ឈានចូលដល់ខែថ្មីនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នឹងមានលាភមានជ័យ លាភសំណាងរីកដុះដាល មិនថាធ្វើការ ឬរកស៊ី នឹងរកលុយបានច្រើនជាងខែមុនៗ សំខាន់ ត្រូវខំប្រឹងក្ដាប់ឱកាសនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
១. ឆ្នាំកុរ
អ្នកកើតឆ្នាំជ្រូក ជាមនុស្សឆ្លាត រហ័សរហួន មនុស្សឆ្នាំនេះ ចេះចាប់យកស្ថានការណ៍បានយ៉ាងល្អ។ ដូច្នេះហើយនៅពេលខាងមុខ អ្នកកើតឆ្នាំជ្រូកនឹងទទួលបានជោគជ័យច្រើនជាងអ្នកដទៃ។ ចូលដល់ខែវិច្ឆិកាខាងមុខនេះ អ្នកដែលកើតក្នុងឆ្នាំជ្រូកអាចទទួលបានសេចក្តីសុខក្នុងចិត្ត ដោយមិនខ្វល់ខ្វាយពីបន្ទុកលុយកាក់ ឬឋានៈដែលសង្កត់លើស្មារបស់ពួកគេយូរនោះទេ។
ទេវតាទ្រព្យ នឹងចូលមកគោះទ្វារអ្នកឆ្នាំជ្រូកនៅពេលណាក៏បាន ចូរអ្នករៀបចំខ្លួន និងស្មារតីដើម្បីទទួលបានសេចក្តីអំណរចុងក្រោយនៅក្នុងជីវិត។ រាល់ការជូនពររបស់ ទេវតាសំណាង អ្នកនឹងមានឱកាសក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លី។
២. ឆ្នាំរកា
សម្រាប់អ្នកកើតឆ្នាំរកាក្នុងខែវិច្ឆិកា ជាពេលវេលានៃការមានតុល្យភាព និងការទម្លាយភាពជោគជ័យ។ មនុស្សឆ្នាំនេះត្រូវបានព្យាករណ៍ថា នឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនដែលបង្កើតចំណុចរបត់ធំនៅក្នុងខែថ្មី។ ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំរកា ត្រូវតែចាប់យកឱកាសដែលចូលមកឱ្យបានល្អ ដើម្បីបង្កើតលទ្ធផលវិជ្ជមានឱ្យបានច្រើន។
ខែវិច្ឆិកាចូលមកភ្លាម នឹងនាំសំណាងដល់ជោគវាសនារបស់អ្នក។ មិនថាជាការងារ ឬជីវិតគ្រួសារទេ អ្នកមានវិធីដោះស្រាយបានយ៉ាងល្អ។ អ្នកពូកែមើលបញ្ហាដោយយុត្តិធម៌ និងសមហេតុផល។ មិនត្រឹមតែអ្នកនឹងទទួលបានការគោរព និងស្រលាញ់ក្នុងទំនាក់ទំនងសង្គមប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងមានភាពជឿនលឿន និងជោគជ័យជាច្រើននៅកន្លែងធ្វើការផងដែរ។
កត្តាទាំងនេះជួយឱ្យអ្នកកើតឆ្នាំរកា មានពរជ័យបន្ថែមទៀតដើម្បីទទួលបានជោគជ័យក្នុងការងារ។ ទោះបីជាមានសញ្ញាល្អនៅលើផ្លូវទៅកាន់សំណាងក៏ដោយ ក៏អ្នកគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងមានការភ្លាតស្នៀត ទទួលរងបញ្ហាមើលមិនឃើញ។ កិច្ចការកាន់តែធំ អ្នកត្រូវរៀបចំផែនការ និងគណនាយ៉ាងប្រុងប្រយ័ត្នមុននឹងធ្វើ ឬសម្រេចចិត្ត។
៣. ឆ្នាំច
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ សម្រាប់ឆ្នាំ ២០២៣ អ្នកដែលកើតក្នុងឆ្នាំច មានភាពស្ងប់ស្ងាត់ច្រើន មិនចូលចិត្តឈ្លោះជាមួយអ្នកដទៃឡើយ។ មនុស្សឆ្នាំនេះក៏មានមិត្តភ័ក្តិច្រើនដែរ សំខាន់គឺគេមានទស្សនៈវែងឆ្ងាយ មានភាពប្រុងប្រយ័ត្ន មត់ចត់ និងចេះយល់ចិត្តមនុស្សជុំវិញខ្លួន។ ដោយសារទំនាក់ទំនងល្អ ពួកគេបើកឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍ ទទួលបានប្រាក់ចំណូលសមរម្យ ហើយមិនដែលខ្វល់ខ្វាយពីការខ្វះខាតលុយកាក់ក្នុងការចំណាយឡើយ។
ក្នុងខែវិច្ឆិកា អ្នកដែលកើតឆ្នាំច នឹងមានលាភសំណាង ហើយអាចចាប់យកឱកាសអភិវឌ្ឍន៍ពេញមួយខែ។ ចាប់ពីពេលនោះមក ជនទាំងនេះនឹងរីកចម្រើន រកលុយបានកាន់តែងាយស្រួល ជីវិតក៏កាន់តែងាយស្រួល ហើយពេញមួយខែនឹងមានភាពរុងរឿង និងសម្បូរហូរហៀរ។
៤. ឆ្នាំមមី
ចូលដល់ខែវិច្ឆិកាខាងមុខនេះ ដោយការប្រឹងប្រែងជាបន្តបន្ទាប់ រាសីរបស់អ្នកឆ្នាំសេះនឹងមានការប្រែប្រួលខ្លាំង ។ មានតែភាពរុងរឿង គ្មានសញ្ញានៃបញ្ហាណាមួយឡើយ។ មិនត្រឹមតែប៉ុណ្ណឹងទេ លើវិថីអាជីព ឱកាសថ្មីៗក៏ចាប់ផ្តើមលេចចេញ ដែលល្អជាងការគិតរបស់របស់អ្នក ហើយចាប់ពីពេលនោះមក ជីវិតអាចនិយាយបានថានឹងងាកទៅរកទំព័រថ្មីទាំងស្រុង។
ក្នុងរយៈពេលនេះ លាភសំណាងចូលមកដល់ ទំនាក់ទំនងល្អប្រសើរ មានមិត្តជួយផ្គត់ផ្គង់មុខជំនួញ ហើយអ្នកនៅលីវក៏អាចបានជួបគូ ឬរៀបការ សម្រាប់អ្នករៀបការហើយ ជីវិតគូ រឹតតែមានក្ដីសុខ សុភមង្គល។ លើសពីនេះខ្លួនអ្នកផ្ទាល់ក៏ជាមនុស្សដែលមានយុទ្ធសាស្ត្រ និងឆ្លាតវៃជាងមុន ដូច្នេះហើយអ្វីៗដំណើរការយ៉ាងរលូនបំផុត៕