ការមានភាពជឿជាក់ ការមានមហិច្ឆតា និងការឆ្ពោះទៅរកក្តីសុបិន្តរបស់ខ្លួន “Go For It” ទាំងអស់នេះគឺជាបុគ្គលិកលក្ខណៈទូទៅដែលយុវជនជំនាន់ថ្មី (Gen Z) មាន។
ជូនចំពោះយុវជនជំនាន់ថ្មី (Gen Z) មានរឿងអស្ចារ្យជាច្រើនដែលកំពុងរង់ចាំអ្នក! Gen Z ទាំងអស់គ្នា នេះហើយជា “សញ្ញាពីចក្រវាឡ” ជម្រុញអ្នក និងឆ្ពោះទៅរកក្តីសុបិន្ត “Go For It”!
មិនថាវាជាចំណង់ចំណូលចិត្តរបស់អ្នក ក្តីស្រមៃរបស់អ្នក ឬមហិច្ឆតារបស់អ្នកនោះទេ អ្នកត្រូវបានលើកទឹកចិត្តឱ្យឆ្ពោះទៅរកក្តីសុបិន្ត ដោយមានជំនួយពីភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ដែលជាភេសជ្ជៈជំនួយស្មារតី ពីក្រុមហ៊ុន កូកា-កូឡា។
ជាមួយនឹងកាហ្វេអ៊ីន វីតាមីន B3 និងស័ង្កសី សម្រាប់ជំនួយរាងកាយ និងជួយឱ្យស្រស់ស្រាយភ្លាមៗតែម្តង។ ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” អាចផ្តល់ឱ្យអ្នកនូវអារម្មណ៍ដ៏ស្រស់ស្រាយ ទោះបីក្នុងពេលវេលាដែលស្មុគស្មាញប្រចាំថ្ងៃក៏ដោយ។ រសជាតិដ៏ឈ្ងុយឆ្ងាញ់ និងស្រស់ស្រាយរបស់វា ជាមួយនឹងពពុះដ៏ល្អឥតខ្ចោះ អាចបំពេញជាតិទឹកដល់រាងកាយរបស់អ្នក បំបាត់ការស្រេកទឹក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងសាកថាមពលឡើងវិញយ៉ាងឆាប់រហ័ស។
ភេសជ្ជៈនេះមានពីររសជាតិ គឺរសជាតិផ្លែឈើ និងរសជាតិផ្លែប៊ឺរី ដែលឥឡូវមានលក់នៅទូទាំងប្រទេស ក្នុងទម្រង់ជាកំប៉ុង។
លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន កូកា-កូឡា ប្រចាំប្រទេសកម្ពុជា និងវៀតណាម បានចែករំលែកថា៖ “ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មភេសជ្ជៈ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតឥតឈប់ឈរសម្រាប់យុវជនជំនាន់ក្រោយ ជាជំនាន់ដែលពោរពេញដោយថាមពល ភាពរស់រវើក និងមហិច្ឆតាខ្ពស់។ ថាំស៍ អាប់ ឆាច ពង្រឹងទស្សនៈវិស័យរបស់ម៉ាកផលិតផលនេះ តាមរយៈការផ្តល់នូវការជំរុញថ្មីដល់យុវវ័យដែលមានភាពច្នៃប្រឌិត ផ្តល់ថាមពលស្រស់ស្រាយ និងអារម្មណ៍រំភើប ជារៀងរាល់ថ្ងៃ និងគ្រប់កម្មវិធី។ ការនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីបង្កើនការបោះជំហានទៅមុខ និងពាំនាំនូវបទពិសោធន៍កាន់តែអស្ចារ្យមកឱ្យអតិថិជន ព្រមទាំងពង្រីកវិសាលភាពនៃប្រភេទផលិតផលរបស់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ឲ្យអភិវឌ្ឍឈានឡើង ថែមមួយកម្រិតទៀត”។
មុននឹងធ្វើការសម្ពោធនៅក្នុងប្រទេសកម្ពុជានៅដើមខែសីហានេះ ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ត្រូវបានស្វាគមន៍យ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ហើយថ្មីៗនេះទៀត គឺនៅប្រទេសវៀតណាម។ ផលិតផលថ្មីនេះគឺជាម៉ាកផលិតផលពិភពលោកមួយរបស់ កូកា-កូឡា ដែលមានអាយុកាល ៤៥ឆ្នាំមកហើយ។