ជ្រើសរើស​ទៀន​មួយ ដើម្បី​បំភ្លឺ​ជីវិត​អ្នក​ឲ្យ​ដើរ​ចំ​ផ្លូវ​ត្រូវ មុន​ថ្ងៃ​ចូលឆ្នាំខ្មែរមកដល់

តាម​រយៈ​ទៀន​ដែល​កំពុង​បំភ្លឺ​ឡើង​ទាំង ៥ ផ្សេង​ពី​គ្នា ក៏​សម្គាល់​បញ្ហា​បុគ្គល​នីមួយៗ​ផង​ដែរ។ Knongsrok តម្រូវ​ឲ្យ​បងប្អូន​ធ្វើ​ការ​ជ្រើស​យក​មួយ ដើម្បី​ផ្ទៀងផ្ទាត់​ចម្លើយ​ខាង​ក្រោម តើ​ត្រូវ​ធ្វើ​អ្វី ដើរ​ផ្លូវ​ណា មុន​ថ្ងៃ​ចូលឆ្នាំខ្មែរ​មក​ដល់ ហើយ​អ្នក​អាច​មាន​ស្នាម​ញញឹម សម្រាក​លំហែ​កាយ​ដោយ​គ្មាន​ទុក្ខ​សោក​នៅ​ចន្លោះ​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ?

ទៀន​បំភ្លឺ​ទី ១

1

អ្នក​កំពុង​ចន្លោះ​ប្រហោង​នូវ​ភាព​ជឿ​ទុកចិត្ត​ទាំង​លើ​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន។ ដើម្បី​ឲ្យ​គ្រប់​យ៉ាង​ត្រលប់​មក​រក​ភាព​ល្អ​ប្រសើរ​វិញ អ្នក​ត្រូវ​ដាស់​អារម្មណ៍​ខ្លួន​ឯង កុំ​ឲ្យ​ទន់​ខ្សោយ កុំ​ឲ្យ​ឆាប់​ខ្លាច ហើយ​ត្រូវ​រឹងមាំ​ឡើង​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នេះ។

ទៀន​បំភ្លឺ​ទី ២

2

អ្នក​ប្រហែល​កំពុង​មាន​ការ​សោកសៅ​នឹង​អ្វី​ដែល​ខ្លួន​មាន គិត​ថា​មាន​ប៉ុណ្ណេះ​មិន​គ្រប់ សឹង​តែ​ពេល​ខ្លះ​ជិត​ដល់​ចំណុច ១០ ហើយ​ក៏​មិន​ទាន់​ស្កប់​នោះ​ដែរ។ ក្តីសុខ​ពិត​ប្រាកដ​របស់​មនុស្ស​ក្នុង​លោក​យើង​នេះ មិនមែន​ស្ថិត​នៅ​ត្រង់​ទ្រព្យ ស្ថិត​នៅ​ត្រង់​របស់​ដែល​អ្នក​កំពុង​មាន​នោះ​ទេ តែ​គឺ​ត្រង់​ចិត្ត ត្រង់​ការ​គិត ត្រង់​ការ​ឲ្យ​តម្លៃ​និង​ចេះ​រីករាយ​ទៅ​តាម​របៀប​ដែល​ខ្លួន​មាន។

ដូច្នេះ​ពេល​ខ្លះ​ក៏​គួរ​សម្លឹង​មើល​ទៅ​ក្រោម ហើយ​ប្រាប់​ខ្លួន​ឯង លើក​ទឹកចិត្ត​ខ្លួន​ឯង ថា​ការ​ដែល​បាន​ឆ្លង​ការ​មក​ដល់​ចំណុច​នេះ គឺ​ខ្លួន​ឯង​ពូកែ​ហើយ។

ទៀន​បំភ្លឺ​ទី ៣

3

អ្នក​ហាក់​ខ្វះ​ភាព​ក្លាហាន ហើយ​ដំណាក់កាល​ជីវិត​ពេល​នេះ គឺ​ត្រង់​អ្នក​មាន​ទេពកោសល្យ តែ​អ្នក​ខ្វះ​ភាព​ក្លាហាន មិន​ហ៊ាន​ស្នើ មិន​ហ៊ាន​និយាយ មិន​ហ៊ាន​ធ្វើ ជា​ហេតុ​នាំ​ឲ្យ​គ្រប់​យ៉ាង ក៏​មិន​ខុស​ពី​ចំណុច ០ ព្រោះ​គ្មាន​ការ​ចាប់ផ្តើម​កើត​ឡើង​ផង​នោះ។

