វិថីសុភមង្គល តើយកប្រពន្ធមកដើម្បីអ្វី?

អត្ថបទអ្នកលេង Facebook ៖ “តើយកប្រពន្ធមកដើម្បីអ្វី? គ្រួសារមួយមានភាពចុះសំរុងនឹងគ្នា គោលជំហររបស់ប្ដីគឺសំខាន់បំផុត!!! ម្ដាយខ្ញុំគឺជានារីជនបទដែលបានទទួលការសិក្សាដែរ បើនិយាយពីររូបរាង គឺមិនអាចចាត់ទុកថានារីស្អាតទេ។ ចឹងហើយប្អូនស្រីបង្កើតរបស់ប៉ាខ្ញុំតែងនិយាយចាក់រុកដាក់ត្រចៀកយាយរបស់ខ្ញុំថា “មើលទៅបងថ្លៃមានរូបរាងទាប ទន់ខ្សោយប្រហែលមិនអាចកើតកូនបានទេមើលទៅ!”។

ពេលប៉ាខ្ញុំស្ដាប់ឮហើយខឹងណាស់តបវិញថា ” ខ្ញុំស្រលាញ់រូបរាងនាងបែបនឹងទើបសមជាអ្នករៀនសូត្រ អ្នកដៃជើងធំបានតែធ្វើការងារធ្ងន់ដូចឯងហ្នឹង!”។ ប៉ាខ្ញុំគឺជាមន្ត្រីរាជការក្នុងភូមិ យាយខ្ញុំគិតថាម្ដាយខ្ញុំបានការជាមួយកូនគាត់គឺសំណាងធ្លាក់ពីលើមេឃហើយ ចឹងម្ដាយខ្ញុំត្រូវធ្វើគោធ្វើសេះ គឺជារឿងសមហេតុផលណាស់។

ដូច្នេះហើយមានថ្ងៃមួយ ប៉ាខ្ញុំមកដល់ផ្ទះទាំងស្រវឹងស្រែកឡូឡានិយាយថា ” មួយជីវិតខ្ញុំនេះបាននាងមកធ្វើជាប្រពន្ធរបស់ខ្ញុំ គឺជាសំណាងខ្ញុំណាស់ កាលឆ្នាំណោះអ្នកតាមនាងមានច្រើនគរគោក មានឋានៈធំមានលុយច្រើនជាងខ្ញុំទៀត តែនាងបែរជាជ្រើសរើសមកតាមខ្ញុំវិញ។

944896_1713989108815776_8598396976786722600_n

ខ្ញុំសន្យាថាក្រៅពីម្តាយចេញ អ្នកណាក៏មិនអាចធ្វើឲ្យនាងខូចចិត្តបានដែរ ខ្ញុំនឹងការពារនាងទោះត្រូវដាច់ក្បាលក៏ដោយ។” អ្នកក្នុងផ្ទះបើកភ្នែកធំមើលមុខគ្នា ទោះជាយាយខ្ញុំត្រូវបានលើកលែងចេញ តែសួរថា គាត់នៅហ៊ានទៀតអត់??? តាមពិតយប់នោះប៉ាខ្ញុំមិនបានស្រវឹងទេ។

ចាប់ពីពេលនោះមក គ្រួសារខ្ញុំមិនដែលឮមាត់កអីទេ រស់នៅចុះសំរុងគ្នាធម្មតា ជាច្រើនឆ្នាំមកនេះ គ្រួសារទាំងមូលចេះយកយល់គ្នា ចិត្តតែ១ ប៉ាខ្ញុំគឺមិនអនុញ្ញាតឲ្យអ្នកក្រៅមកថាបំពានលើគ្រួសារនេះដាច់ខាត។ ប៉ាខ្ញុំជាកូនកត្តញ្ញូមើលថែម្ដាយមិនឲ្យខ្វះចន្លោះ តែគាត់មិនចាត់ទុកសម្ដីម្ដាយជារាជបញ្ជាដាច់ខាត គាត់បញ្ជាក់ច្បាស់ថា “មនុស្សចាស់វង្វេង អ៊ីចឹងឲ្យគាត់វង្វេងតាមដែរមែន??? “។

គោលជំហររបស់ប្តីពិតជាសំខាន់ណាស់ បើគាត់ចង់ដោះស្រាយបញ្ហា គឺគ្មានបញ្ហាណាដែលមិនអាចដោះស្រាយបានឡើយ! ការចាត់ទុកប្រពន្ធជាមនុស្សសំខាន់ ទើបអ្នកដទៃគេគោរពនាងដែរ។

