បំពង់ខ្សាច់នៃពេលវេលា វានឹងបង្ហាញពីមេរៀនជីវិតដែលអ្នកបានឆ្លងកាត់មកនេះ ហើយមេរៀនទាំងនោះ វាបានបង្រៀនអ្វីខ្លះដល់អ្នក? តោះ! សាកល្បងធ្វើតេស្ត និងទៅមើលចម្លើយទាំងអស់គ្នា។
1. នាឡិកាខ្សាច់ទី 1
តាំងពីដំណើរនៃជីវិតចាប់ផ្តើម វាហាក់ដូចជាយើងត្រូវរៀន “ចាប់កាន់” ដូចជា កាន់ដៃម្តាយ និងឪពុកកាន់ ប្រដាប់ប្រដាក្មេងលេង កាន់ដៃរបស់មិត្តភក្តិជាដើម។ ប៉ុន្តែនៅពេលដែលលំហូរពេលវេលាកន្លងផុតទៅ យើងក៏បានឃើញថា ជីវិតមិនត្រឹមតែជាការចាប់យក និងកាន់ប៉ុណ្ណោះទេ ថែមទាំងត្រូវចេះអនុញ្ញាតឱ្យវាចាកចេញទៅផងដែរ នៅក្នុងពេលវេលាខ្លះ។
ពិភពនៃមនុស្សពេញវ័យ មានភាពស្មុគស្មាញខ្លាំងណាស់ មិនត្រឹមតែការឈោងចាប់យកអ្វីដែលអ្នកចង់បាននោះទេ ពេលខ្លះវាគ្មានប្រយោជន៍ទេក្នុងការប្រថុយជីវិតរបស់អ្នកដើម្បីតែភាពឈ្នះចាញ់ តាមតែអារម្មណ៍នោះ។ មានរឿងជាច្រើនដែលអ្នកមិនអាចទទួលបាន បើទោះបីជាអ្នកចង់បានក៏ដោយ ក៏នៅទីបំផុត នៅតែមានមនុស្សដែលចូលមក ហើយក៏ចាកចេញទៅវិញដែរ។ ហើយច្រើនឆ្នាំកន្លងទៅនេះ វាក៏បានបង្រៀនអ្នកពីមេរៀននៃភាពក្លាហាន ដើម្បីអាចធ្វើទៅបានមិនត្រូវជាប់ជាប់នឹងអតីតកាល និងសោកស្តាយអ្វីៗគ្រប់យ៉ាងដែលកន្លង និងបាត់បង់ទៅនោះឡើយ។
2. នាឡិកាខ្សាច់ទី 2
ប្រសិនបើអ្នកចង់មានជីវិតដែលអ្នកចង់បាន អ្នកត្រូវតែព្យាយាមឱ្យដល់ទីបំផុត ទោះបីអ្នកហត់នឿយក៏ដោយ ប្រសិនបើអ្នកយល់ពីគោលការណ៍នេះ ជីវិតអ្នកនឹងល្អប្រសើរ។ អ្នកគឺដូចជាមនុស្សជាច្រើន ដែលវិលវល់នៅក្នុងសង្គមផ្សេងទៀត ដែលពួកគេសុបិនចង់មានជីវិតដ៏ប្រណីត និងសម្បូរបែប ដោយសុបិនចង់បាននូវតម្លៃសម្ភារដ៏ប្រណីតដែលមិនអាចទៅដល់ ហើយអ្នកកំពុងព្យាយាមរាល់ថ្ងៃ ដើម្បីគោលដៅនោះ គ្រួសារ និងទំនាក់ទំនងគ្រាន់តែជាកត្តាចម្បងប៉ុណ្ណោះ ដែលសំខាន់បំផុតនៅតែជាយើងម្នាក់ៗ។ នេះពិតជាអ្វីដែលច្រើនឆ្នាំមកនេះ បានបង្រៀនអ្នកនូវមេរៀនក្នុងការតស៊ូព្យាយាម និងការសាទរ។
3. នាឡិកាខ្សាច់ទី 3
យើងម្នាក់ៗត្រូវតែមានតណ្ហា មហិច្ឆតា និងក្តីសុបិនផ្ទាល់ខ្លួន។ អ្នកខ្លះចាប់ផ្តើមបោះបង់ការខកចិត្ត។ មនុស្សខ្លះព្យាយាមដេញតាម ហើយបន្ទាប់មកក៏ត្រូវបន្ថយល្បឿនរបស់ពួកគេ រហូតដល់ពួកគេត្រូវបានឈប់ទាំងស្រុង។ ក៏មានមនុស្សដែលមិនលះបង់ក្តីសុបិនរបស់ពួកគេឡើយ រហូតដល់ពេលចុងក្រោយនៃជីវិតរបស់ពួកគេ។ ដូច្នេះ សម្រាប់អ្នក គឺជាប្រភេទទីបី។
ការតស៊ូ និងភាពរីករាយ គឺជារឿងល្អមួយ ប៉ុន្តែយើងមិនអាចបដិសេធរឿងមួយបានទេ នោះគឺជីវិតមិនដូចជារឿងនិទានទេ ពីព្រោះវាពោរពេញទៅដោយការលំបាកជាច្រើន ដែលត្រូវឆ្លងកាត់មិនចេះចប់ មិនចេះហើយ។ ទោះយ៉ាងណា សូមកោតសរសើរស្មារតីដែកថែបរបស់អ្នក ទោះបីជាច្រើនឆ្នាំមកហើយមិនបានបង្រៀនមេរៀនអ្វីក៏ដោយ វានៅតែចងចាំរាល់ជំហានរបស់អ្នកនៅលើផ្លូវនៃជីវិត។
4. នាឡិកាខ្សាច់ទី 4
ច្រើនឆ្នាំមកនេះ អ្ន្កកត្រូវបានគេធ្វើឱ្យជ្រុងមុតស្រួចនៃបុគ្គលិកលក្ខណៈរបស់អ្នក រួមទាំងភាពសាមញ្ញ និងឯកឯង។ អ្នកលែងជឿលើរឿងនិទាន ឬទ្រឹស្តីដូចកាលពីមុនទៀតហើយ សម្រាប់អ្នកសព្វថ្ងៃនេះ ច្បាប់សង្គមគឺជាគោលការណ៍ដែលប្រាកដនិយមបំផុត។ ចាប់តាំងពីដឹងរឿងនេះមក អ្នកចាប់ផ្តើមរៀនលាក់ខ្លួន និងក្លែងខ្លួនអ្នកគ្រាន់តែហ៊ានបង្ហាញអារម្មណ៍ពិតរបស់អ្នកនៅចំពោះមុខមនុស្សជិតស្និទ្ធ ឬពេលនៅម្នាក់ឯងតែប៉ុណ្ណោះ។ អ្នកយល់ថា ដើម្បីអាចសម្របខ្លួនទៅនឹងសង្គម វាជារឿងត្រឹមត្រូវដែលត្រូវប្រើហេតុផលច្រើនជាងអារម្មណ៍៕
ប្រភព ៖ iOne/Knongsrok