ទាយលេខស្បែកជើង ដើម្បីដឹងថាបំណងប្រាថា្នអ្នកបានសម្រេច ឬ អត់?

ជាទូទៅ ប្រសិនបើអ្នកចង់ឲ្យបំណងប្រាថ្នាអ្វីមួយឲ្យបានសម្រេចគឺអ្នកត្រូវតែខំឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានវា។ ប៉ុន្តែដោយសារតែវាជាអនាគតកាល ដូច្នេះអ្នកមិនអាចដឹងនោះទេ ថាអ្នកអាចធ្វើវាបានឬអត់? តែប្រសិនបើអ្នកចង់ដឹងពីជោគវាសនាទៅថ្ងៃមុខ សូមរើសស្បែកជើងមួយគូរក្នុងចំណោមស្បែកជើងខាងក្រោម ដើម្បីដឹងថាបំណងប្រាថ្នាទៅថ្ងៃមុខបានសម្រេចដែររឺទេ?

1

១. ចម្លើយ A

បំណងប្រាថ្នាថ្មីៗរបស់អ្នកត្រូវបានសម្រេចបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ប៉ុន្តែចម្លើយនេះក៏មិនអាក្រក់សម្រាប់អ្នកដែរ។ អ្នកកំពុងបោះជំហានជាច្រើនក្នុងទិសដៅត្រឹមត្រូវទាំងការងារ និងជីវិត ដូច្នេះត្រូវជឿជាក់ថាអ្នកនឹងអាចទៅដល់គោលដៅដែលអ្នកកំណត់បាន។ ជាឧទាហរណ៍ អ្វីដែលអ្នកចង់បានគឺលុយ វាច្បាស់ជាលេចចេញជារូបរាង ប៉ុន្តែអ្នកត្រូវតែខំព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានវា។

2

២. ចម្លើយ B

អ្នកមិនមែនជាមនុស្សសំណាងទេ សូ ទោះបីជាអ្នកតែងតែខិតខំខ្លាំងជាងអ្នកដទៃក៏ដោយ។ អ្នកក៏អាចនឹងមានអារម្មណ៍បាក់ទឹកចិត្ត មិនថានៅកន្លែងធ្វើការ ឬ កន្លែងរកស៊ី ដូច្នេះហើយអ្នកខ្លាចថាអ្វីដែលអ្នកប្រាថ្នាមិនអាចសម្រេចបាន។

3

៣. ចម្លើយ C

បំណងប្រាថ្នារបស់អ្នកតែងតែក្លាយជាការពិត ទោះបីជាលើសពីការរំពឹងទុកក៏ដោយ។ អាចនិយាយបានថា អ្នកមានសំណាងខ្លាំងណាស់។ ប៉ុន្តែអ្នកក៏ជាមនុស្សតស៊ូខ្លាំង មានការតាំងចិត្តខ្ពស់ ខំប្រឹងព្យាយាមទាំងយប់ទាំងថ្ងៃដើម្បីធ្វើឱ្យខ្លួនអ្នកកាន់តែល្អឥតខ្ចោះ។ ហេតុនេះមិនថាលុយ ឬ ស្នេហាទេ ជឿថាអ្វីដែលពេញចិត្តបំផុត អ្នកនឹងអាចសម្រេចវាបានជាក់ជាមិនខាន។

4

៤. ចម្លើយ D

ប្រហែលជាដោយសារអ្នកខ្លួនឯងពោរពេញដោយក្តីប្រាថ្នាច្រើនពេក ដូច្នេបំណងប្រាថ្នាអ្នកខ្លះអាចនឹងបានសម្រេច ហើយខ្លះទៀតអាចនឹងមិនទាន់បានសម្រេចនៅឡើយទេ។ តែទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ឲ្យក្តីស្រម៉ៃទាំងអស់ក្លាយជាការពិត សូមអ្នកព្យាយាមប្រឹងប្រែងជាងនេះទៀត ព្រោះវាអាចនឹងកើតឡើងក៏ថាបាន៕

5

ប្រភព ៖ បរទេស