បើនារីម្នាក់គ្មានបំណងអ្វីលើអ្នកទេ នាងតែងរក្សាគន្លាត មិននៅក្បែរអ្នកឡើយ ក៏មិនខ្វល់អំពីគំនិត និងការយល់ឃើញរបស់អ្នកដែរ។ ផ្ទុយមកវិញ បើនាងសម្លឹងមើលឃើញអ្នក រំពឹងចង់បង្កើតទំនាក់ទំនងជាមួយអ្នក នាងមិនរក្សាគន្លាត មានបំណងនៅក្បែរអ្នក ប្រសិនបើមនុស្សស្រីមានការប្រែប្រួលលើផ្នែកទាំងនេះ បញ្ជាក់ថានាងមានមនោសញ្ចេតនាយ៉ាងជ្រៅចំពោះអ្នកហើយ សូមកុំមើលរំលងឱ្យសោះ។
១. ប្រែទៅជាគិតគូរដល់អ្នក ចង់ដឹងពីសុខទុក្ខអ្នក
មិនបាច់ឆ្ងល់ឡើយ បើនាងមិនចាប់អារម្មណ៍អ្នក មិនខ្វល់ពីការរស់នៅរបស់អ្នក មើលរំលេងទង្វើល្អរបស់អ្នកទៅលើនាង នេះហើយ គឺនាងមិនមែនសម្តែងឡើយ គឺនាងគ្មានបំណងអ្វីលើអ្នកឡើយ។ប៉ុន្តែបើនាងចេះតែចង់ដឹងរឿងរបស់អ្នក គិតគូរដល់អ្នក លួចបារម្ភពីអ្នក ជាពិសេសពេលអ្នកឈឺនាងឆ្លេឆ្លា ភ័យព្រួយនិងអ្នក ទាំងនេះបញ្ជាក់ថាក្នុងចិត្តមានអ្នកហើយ។
២. ប្រែទៅជាល្ងីល្ងើ គ្រប់រឿងគិតអ្នកជាធំ
ពេលដែលអ្នកជួបបញ្ហា អ្នករំពឹងថាមនុស្សដែលអាចហុចដៃមកទាញអ្នកឱ្យក្រោកឈរ គឺជារូបនាង ប៉ុន្តែបើគ្មានវត្តមានរបស់នាងទេ សូមអ្នកកុំមានការអន់ចិត្តធ្វើអ្វី ជាធម្មតាស្នេហាទាល់តែយល់ព្រមទាំងសង មិនមែនម្នាក់ខំប្រឹងទាញខ្សែ ហើយម្នាក់ទៀតមិនខ្វល់អ្វីនោះទេ។ ប៉ុន្តែ បើនារីម្នាក់មានចិត្តទៅលើអ្នកហើយ ស្រលាញ់អ្នកចេញពីចិត្តនោះ នាងនឹងប្រែទៅជាល្ងីល្ងើ ទុកអ្នកជាមនុស្សសំខាន់ នាងអាចទម្លាក់ការងារចោល ដើម្បីជួយដល់អ្នក នាងខ្វល់ពីអ្នកគ្រប់វិនាទី។
៣. ប្រែកាន់តែល្អ អាចស្តាប់អំពីយោបល់របស់អ្នក
ពេលដែលអ្នកប្រាប់អំពីចំណុចខ្វះខាតរបស់នាង ហើយនាងមិនព្រមទទួលយក ស្តាប់មិនចូល គិតតែប្រកែក មិនព្រមធ្វើការផ្លាស់ប្តូរអ្វីសោះ នេះហើយជាសញ្ញាថា នាងមិនខ្វល់ពីអ្នក មិនផ្តល់តម្លៃដល់អ្នក ទោះជាគ្មានវត្តមានអ្នកនៅក្នុងជីវិតនាងក៏គ្មានបញ្ហាដែរ។ ប៉ុន្តែបើនាងស្តាប់ឮពាក្យអ្នកនិយាយអំពីចំណុចខ្វះខាតរបស់អ្នកនាងហើយ នាងបែរជាត្រង់ត្រាប់ស្តាប់ទាំងសប្បាយចិត្ត ហើយធ្វើការផ្លាស់ប្តូរយោបល់ជាមួយអ្នក អ្វីដែលសំខាន់នោះ នាងតែខ្វល់ពីអារម្មណ៍របស់អ្នក បើនាងកែប្រែអ្វីទៅតាមអ្នកនិយាយនោះ បញ្ជាក់ថានាងគោរព និងស្រលាញ់អ្នកខ្លាំងណាស់ ព្រោះនាងមិនចង់ឱ្យអ្នកមានអារម្មណ៍ថាអស់សង្ឃឹមឡើយ៕
អត្ថបទ ៖ បក្សីទេព / Knongsrok