នៅលើគេហទំព័ររបស់លោក Dingdong បានបង្ហោះរូបមួយសន្លឹក គឺរូបភរិយារបស់លោក គឺនាងម៉ារីម៉ា ជាមួយនឹងកូនប្រុសជាទីស្រឡាញ់ លោកបានឱ្យដឹងថា នាងម៉ារីម៉ា ឆ្លងទន្លេបានកូនប្រុស នៅម៉ោងប្រហែល 1 និង 35 នាទីរសៀលថ្ងៃនេះបន្ទាប់ពីនាងបានឈឺពោះរយៈពេលដល់ទៅ១០ម៉ោងឯណោះ។
នៅទីបំផុត រយៈពេលជាង៩ខែ ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំក៏បានមកដល់ហើយ សូមស្វាគមន៍សមាជិកថ្មី រីករាយអបអរសម្រាប់គ្រួសារលោក Ding Dong និងនាង ម៉ារីម៉ាផង គួរបញ្ជាក់ផងដែរថា កូនប្រុសរបស់នាងមានឈ្មោះថា Jose Sixto G. Dantes IV ៕