានការប្រែប្រួលឡើយ។  នៅក្នុងជីវិតរស់នៅ  អ្នកគួរតែជាមនុស្សដែលប្រឹងប្រែងម្នាក់ តែការប្រឹងប្រែងរបស់អ្នកគ្មានលក្ខណៈច្នៃប្រឌិតថ្មីនោះឡើយ  ហើយរាល់ថ្ងៃអ្នកធ្វើតែការងារតូចតាច និងសាមញ្ញដដែលៗ។  ដូច្នេះអនាគតការងាររបស់អ្នកមិនសូវល្អនោះទេ  បំណាច់ជាបានប្រឹងប្រែងទៅហើយ  អ្នកគប្បីតាមរយៈការប្រឹងប្រែងរបស់អ្នកមកធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើងវិញទើបល្អ ។

៣. ជ្រើសរើស C

Image_2022 05 11_022852217

ថ្មីៗនេះអ្នកនឹងទទួលបានការភ្ញាក់ផ្អើលជាទ្រព្យសម្បត្តិដែលនឹកស្មានមិនដល់។  ថ្មីៗនេះអ្នកប្រហែលជាអាចទទួលបានការងារថ្មីមួយទៀត ក៏ប្រហែលជាទើបតែចាប់ផ្តើម ឬក៏ទើបតែបញ្ចប់ស្នេហាមួយក៏ថាបាន  សរុបមក  មិនថាជាអ្វីនោះទេ អ្នកនឹងអាចមានការចាប់ផ្តើមថ្មីមួយ  ញុំាងឱ្យអ្នកចង់ឱ្យខ្លួនឯងចាប់ផ្តើមសារជាថ្មីឡើងវិញ  ចង់កែប្រែខ្លួនឯង និងលើកកម្ពស់ខ្លួនឯងឱ្យខ្លួនកាន់តែប្រសើ។  ការសម្រេចចិត្តក្នុងការខិតខំលើកកម្ពស់ខ្លួនឯងបែបនេះ វាបាននាំមកឱ្យអ្នកនូវស្នូរទះដៃ និង ឱកាសល្អសម្រាប់អ្នក  ក៏អាចនាំមកនូវទ្រព្យសម្បត្តិដែលអ្នកមិនដែលធ្លាប់គិត ។ 

៤. ជ្រើសរើស D

Image_2022 05 11_022857975

ថ្មីៗនេះអ្នកត្រូវប្រុងប្រយ័ត្នបន្តិច អាចមានមនុស្សជាច្រើនមកតាមស្រលាញ់អ្នក  ឬបង្ហាញក្តីស្រលាញ់ដល់អ្នក។  ដោយសារតែអ្នកមានរូបសម្រស់ស្អាត  តែអ្នកបែរជារកមិនបានមនុស្សដែលអ្នកចង់បានទៅវិញ។ មិត្តភ័ក្រ្តទាំងអស់របស់អ្នកសុទ្ធតែរៀបការអស់ហើយ  ក៏មានកូនទៀត  នៅតែអ្នក មិនទាន់មានអ្វីសោះនិងគេ  តែអ្នកមិនមែនជាមនុស្សអន្ទះសារក្នុងរឿងនេះឡើយ  យល់ថារឿងនេះមិនមែនចេះតែប្រថុយយកនោះទេ ក៏មិនអាចបង្ខំបានដែរ   ដល់ពេលវេលារបស់វាគង់តែមកដល់។ តែបន្ទាប់មកទៀតនេះ អ្នកត្រូវចាប់ឱកាសដែលខ្លួនបានជួបឱ្យបានល្អ  ជួបមនុស្សដែលខ្លួនស្រលាញ់ឆាប់ប្រញាប់បន្តិច៕

ប្រែសម្រួលដោយ Mythical Bird / Knongsrok