តារានាំសំណាងចូលផ្ទះ! គ្រួសារណាមានកូនស្រីឆ្នាំទាំង ៣ នេះ ចម្រុងចម្រើនតកូនតចៅ

មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាមនុស្សដែលមានបុណ្យវាសនាខ្ពស់ កើតមកនាំយកលាភសំណាងតាមមកជាមួយ និងមានទេវតាជួយថែរក្សា ការពារ ដូច្នេះហើយ ក្នុងផ្ទះណាដែលមានកូនស្រីកើតឆ្នាំទាំង ៣ នេះ នឹងមានតែភាពរុងរឿង ចម្រុងចម្រើនតដល់កូនចៅគ្រប់ជំនាន់។

Cover Copy

១. ឆ្នាំកុរ

តាមហោរាសាស្ត្របានឱ្យដឹងថា​ អ្នកដែលកើតក្នុងឆ្នាំជ្រូកជាមនុស្សឆ្លាត កំប្លែង និងគួរឱ្យស្រលាញ់។ មិន​ថា​ចំណុច​ណា​ដែល​ពួកគេ​ចាប់​ផ្ដើម​នោះ​ទេ ពួកគេ​អាច​ព្យាយាម​ដោយ​ស្ងៀមស្ងាត់ ក្រោក​ឡើង និង​ក្លាយ​ជា​អ្នក​មាន​បាន​យ៉ាង​ឆាប់​រហ័ស។ អ្នកដែលកើតក្នុងឆ្នាំជ្រូកជាមនុស្សដឹងពីរបៀបធ្វើឱ្យជីវិតរបស់ពួកគេមានតុល្យភាព ហើយនឹងប្រឹងប្រែងដោយស្ងៀមស្ងាត់ដោយមិនត្អូញត្អែរ ក៏មិនខ្វល់ពីសម្ដីរបស់អ្នកដទៃដែរ។

លើសពីនេះពួកគេមិនត្រឹមតែទទួលបានជោគជ័យយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងចែកចាយសុភមង្គល និងបង្កើនសំណាងដល់គ្រួសារទាំងមូលទៀតផង។ ចំពោះ​អ្នក​កើត​ឆ្នាំ​ជ្រូក បើ​ជា​ស្រី​នឹង​ក្លាយ​ជា​ស្ត្រីអ្នក​មានស្ដុកស្ដម្ភ បើ​ប្រុស​ងាយ​មាន​ឋានៈ​ខ្ពង់ខ្ពស់​។ ក្រោយពេលរៀបការ ឱ្យតែអ្នកកើតឆ្នាំជ្រូក និងដៃគូប្រឹងប្រែងធ្វើការជាមួយគ្នា នោះនឹងមានជីវិតដ៏សុខសាន្ត គួរឱ្យសរសើរ។

19ee2b85240fab824f130931b2941846

២. ឆ្នាំមមី

យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ អ្នកដែលកើតក្នុងឆ្នាំមមី មានភាពជឿជាក់ និងមានភាពម៉ត់ចត់ខ្លាំងគ្រប់កិច្ចការតូចធំ។ ពួកគេតែងតែមានភាពសុទិដ្ឋិនិយមក្នុងការប្រឈមមុខនឹងជីវិត។ នៅក្នុងក្រសែភ្នែករបស់មនុស្សឆ្នាំសេះ តែងតែមានផ្លូវជាច្រើនដើម្បីទៅដល់គោលដៅ។ ពួកគេតែងតែស្វែងរកវិធីថ្មីៗ ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ដោយជួយពួកគេទៅដល់គោលដៅរបស់ពួកគេបានលឿនជាងមុន។

កាលណា​ជីវិត​មាន​ក្តី​សង្ឃឹម​ច្រើន អ្នក​កើត​ឆ្នាំ​សេះ អាច​រក​ទិសដៅ​ថ្មី​សម្រាប់​ខ្លួន​ឯង ឈាន​ទៅ​មុខ​ការងារ​កាន់តែ​ប្រសើរ​។ ចាប់ពីអាយុ ៣០ ឡើងទៅ អ្នកដែលកើតឆ្នាំមមី ប្រមូលទ្រព្យសម្បត្តិបានកាន់តែច្រើន ការងារប្រព្រឹត្តទៅដោយរលូន ជីវិតកាន់តែមានសុភមង្គល និងរីករាយ។

B89fe1aedc7ed770abc60a68e253f050

៣. ឆ្នាំរកា

យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំរកា គឺជាមនុស្សសាមញ្ញ និងសុទិដ្ឋិនិយមបំផុត។ ពួកគេកំពុងតស៊ូយ៉ាងសកម្មដើម្បីស្វែងរកផ្លូវចេញពីជីវិតដែលលំបាក។ អ្នក​កើត​ឆ្នាំ​រកា តែងតែ​ធ្វើ​ការងារ​យ៉ាង​ក្លៀវក្លា ហើយ​កាន់តែ​ខិត​ចូល​ទៅ​ដល់ នោះ​នឹង​ទទួល​បាន​របស់​ល្អ​ៗ​ច្រើន​។

បន្ទាប់ពីរយៈពេលនៃកិច្ចខិតខំប្រឹងប្រែង មនុស្សទាំងនេះនឹងស្វែងរកគម្រូសមស្រប និងវិធីសាស្ត្រមានប្រសិទ្ធភាព ដើម្បីកែលម្អការអនុវត្តការងារ ជួយឱ្យអាជីពរបស់ពួកគេរីកចម្រើនលឿនជាងមុន។ ម្យ៉ាងវិញទៀត ជីវិតរបស់ពួកគេនឹងមានការផ្លាស់ប្តូរថ្មីៗជាច្រើន។ ដោយ​មាន​ជំនួយ​ពី​មនុស្ស​ខ្ពង់ខ្ពស់ មនុស្សឆ្នាំ​នេះ​នឹងបន្ត​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន​ ជីវិត​ក៏មិន​មាន​សម្ពាធ​ខ្លាំង​ឡើយ៕