រើសភេសជ្ជៈដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកជាមនុស្សបែបណា

ជឿអត់ថាគ្រាន់តែទស្សន៍ទាយពីភេសជ្ជៈដែលអ្នកទាំងអស់គ្នាចូលចិត្ត ក្នុងចំណោមភេសជ្ជៈខាងក្រោមនេះ យើងអាចដឹងថាអ្នកជាមនុស្សមានចរិត និងបុគ្គលិកលក្ខណៈបែបណា! តោះជឿ មិនជឿសូមអានអត្ថបទបកស្រាយខាងក្រោមនេះ៖

1

១.រូបតែបៃតង

បេះដូងរបស់អ្នកពោរពេញដោយថាមពល និងសុទិដ្ឋិនិយម។ អ្នកមានផ្លូវចិត្តក្មេងណាស់ និងតែងតែសម្លឹងមើលពិភពលោកដោយកែវភ្នែកសាមញ្ញ។ អ្នកចូលចិត្តរឿងដែលកើតឡើងដោយធម្មជាតិ ហើយអ្នកកម្រនឹងធ្វើឲ្យអ្នកណាខឹងណាស់។ អ្នកមិនមានកំហឹង ឬ ការខឹងសម្បារក្នុងខ្លួនទេ ចូលចិត្តអបអរសាទរអ្នកដទៃ និងតែងតែមានភាពយុត្តិធម៌ជាមួយអ្នករាល់គ្នា។

2

២.កាហ្វេ

បេះដូងរបស់អ្នកពោរពេញទៅដោយការព្រួយបារម្ភ យកចិត្តទុកដាក់ និងគិតច្រើន។ អ្នកមានចរិតប្រែប្រួលឆាប់រហ័ស និងមានបុគ្គលិកលក្ខណៈចម្រុះ។ អ្នកចេះសម្តែងនៅចំពោះមុខអ្នកដទៃដ៏ល្អឥតខ្ចោះ។ អ្នកហាក់មានចិត្តសប្បុរស ចិត្តទូលាយ និងចេះរួសរាយរាក់ទាក់ ប៉ុន្តែនិយាយដោយស្មោះត្រង់ អ្នកជាមនុស្សអាត្មានិយមណាស់ ខ្លាចការបាត់បង់ និងមិនចង់រងទុក្ខទេ។ ដូច្នេះហើយ អ្នកតែងតែគិតច្រើនដង ខ្វល់ខ្វាយពីខ្លួនឯង ហើយតែងតែគិតគូរពីវិធីដើម្បីទទួលបានផលប្រយោជន៍។

3

៣.ទឹកទទឹម

ចិត្តរបស់អ្នកពោរពេញទៅដោយភាពខ្ជាប់ខ្ជួន និងភាពក្លាហាន។ អ្នកប្រហែលជាធំឡើងនៅក្នុងគ្រួសារដែលមានជម្លោះ ឬការលំបាកជាច្រើន។ ដោយសារតែកុមារភាពនេះហើយ ដែលធ្វើឱ្យអ្នកកាន់តែរឹងមាំ និងឯករាជ្យជាងអ្នកដទៃ។ ហើយអ្នកប្រហែលជាគ្មានសំណាងក្នុងរឿងស្នេហា និងទំនាក់ទំនងផ្ទាល់ខ្លួននោះទេ។ អ្នកចូលចិត្តនៅម្នាក់ឯង ជាជាងបង្កើតមិត្តភ័ក្តិ ឬ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ព្រោះខ្លាចការឈឺចាប់។

4

៤.ទឹកក្រូច

បេះដូងរបស់អ្នកពោរពេញដោយភាពឯកា ហើយដោយសារតែអ្នកខ្លាចការនៅម្នាក់ឯង អ្នកត្រូវតោងជាប់នឹងទំនាក់ទំនងសង្គម។ ចិត្តខាងក្នុងរបស់អ្នកគឺខ្សោយណាស់ ទន់ជ្រាយណាស់ និងតែងតែចង់បានស្នេហា ឬ ការស្រឡាញ់ពីអ្នកដទៃ។ ប៉ុន្តែគួរឲ្យស្តាយណាស់ អ្នកនៅតែមិនបានរកឃើញភាពកក់ក្តៅនៃស្នេហានៅឡើយទេ៕

5

ប្រភព ៖ បរទេស