កៅអីមួយដែលអ្នកបានជ្រើសរើស ក្នុងចំណោមកៅអីទាំង៩ខាងក្រោមនេះ វានឹងបង្ហាញឱ្យឃើញថា ក្នុងអំឡុងពេលនេះ អ្នកកំពុងតែជួបបញ្ហាប្រឈមអ្វី ហើយគួរធ្វើបែបណា ដើម្បីចាកចេញពីបញ្ហាដែលកំពុងតែជួបនេះ?
1. កៅអីទី 1
អ្នកតែងតែចង់ក្លាយជាចំណុចកណ្តាលនៃអ្វីៗគ្រប់យ៉ាង តែងតែស្វែងរកបញ្ហាប្រឈមថ្មីៗនៅកន្លែងធ្វើការ។ វាដោយសារតែអ្នកតែងតែរុញអ្វីៗឱ្យដល់កម្រិតដែលអ្នករវល់ខ្លាំង។ បញ្ហាប្រឈមសម្រាប់អ្នកនាពេលឥឡូវនេះ គឺត្រូវស្វែងរកមនុស្សដែលអ្នកត្រូវការ ដើម្បីចែករំលែកសេចក្តីស្រឡាញ់ និងការទុកចិត្តរបស់អ្នកជាមួយនឹងពួកគេ។
2. កៅអីទី 2
ក្នុងការរៀបចំសម្រាប់ព្រឹត្តិការណ៍គួរឱ្យរំភើបដែលនឹងមកដល់ អ្នកនឹងត្រូវរៀបចំផែនការ និងធ្វើកិច្ចការជាច្រើន។ អ្នកត្រូវកាត់បន្ថយការងារផ្សេងទៀត ដោយផ្តោតគំនិត និងថាមពលទាំងអស់របស់អ្នក ទៅលើគម្រោងជំនាញធំៗដែលកំពុងតែមាន។ ដូច្នេះ ដំណោះស្រាយសម្រាប់អ្នក អ្នកគួរតែព្យាយាមញុំា និងគេង ហើយធ្វើការក្នុងកម្រិតមធ្យមកុំតានតឹងអារម្មណ៍ខ្លាំងពេក។
3. កៅអីទី 3
អ្នកត្រូវចេះស្វាគមន៍ និងយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន ជាពិសេសនៅកន្លែងធ្វើការ។ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងការទាក់ទាញ និងចំណាប់អារម្មណ៍របស់អ្នកចំពោះអ្នកដទៃ។ អ្នកនឹងត្រូវរកវិធីពិសេសដើម្បីជម្រុញភាពរីករាយរបស់ពួកគេ។ សហការីរបស់អ្នក នឹងត្រូវការការណែនាំរបស់អ្នកច្រើនជាងពេលណាៗទាំងអស់។
4. កៅអីទី 4
អ្នកត្រូវខិតខំបន្ថែមទៀត អ្នកយល់ថាការចូលរួមចំណែកធំបំផុតរបស់អ្នក គឺជាសមត្ថភាពរបស់អ្នកក្នុងការលើកទឹកចិត្ត និងដឹកនាំអ្នកដទៃ។ អ្នកកំពុងខិតជិតឱកាសដ៏អស្ចារ្យដែលត្រូវការការគាំទ្រយ៉ាងក្លៀវក្លា និងការច្នៃប្រតិដ្ឋថ្មីៗបន្ថែមទៀត។ អ្នកនឹងក្លាយជាចំណុចបង្គោលសម្រាប់ទំនាក់ទំនង ឬគម្រោងឆ្ពោះទៅមុខ។
5. កៅអីទី 5
អ្នកតែងតែជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នា ដែលនៅជុំវិញខ្លួន អ្នកមានបទពិសោធន៍ច្រើនក្នុងសង្គម និងការងារ។ ទោះយ៉ាងណា អ្នកគួរតែប្រយ័ត្នជាងនេះ ក្នុងពេលទាក់ទងជាមួយអ្នកដទៃ ត្រូវជ្រើសរើសជាមួយអ្នកដែលអ្នកប្រាស្រ័យទាក់ទង និងមានជំនាញជាងក្នុងការដោះស្រាយបញ្ហារវាងបុគ្គល។
6. កៅអីទី 6
គំនិតចិញ្ចឹមបីបាច់ គឺជាអ្វីដែលអ្នកត្រូវផ្តោតលើនៅពេលអនាគត។ អ្នកត្រូវមានការប្រុងប្រយ័ត្ន និងច្បាស់លាស់ ដើម្បីធានាបាននូវគុណភាពការងារប្រកបដោយប្រសិទ្ធភាពបំផុត។ គំនិតច្នៃប្រតិដ្ឋនឹងជន់ជោរចំពោះអ្នក ដោយការជួយបង្កើតការលើកទឹកចិត្តវិជ្ជមានជាច្រើននៅកន្លែងធ្វើការ។ នេះនឹងជាពេលវេលាដ៏ល្អ ដើម្បីបង្កើតគម្រោង និងផែនការធំៗរបស់អ្នក ទោះក្នុងទម្រង់ណាក៏ដោយ។
7. កៅអីទី 7
ចំពោះអ្នក ការដាក់អំណាចនៅកន្លែងខុស គឺជាកំហុសដែលមិនអាចលើកលែងបាន។ មនុស្សភាគច្រើនមើលឃើញថា អ្នកជាគំរូសម្រាប់ការសម្រេចគោលដៅតាមរយៈការខិតខំ និងចំណង់មហិច្ឆតា។ ប៉ុន្តែនឹងមានមនុស្សដែលនឹងរិះគន់ទស្សនៈរបស់អ្នកហើយពួកគេនឹងធ្វើឱ្យអ្នកគិតឡើងវិញពីវិធីនៃការបង្ហាញរបស់អ្នក។ យ៉ាងណា អ្នកគួរតែរៀនស្តាប់ឱ្យបានច្រើន កុំឆេវឆាវខ្លាំងពេក។
8. កៅអីទី 8
ក្នុងអនាគតដ៏ខ្លីខាងមុខនេះ នឹងមានលាភសំណាងចូលមករកអ្នក។ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកឱកាសចាប់យកឱកាសទាំងអស់។ រស់នៅឱ្យកាន់តែប្រាកដនិយមដឹងពីរបៀបគ្រប់គ្រងជម្លោះជាមួយអ្នកដែលនៅជុំវិញអ្នក ទោះបីអ្នកត្រូវគេវាយប្រហារ និងសើចចំអកក៏ដោយ មានតែពេលនោះទេដែលអ្នកអាចខិតទៅជិតគោលដៅរបស់អ្នក។
9. កៅអីទី 9
ផ្តោតការយកចិត្តទុកដាក់ និងរក្សាភាពស្ងប់ស្ងាត់របស់អ្នក មិនចូលចិត្តពាក់កណ្តាលដួងចិត្ត។ ប្រសិនបើអ្នកកំពុងធ្វើការជាមួយមនុស្សដែលស្ទាក់ស្ទើរ ឬអៀនខ្មាស អ្នកគួរតែរកមិត្តភក្តិថ្មី ឬសហការី ហើយរក្សាការគ្រប់គ្រងទាំងស្រុង។ វិធីសាស្រ្តដ៏ក្លាហានត្រង់ៗចំពោះការផ្តល់នូវលទ្ធផលគួរឱ្យកត់សម្គាល់ជាងការទូតជាផ្លូវការ៕
ប្រភព ៖ iOne/Knongsrok