នៅរយៈពេល ៥ ថ្ងៃបន្ទាប់ទៀត តើអ្នកនឹងជួបរឿងអ្វី? តាមរយៈការជ្រើសរើសនូវរបស់មួយ ក្នុងចំណោមរបស់ទាំងពីរ យើងនឹងធ្វើការបង្ហាញចម្លើយដល់អ្នកដូចខាងក្រោម៖
របស់ទី ១ - សំបកគុជខ្យង
អ្នកតំណាងឲ្យមនុស្សដ៏ពិសេសបំផុតមួយ ដែលនៅពេលមានរឿងសប្បាយអ្វី ជួបសំណាងអ្វីក៏ចូលចិត្តចែករំលែកទៅកាន់អ្នកដទៃឲ្យបានដឹងលឺ។ យ៉ាងណាការតបស្នងមកវិញ គេមិនបានល្អ ដូចអ្នកល្អដាក់គេទាំងអស់នោះទេ ដោយមនុស្សខ្លះក៏បានផ្ដល់នូវការគិតអវិជ្ជមាន និងនិន្ទាអ្នកទៅវិញ។
ត្រូវចាំថាកុំដោយសារការនិយាយរបស់គេ ឬសកម្មភាពរបស់គេបន្តិចបន្តួចនោះ អាចបំផ្លាញភាពជាខ្លួនឯងរបស់អ្នកឲ្យសោះ។ ជាការពិតអ្នកត្រូវតែមានភាពរឹងមាំឡើង ហើយជឿជាក់លើខ្លួនឯងឲ្យបានច្រើន ព្រោះកំឡុងពេលប៉ុន្មានថ្ងៃបន្ទាប់នេះ អ្នកអាចនឹងជួបមនុស្សប្រភេទហ្នឹងហើយក្នុងជីវិត។
ជាសារណែនាំសូមអ្នកកុំឆាប់ជឿអ្នកដទៃណាម្នាក់ពេក ពោលត្រូវជឿលើខ្លួនឯងឲ្យបានច្រើន ហើយមិនមែនជាអ្នកជិតស្និទ្ធ ឬសាច់ញាតិយើងទេ ក៏កុំសូវបើកចំហរឿងខ្លះទៅឲ្យពួកគេបានដឹងពេកអី។
របស់ទី ២ - ផ្កាឈូក
អ្នកប្រៀបដូចជាព្រះអាទិត្យសម្រាប់មនុស្សមួយចំនួន នោះក៏ដោយសារចិត្តសប្បុរសរបស់អ្នកទៅកាន់ពួកគេ។ អ្នកដូចជាព្រះអាទិត្យដែលចិញ្ចាចពន្លឺ និងភាពកក់ក្តៅសម្រាប់ពួកគេអ៊ីចឹង។
យ៉ាងណាបញ្ហាសម្រាប់ខ្លួនឯងពេលខ្លះអ្នកពិបាករកអ្នកប្រឹក្សាយោបល់បន្តិច ហេតុនេះហើយធ្វើឲ្យជីវិតអ្នករាងមានការបាក់ទឹកចិត្តបន្តិចដែរ។ ប៉ុន្មានថ្ងៃខាងមុខ គ្រប់យ៉ាងវាប្រែជាល្អត្រលប់មកវិញ ដោយបញ្ហាធំតូច នឹងរសាត់ទៅបាត់អស់ ហើយអនុញ្ញាតឲ្យអ្នកអាចរីករាយជួបជុំក្រុមគ្រួសារ ដោយគ្មានទុកកង្វល់អ្វីទាំងអស់។ តែត្រូវចាំរឿងមួយ មុនដាក់ចិត្តជួយគេ គួរមើលពីលទ្ធភាពខ្លួនឯងសិន ព្រោះស្ថានភាពអ្នកពេលវេលានេះ ក៏មិនទាន់ជានឹងនរល្អដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក