ចង់ដឹងពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់អ្នក សូមរើសយករូបមួយខាងក្រោម

មនុស្សម្នាក់ៗតែងតែមានភាពខ្លាំង និងភាពខ្សោយរៀងខ្លួន តែគ្រាន់តែពេលខ្លះពួកគេរកវាមិនឃើញតែប៉ុណ្ណោះ ជួនកាលពួកគេមិនទាំងដឹងថាខ្លួនមានចំណុចខ្លាំងនៅត្រង់ណាថែមទៀតផង។ ដូច្នេះសូមរើសយករូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោម ដើម្បីអាចដឹងពីភាពខ្លាំងរបស់ខ្លួន!

1

១.រូប A

ចំណុចខ្លាំង៖ អ្នកជាមនុស្សពូកែសម្របខ្លួនខ្លាំង ពូកែក្នុងការស្វែងរកឱកាសថ្មីក្នុងជីវិតរបស់អ្នក។ អ្នកដឹងពីរបៀបគ្រប់គ្រងតម្រូវការផ្ទាល់ខ្លួន មិនអនុញ្ញាតឱ្យអ្នកដទៃបោកបាននោះឡើយ។ លើសពីនេះ អ្នកក៏ឆ្លាត និងម៉តចត់ផងដែរ។អ្នកស្អប់ការឈ្លោះជាមួយអ្នកដទៃ អ្នកគ្រាន់តែចង់ធ្វើអ្វីដែលអ្នកចូលចិត្តដោយសន្តិវិធីប៉ុណ្ណោះ។ ហើយបុគ្គលដែលមានគំនិតគិតវិជ្ជមានដូចអ្នកនឹងទទួលបានជោគជ័យក្នុងអាជីព និងក្នុងជីវិតផងដែរ។

ចំណុចខ្សោយ៖ ថ្វីត្បិតតែមានទេពកោសល្យ និងប៉ិនប្រសប់មែន ប៉ុន្តែអ្នកជាមនុស្សឆាប់ចាញ់បោកពាក្យលួងលោម និងងប់ងល់ក្នុងរឿងស្នេហា។

2

២.រូប B

ចំណុចខ្លាំងអ្នកមានភាពសកម្មក្នុងការច្នៃប្រឌិត អ្នកស្រឡាញ់ធម្មជាតិ គោរពសិទ្ធិឯកជន និងសិទ្ធិបុគ្គលរបស់អ្នកដទៃ។ អ្នកជាមនុស្សមានហេតុផល ឆ្លាតវៃ និងមានទេពកោសល្យពីកំណើតដ៏អស្ចារ្យ។

ចំណុចខ្សោយ៖ អ្នកមិនមែនជាមនុស្សងាយចូលចុះក្នុងសង្គម ឬ ពូកែខាងទំនាក់ទំនងទេ។ អ្នកគ្រាន់តែចង់មានមិត្តភក្តិតិចតួច និង ស្មោះត្រង់ចំពោះអ្នកប៉ុណ្ណោះ។ អ្នកក៏មានភាពស្និទ្ធស្នាលជាមួយគ្រួសាររបស់អ្នកដែរ ព្រោះចំពោះអ្នក ពួកគេមានសារៈសំខាន់ខ្លាំងណាស់។

3

៣.រូប C

ចំណុចខ្លាំង៖ អ្នកគឺជាមនុស្សម្នាក់ដែលអាចរស់ និងស្លាប់ដើម្បីស្នេហា។ ប្រសិនបើអ្នកបានស្រឡាញ់នរណាម្នាក់ អ្នកនឹងតាមបុគ្គលនោះដល់ទីបញ្ចប់ និងមិនងាយក្នុងការបោះបង់ទេ។ សម្រាប់អ្នកស្នេហាគឺជារឿងងប់ងល់ និងកក់ក្តៅបំផុត។ក្រៅពីនេះអ្នកក៏ជាមនុស្សម្នាក់ដែលមិនសោកស្តាយចំពោះអ្វីដែលអ្នកមិនបានធ្វើផងដែរ៕

ចំណុចខ្សោយ៖ ប្រសិនបើអ្នកស្រឡាញ់អ្វីខ្លាំង អ្នកនឹងលះបង់ពេលវេលាទាំងអស់សម្រាប់តែរឿងនោះមួយគត់។

4

៤.រូប D

ចំណុចខ្លាំង៖ អ្នកជាមនុស្សដែលមានការយល់ដឹងជ្រៅជ្រះ អាចទស្សន៍ទាយពីគំនិតអ្នកដទៃ ព្រមទាំងយល់ពីការឈឺចាប់របស់ខ្លួន។ អ្នកជាមនុស្សស្លូតបូត និងចេះយល់ចិត្តមនុស្សជុំវិញខ្លួន។ អ្នកដឹងពីរបៀបផ្គាប់ចិត្តមនុស្ស ប៉ុន្តែសូមកុំនិយាយស្តីពន្លើសពេកអី។

ចំណុចខ្សោយ៖ អ្នកជាមនុស្សហ៊ានស្រលាញ់ ហ៊ានស្អប់ រស់នៅដោយសេរី មិនខ្វល់ពីគំនិតអ្នកដទៃមកលើអ្នក៕

5

ប្រភព ៖ បរទេស