នៅក្នុងខែថ្មីនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ មានឱកាសរកលុយបានច្រើន តែត្រូវខំប្រឹង និងធ្វើការងារច្រើន មិនសូវមានពេលសម្រាកស្រួលទេ។ ដូច្នេះហើយ អ្នកត្រូវតែចាយវាយឱ្យប្រយ័ត្ន កុំសប្បាយចាយលុយរហូតដល់ភ្លេចខ្លួន។
១. ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំច មានតម្រូវការខ្ពស់សម្រាប់ខ្លួនឯង។ ពួកគេតែងតែគិតគូរ និងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ មិនដែលសុំ ឬចង់បានអ្វីពីអ្នកដទៃឡើយ ដោយស្ងាត់ស្ងៀម ពួកគេតែងតែព្យាយាមបង្កើនតម្លៃរបស់ពួកគេ។ មនុស្សកើតឆ្នាំនេះ នឹងមានជីវិតដែលពួកគេប្រាថ្នាឆាប់ៗនេះ។
តាមហោរាសាស្ត្រចាប់ពីថ្ងៃទី១ នៃខែថ្មីនេះទៅ សំណាងរបស់អ្នកកើតឆ្នាំច នឹងកើតឡើង ក្លាយជារឿងដ៏អស្ចារ្យមួយក្នុងជីវិតរបស់ពួកគេ ដូច្នេះហើយ កុំខកខានឱកាសដ៏ល្អនេះឱ្យសោះ។ សហគ្រិនអាចបើកឱកាសអភិវឌ្ឍន៍ថ្មីៗ ក៏ដូចជាទទួលបានជំនួយពីមនុស្សថ្លៃថ្នូរផងដែរ។
២. ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ពេលខ្លះមើលទៅហាក់ដូចជាល្ងង់ឆោតបន្តិច ប៉ុន្តែតាមពិតពួកគេមានភាពរឹងមាំ ក្លាហាន និងឆ្លាតវៃណាស់។ ពួកគេមានចិត្តក្លៀវក្លា និងមានឆន្ទៈជួយអ្នកដទៃយ៉ាងខ្លាំង។
ចាប់ពីថ្ងៃទី១ នៃខែថ្មីនេះ តាមហោរាសាស្ត្រ អ្នកកើតឆ្នាំម្សាញ់ នឹងទទួលបានលាភសំណាង និងជីវិតពោរពេញដោយក្តីសង្ឃឹម។ ប្រាក់ចំណូលពីប្រភពចំណូលសំខាន់ និងបន្ទាប់បន្សំរបស់ពួកគេនឹងមានភាពរលូនប្រសើរ ហើយទ្រព្យសម្បត្តិរបស់ពួកគេក៏រីកចម្រើនផងដែរ។ ក្នុងអំឡុងពេលនេះ អ្នកនៅលីវអាចនឹងបានជួបដៃគូ ជីវិតក៏រីករាយជាមួយនឹងសុភមង្គល។
៣. ឆ្នាំវក
អ្នកកើតឆ្នាំស្វា មានភាពឆ្លាតវៃ និងរហ័សរហួន។ មិនថាពួកគេធ្វើការក្នុងវិស័យអ្វីទេ ពួកគេអាចក្លាយជាអ្នកពូកែបានយ៉ាងឆាប់រហ័ស និងអាចរកប្រាក់បានច្រើន ទោះក្នុងស្ថានភាពលំបាកជុំវិញខ្លួនក៏ដោយ។
ចាប់ពីថ្ងៃទី១ នៃខែថ្មីនេះតទៅ អ្នកដែលកើតក្នុងឆ្នាំវក នឹងមានសំណាងល្អជាងមុន។ សំណាងលុយកកាក់ និងការងារ អ្នកនឹងក្លាយទៅជាអ្នកមានយ៉ាងឆាប់រហ័ស។ ភាពលំបាកគឺចៀសមិនរួច ប៉ុន្តែវាក៏ជាឱកាសសម្រាប់អ្នកឆ្នាំស្វា ដើម្បីប្រកួតប្រជែងខ្លួនឯង និងបង្កើនជំនាញរបស់ពួកគេផងដែរ។ ជីវិតកាន់តែជួបបញ្ហាកាន់តែលំបាក ពួកគេនឹងកាន់តែមានភាពចាស់ទុំ សមត្ថភាពរបស់ពួកគេនឹងកាន់តែខ្លាំងឡើង ត្រូវបានទទួលស្គាល់ដោយថ្នាក់លើរបស់ពួកគេ ហើយពួកគេនឹងត្រៀមខ្លួនទទួលភារកិច្ចសំខាន់ៗផងដែរ៕
ប្រភព ៖ បរទេស / knongsrok