ទោះ​អ្នក​ពូកែ​ប៉ុណ្ណា ចេះ​ប៉ុណ្ណា បើ​ខ្វះ​ប្រាស្រ័យ​ទាក់ទង​សុទ្ធសាធ​ក៏​ពិបាក​ដែរ ដូច្នេះ​ចូរ​បន្ថែម​ភាព​ក្លាហាន​ក្នុង​ការ​ហ៊ាន​សួរ ហ៊ាន​ស្នើ​ទៅ​លើ​រឿង​អ្វី​មួយ ដើម្បី​យក​ឱកាស​នោះ បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ឯង​ពិត​ប្រាកដ។

ទៀន​បំភ្លឺ​ទី ៤

4

អ្នក​ប្រហែល​ជា​កំពុង​ជួប​ឧបសគ្គ​មួយ​ត្រូវ​ទេ? ពេល​នេះ អ្នក​ហាក់​ហត់នឿយ​ខ្លាំង​ណាស់ សឹង​តែ​លែង​ចង់​បន្ត​ទៅ​មុខ រាល់​ដង្ហើម​ចេញ​ចូល​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ ហើយ​ក៏​ពិបាក​នឹង​ពន្យល់​ទៅ​កាន់​អ្នក​ដទៃ​ឲ្យ​បាន​ដឹង។

តែ​មិន​អី​ទេ លើ​លោក​នេះ ពេល​ខ្លះ​រឿង​ខ្លះ​ត្រឹម​ខ្លួន​ឯង​យល់​ពី​ខ្លួន​ឯង គឺ​គ្រប់​គ្រាន់​ហើយ ខ្លួន​ឯង​ស្គាល់​ពី​ខ្លួន​ឯង គឺ​សមល្មម​នឹង​អាច​ឲ្យ​អ្នក​ក្រោក​ឈរ​បាន​ហើយ។ សម្លឹង​មើល​ទៅ​ឲ្យ​ឆ្ងាយ ដាក់​ចិត្ត​ដាក់​កាយ​សារ​ឡើង​វិញ ហើយ​ត្រលប់​មើល​ទៅ​ក្រោយ ក៏​អ្នក​បាន​ដើរ​អស់​កាល​ជា​យូរ​ទម្រាំ​មក​ដល់​ចំណុច​នេះ អ៊ីចឹង​សាក​គិត​ល​មើល បើ​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ គួរ​ឲ្យ​សោកស្តាយ​ដែរ​ទេ ឬ​ក៏​ក្រោក​ហើយ​ខំ​តែ​បន្តិច ចាំ​អ៊ុត​មើល​លទ្ធផល​ថ្មី?

ទៀន​បំភ្លឺ​ទី ៥

5

អ្នក​កំពុង​មើល​រំលង​មនុស្ស​ល្អ ខ្មៅ​ប្រែ​ជា​ស ល្អ​ប្រែ​ជា​អាក្រក់ ទៅ​លើ​ជន​មួយ​ចំនួន។ សាកល្បង​គិត​ឡើង​វិញ រំឭក​គ្រប់​ទង្វើ គ្រប់​ពាក្យ​សម្តី ដែល​និយាយ​ទៅ​កាន់​មនុស្ស​ក្បែរ​ខ្លួន​មួយ​រយៈ​ក្រោយ​នេះ ដើម្បី​ជៀសវាង​វិប្បដិសារី​ទៅ​ថ្ងៃ​មុខ។

ហើយ​ក៏​ត្រូវ​ចាំ​ថា មនុស្ស​សម្តី​ផ្អែម មនុស្ស​​ពូកែ​យក​ចិត្ត​អ្នក ហើយ​ចេះ​តែ​គាំទ្រ​សម្តី​អ្នក​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ ក៏​មិន​ប្រាកដ​ថា​ល្អ​ទាំង​អស់​ដែរ ចូរ​ប្រុងប្រយ័ត្ន​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក