ចូលដល់ខែលាភសំណាងធំ ក្នុងខែថ្មីនេះ អ្នកកើតក្នុងឆ្នាំទាំង ៤ នឹងទទួលបានលាភសំណាងខ្លាំង ទាំងរឿងស្នេហា ការងារ និងលុយកាក់។
១. ឆ្នាំកុរ
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ អ្នកដែលកើតក្នុងឆ្នាំជ្រូក ភាគច្រើនជាមនុស្សស្លូតបូត ចេះអត់ឱន និងចេះរាប់អានមនុស្ស។ មនុស្សឆ្នាំនេះគឺជាមនុស្សត្រង់ និងចេះអាណិតអាសូរអ្នកដទៃ។ នេះជាប្រភេទមនុស្សសុភាពរាបសារ ដែលចូលចិត្តទៅកន្លែងដែលធ្លាប់ស្គាល់ជាជាងកន្លែងមិនស្គាល់។
នៅកន្លែងធ្វើការ មនុស្សឆ្នាំនេះ ច្រើនតែមានទំនួលខុសត្រូវ អាចនិយាយ ធ្វើ និងមានស្មារតីសហការ។ ថ្វីដ្បិតតែមិនមែនជាមនុស្សល្អបំផុតក៏ដោយ ប៉ុន្តែមនុស្សឆ្នាំជ្រូកនេះគឺមានភាពឧស្សាហ៍ រីកចម្រើន និងលះបង់គ្រប់បែបយ៉ាងដែលគាត់ធ្វើ។
ចាប់ពីថ្ងៃទី១ វិច្ឆិកា ខែថ្មីនេះ រាសីអ្នកឆ្នាំជ្រូកនឹងឡើងខ្ពស់ត្រដែត។ ដំណឹងល្អនឹងចូលមករកអ្នក និងសមាជិកគ្រួសាររបស់អ្នក។ មនុស្សឆ្នាំនេះធ្វើជំនួញបានល្អ បង្កើនការលក់ និងប្រមូលទ្រព្យសម្បត្តិច្រើន ។
ទន្ទឹមនឹងនេះ បុគ្គលិកដែលមានប្រាក់ខែ ត្រូវតែខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំង អ្នកនឹងទទួលបានលទ្ធផលល្អ និងត្រូវបានទទួលស្គាល់ដោយថ្នាក់លើ។ លើសពីនេះ អ្នកក៏ឆក់បានឱកាស រកលុយបានកាន់តែច្រើនបន្ថែមទៀត។
២. ឆ្នាំរកា
អ្នកកើតឆ្នាំរកា តែងតែមានភាពរឹងប៉ឹងមាំមួន។ ពួកគេតែងតែបើកភ្នែកដើម្បីស្វែងរកឱកាសល្អសម្រាប់ការរីកចម្រើនទៅមុខ។ មនុស្សឆ្នាំមាន់ ក៏រក្សាបាននូវអត្តចរិកម៉ឹងម៉ាត់ ឧស្សាហ៍ព្យាយាម មានអត្តចរិកស្លូតបូត និងមានសមត្ថភាពទប់ទល់នឹងការល្បួង ជួយចៀសវាងការធ្លាក់ចូលទៅក្នុងទម្លាប់ និងបញ្ហាអាក្រក់។
ក្នុងខែវិច្ឆិកាឆ្នាំនេះ អ្នកកើតឆ្នាំរកា នាំផ្លូវក្លាយជាអ្នកមាន ដោយអាចសងបំណុលគេបាន។ សម្រាប់សត្វប្រចាំឆ្នាំនេះ ការកសាងរូបភាពឱ្យបានល្អក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា គឺមានសារៈសំខាន់ខ្លាំងណាស់។ អ្នកត្រូវការពង្រីកទំនាក់ទំនង និងក្លាយជាមនុស្សដែលគួរឱ្យទុកចិត្ត ដើម្បីចៀសវាងការត្រូវបាន "ទុកចោល" ដោយមិត្តរួមក្រុម។ ដូចនេះអ្នកកើតឆ្នាំរកានឹងមិនខ្វល់ខ្វាយពីការបាត់បង់ឱកាសក្នុងការរីកចម្រើនឡើយ។ ក្នុងខែវិច្ឆិកា គេនឹងមិនធ្វើឱ្យគ្រប់គ្នាខកចិត្តឡើយ សម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការងារ បង្កើនប្រាក់ចំណូល ហើយឱកាសក្លាយជាអ្នកមានគឺមិនឆ្ងាយប៉ុន្មានទេ។
៣. ឆ្នាំម្សាញ់
យោងតាមហោរាសាស្ត្រនៃឆ្នាំទាំង ១២ នេះ ភាគច្រើនអ្នកកើតឆ្នាំម្សាញ់ មានភាពវៃឆ្លាត ចេះព្យាបាលមនុស្ស និងរក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា។ មនុស្សឆ្នាំនេះរស់នៅដោយស្មោះត្រង់ បើកចំហ និងទទួលខុសត្រូវ។
យ៉ាងណាមិញ ថ្មីៗនេះ រាសីរបស់អ្នកកើតឆ្នាំម្សាញ់ ពុំសូវល្អប៉ុន្មានទេ។ សូម្បីតែការខិតខំប្រឹងប្រែងរបស់ពួកគេក៏មិនត្រូវបានគេទទួលស្គាល់ដែរ។ លទ្ធផលការងារមិនដូចការរំពឹងទុកទេ។
ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាទៅ អ្នកកើតឆ្នាំម្សាញ់ នឹងមានទ្រព្យសម្បត្តិហូរហៀរ។ ការងាររបស់ពួកគេរីកចម្រើនច្រើន។ បុគ្គលិកដែលមានប្រាក់ខែ មានការគាំទ្រពីពួកអភិជន និងទទួលបានឱកាសកាន់តែច្រើន ដើម្បីបង្ហាញទេពកោសល្យរបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកដែលអត់ការងារធ្វើ ក៏អាចស្វែងរកការងារសមរម្យសម្រាប់ខ្លួនឯងផងដែរ។
៤. ឆ្នាំថោះ
យោងតាមហោរាសាស្ត្រឆ្នាំទាំង១២ អ្នកដែលកើតឆ្នាំទន្សាយ មានភាពចាស់ទុំ និងប្រយ័ត្នប្រយែងក្នុងរឿងគ្រប់យ៉ាង។ ថ្វីដ្បិតតែពេលខ្លះ ពួកគេមើលទៅគួរឱ្យខ្លាចក៏ដោយ នេះពិតជាសញ្ញានៃការប្រុងប្រយ័ត្ន។ នេះជួយមនុស្សដែលកើតក្នុងឆ្នាំថោះ ចាប់យកឱកាសបានកាន់តែត្រឹមត្រូវ មិនខ្ជះខ្ជាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែងលើរឿងដែលគ្មានប្រយោជន៍ ឬគ្មានប្រសិទ្ធភាព។
ប្រសិនបើកាលពីមុនចាញ់គូប្រជែងរបស់ខ្លួន ខែវិច្ឆិកានេះ ពួកគេនឹងអាចឡើងកូដម្តងទៀត មុខជំនួញនឹងពង្រីក ហើយប្រាក់ចំណូលក៏កើនឡើងច្រើនដងដែរ។ ឱ្យតែអ្នកកើតឆ្នាំថោះ ចេះគ្រប់គ្រងលុយកាក់ល្អ និងឆ្លៀតឱកាស នោះគេនឹងធ្វើជំនួញប្រកបដោយប្រសិទ្ធភាព និងមានប្រាក់ចំណូលច្រើន៕