Cambodian Weddings And Traditional Marriage Customs

ប៉ារបស់ខ្ញុំមានចិត្តទូលាយតែងបំពេញបំណងញាតិសន្តាន គាត់មិនផឹកស្រាមិនជក់បារី រស់នៅសន្សំសំចៃ តែឲ្យកូនៗបានរៀនខ្ពស់ បង្រៀនកូនឲ្យចេះជួយអាសាអ្នកដទៃ។ មីងខ្ញុំតែងរអ៊ូថា គ្រាន់អាវធំម្ដាយខ្ញុំមួយអាចទ្រទ្រង់ជីវភាពគ្រួសារនេះបានរាប់ខែ។ តែប៉ាខ្ញុំយល់ថា ម្ដាយទិញអាវនេះមិនមានបញ្ហាអីផង គាត់តបថា “ឯងមានស៊ីមានចាយ ថ្លៃសាលាកូនក៏ខ្ញុំអ្នកចេញឲ្យទៀត ឯងនៅទើសបងថ្លៃឯងស្លៀកពាក់អីដែរ?”។

ក្នុងភូមិខ្ញុំគឺពីបុរាណមកគឺ ប្រុសថ្លៃស្រីថោក មិនឲ្យតម្លៃស្ត្រីទេ មនុស្សស្រីមិនអាចញ៉ាំអាហាររួមតុជាមួយបុរសបានឡើយ។ គឺត្រូវញ៉ាំក្នុងចង្ក្រានបាយ។ តែពេលប៉ានាំម្ដាយខ្ញុំទៅលេងញាតិមិត្ត គាត់ឲ្យម្ដាយខ្ញុំមករួមតុជាមួយ ហើយបើម្ដាយខ្ញុំជាអ្នកធ្វើម្ហូប បើម្ដាយខ្ញុំមិនទាន់មកអង្គុយ អ្នកណាក៏មិនអាចញ៉ាំមុនបានដែរ នេះជាការគោរពសម្រាប់ស្ត្រីមេផ្ទះ។

ដំបូងមីងខ្ញុំមិនសុខចិត្ត ប៉ាខ្ញុំនិយាយថា ”បើឯងចូលចិត្តគោរពប្រពៃណីចាស់ចឹង ឯងទៅញ៉ាំនៅចង្រ្កានបាយទៅ បើអត់ទេអង្គុយឲ្យស្ងៀមហើយញ៉ាំបាយរបស់ឯងតាមសម្រួល”។ ដូច្នេះទំនាស់ម៉ែក្មេកនិងកូនប្រសារ សាច់ថ្លៃអីគឺមកពីទម្លាប់មនុស្សទេ បើគាត់អាចធ្វើជាកូនគេជាប្តីគេជាបងគេបានល្អ រឿងសំខាន់អ្វីក៏មិនអាចកើតឡើងដែរ។

Images

មុខមាត់គឺខ្លួនឯងខំប្រឹងមក មិនមែនត្រូវការមនុស្សស្រីឲ្យទេ។ បុរសមួយចំនួនប្រាប់ប្រពន្ធថា ” ពេលនៅមុខអ្នកផ្ទះ អ្នកដទៃអូនត្រូវស្តាប់បង បងថាឆ្វេងៗស្តាំៗ រហ័សរហួនការងារ ដើម្បីកុំឲ្យបងបាក់មុខ”។ ប៉ាខ្ញុំមើលងាយមនុស្សបែបហ្នឹងណាស់ មុខមាត់មនុស្សប្រុស គឺនៅក្រៅខំធ្វើការរកលុយ កុំមកផ្ទះរកមាត់អី ធ្វើបាបប្រពន្ធមុខគេឯង អាហ្នឹងមានមុខមាត់ស្អី!។” ប៉ាខ្ញុំគិតថា ការមិនផ្តល់កិត្តិយសឲ្យប្រពន្ធ គឺជាការមិនផ្ដល់កិត្តិយសឲ្យខ្លួនឯងដូចគ្នា។

ស្រីភាគច្រើនតែងរអ៊ូថា បងប្អូនសាច់ថ្លៃ មិត្តភ័ក្ដិប្តីមើលងាយមិនគោរពខ្លួន នោះគឺមកពីប្តីយើងមិនគោរពយើងបានជាអ្នកដទៃហ៊ានជាន់ឈ្លីយើងបាន។ តើយកប្រពន្ធមកធ្វើអ្វី??? ប្រពន្ធមិនមែនយកមកធ្វើជាទាសី ធ្វើជាអ្នកទោសទេប្រពន្ធគឺយកមកដើម្បីស្រឡាញ់៕

Knot Tying In Khmer Cambodia Wedding Ceremony

បកប្រែពីអត្ថបទភាសាចិន ដោយ៖ សុខ គឹមទៀវ