ពេលខ្លះយើងមានរឿងរ៉ាវជាច្រើននៅខាងក្នុងចិត្ត ដែលពិបាកនឹងទម្លាយចេញទៅក្រៅ ប៉ុន្តែបើយើងដឹងថានៅមានមនុស្សដែលគេបានចូលរួមចំណែកយល់ពីយើង ទោះមិនបានទាំងអស់ ត្រឹមតែមួយផ្នែកក៏យើងមានអារម្មណ៍កក់ក្តៅបន្តិចដែរ។
តាមរយៈអត្ថបទនេះ យើងសូមឲ្យអ្នកជួយជ្រើសរើសនៅត្របកផ្កាមួយសន្លឹក ហើយយើងនឹងចូលរួមដឹងលឺនៅរឿងរ៉ាវមួយចំនួនដែលអ្នកកំពុងលាក់ទុកដូចខាងក្រោម៖
ផ្កាទី ១
អ្នកជាមនុស្សដែលស្ងប់ស្ងាត់ និងមានតុល្យភាព ប៉ុន្តែមួយរយៈក្រោយនេះហាក់មានមនុស្សមួយចំនួនគេមករញ៉េរញ៉ៃផ្លូវចិត្តអ្នក ពោលអ្នកចង់ដកខ្លួន និងរស់នៅធ្វើវាតែឯកឯងច្រើនជាង។
បើទោះបីអ្នកមិនសូវចូលចិត្តចង់មានមនុស្សក្បែរខ្លួនច្រើន តែយើងសូមណែនាំអ្នកបន្តិច ឲ្យអ្នករៀនបើកចិត្តឲ្យទូលាយជាងមុន ព្រោះពួកគេទាំងអស់នោះ មិនសុទ្ធតែអាក្រក់ទាំងអស់ឡើយ ក៏មានខ្លះគេមានបំណងល្អមកលើអ្នកពិតប្រាកដដែរ។
ផ្កាទី ២
អ្នកជាមនុស្សដែលឆាប់ខឹង ឆាប់ប៉ះទង្គិចផ្លូវចិត្ត ដែលពេលខ្លះលឺអីបន្តិច ឃើញគេធ្វើអ្វីលើសលួសបន្តិច អ្នកមានអារម្មណ៍មួម៉ៅហើយ តែអ្នកក៏ឆាប់ត្រជាក់ចិត្តទៅវិញដែរ។
មួយរយៈនេះមានមនុស្សដែលគេមិនយល់ពីអ្នក តាមការពិតអ្នកមានចិត្តល្អខ្លាំងណាស់ ហើយអ្នកចង់ធ្វើល្អសម្រាប់គេដូចគ្នា តែដៃគូនោះដូចជាមានការយល់ច្រឡំ ហើយបែរជាគិតអ្នក ឃើញតែលើផ្លូវអវិជ្ជមានទៅវិញ។
ផ្កាទី ៣
អ្នកជាមនុស្សដែលរមែងមានការអៀនខ្មាសច្រើន ហើយមិនចូលចិត្តការផ្លាស់ប្តូរ។ វាពិបាកខ្លាំងណាស់សម្រាប់អ្នក ក្នុងការសម្របខ្លួនទៅតាមនរណាម្នាក់ ឬផ្លាស់ប្តូរខ្លួនឯងទៅតាមកាលៈទេសៈថ្មីណាមួយ។
ពេលខ្លះអ្នកមានអារម្មណ៍ថាភ័យខ្លាច នឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន បង្ហាញមកគេរាងជ្រុលពេក ខ្វះពេក និយាយទៅអ្នកខ្វះភាពជឿជាក់លើខ្លួនឯង។ យ៉ាងណាក៏មានពេលខ្លះ មានមនុស្សជិតស្និទ្ធបំផុតគេនៅយល់ពីអ្នកដែរ មិនសុទ្ធតែមនុស្សទាំងអស់គេមើលមកអ្នកខុសឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក