មនុស្សស្រីតែងរើសដៃគូជីវិតណាស់ តែមនុស្សប្រុសខ្លះ គាត់ក៏រើសដៃគូជីវិតណាស់ដែរ ព្រោះតែគាត់ល្អ គាត់ក៏ចង់បានប្រពន្ធល្អដូចគ្នា

ការជ្រើសគូជីវិត មិនថាស្រី មិនថាប្រុសទេ គឺមានជម្រើសដូចគ្នា មនុស្សស្រីរើសមនុស្សប្រុស ចំណែកមនុស្សប្រុសខ្លះ​ គាត់ក៏រើសមនុស្សស្រីដែរ ព្រោះជាធម្មតា មនុស្សល្អៗ រមែងខ្លាចរអា ក្នុងការជ្រើសគូជីវិត មិនមែនតែមនុស្សស្រីទេដែលល្អ មនុស្សប្រុសល្អ គាត់ក៏ត្រូវការជ្រើសគូជីវិត រើសកូនប្រសារស្រីល្អៗ ចូលទៅក្នុងគ្រួសារគាត់ដូចគ្នា។ ដូចនេះ បុរសល្អៗទាំងឡាយ គួរជ្រើសរើសនារីធម្មតាម្នាក់បានហើយ ៖

- មិនបាច់ស្អាតពេកទេ ព្រោះអាចនាំរឿងច្រើនចូលគ្រួសារអ្នក

- មិនបាច់ឆើតឆាយពេកទេ ព្រោះអាចនាំគ្រោះថ្នាក់ដល់អ្នក

- មិនបាច់ឆ្លាតពេកទេ ព្រោះអាចក្លាយជាសត្រូវរបស់អ្នក

- មិនបាច់មានពេកទេ ព្រោះអាចក្លាយជាការប្រមាថដល់បងប្អូនអ្នក

- មិនបាច់ល្អពេកទេ ព្រោះអាចក្លាយជាអ្នកទោសរបស់នាង

- មិនបាច់អស្ចារ្យពេកទេ ព្រោះអាចក្លាយជាអង្គរក្សរបស់នាង។

56513042_2378665919030891_4223224888137089024_n

56541884_2378665752364241_938230993016324096_n