សញ្ញាអាក្រក់ទាំង ៣ ដែលបង្ហាញថាស្នេហារបស់អ្នកមិនគង់វង្សនោះទេ

ក្នុងទំនាក់ទំនងស្នេហា ពេលខ្លះអ្នកអាចនឹងដើរដល់ចំណុចមួយដែលជោគជ័យ តែពេលខ្លះក៏មានការបែកបាក់គ្នាផងដែរ ជាពិសេសនៅពេលដែលស្នេហារបស់អ្នកមានសញ្ញាអាក្រក់ទាំង ៣ ដូចខាងក្រោមនេះ!

1

១.កាន់តែឃ្លាតឆ្ងាយពីគ្នា

នៅពេលដែលអ្នកឃ្លាតឆ្ងាយពីដៃគូ នោះវាអាចមានគ្រោះថ្នាក់ដល់ទំនាក់ទំនងស្នេហាខ្លាំងណាស់ ព្រោះវាអាចឈានចូលដល់ដំណាក់កាល មិននិយាយ ឬទាក់ទងជាមួយគ្នាទៀតក៏មាន។ ម្យ៉ាងទៀត កាលដែលនៅឆ្ងាយពីគ្នាក៏អាចមានន័យថា ដៃគូររបស់អ្នកកំពុងស្វែងរកទំនាក់ទំនងក៏ថាបាន។

2

២.មិនចំណាយពេលទំនេរជាមួយគ្នា

ជាធម្មតាមនុស្សស្រឡាញ់គ្នាគឺតែងតែព្យាយាមរកពេលទំនេរស្កាត់ជួបគ្នា ដើម្បីបង្កើនភាពជិតស្និទ្ធទៅវិញទៅមក។ ដូច្នេះហើយ ប្រសិនបើឃើញថា ដៃគូររបស់អ្នក សុខចិត្តចំណាយពេលជាមួយអ្នកផ្សេងជាជាងចំណាយពេលទំនេរជាមួយអ្នក នោះបានន័យថាអារម្មណ៍គេគឺលែងដូចមុនហើយ។

3

៣.អ្នកមានអារម្មណ៍ថាគេលាក់រឿងអ្វីមួយ

ជាធម្មតានៅពេលដែលដៃគូរយើងតែងតែចែករំលែកបញ្ហាគ្រប់រឿងជាមួយយើង តែនៅខុសៗគេបែរជាលែងនិយាយស្តី ឬ ឈប់ចែករំលែករឿងអ្វីជាមួយអ្នកទៀត នោះវានឹងធ្វើឲ្យអ្នកចាប់ផ្តើមមានអារម្មណ៍ថាគេមានរឿងអ្វីមួយលាក់បាំង ដែលជាហេតុធ្វើឲ្យស្នេហារវាងអ្នកទាំងពីរកាន់តែឆ្ងាយពីគ្នា ឬ លែងមានជំនឿចិត្តលើគ្នាជាដើម៕

4

ប្រភព ៖ បរទេស